Saturday, June 18, 2016

កុមារាអាយុ៣ឆ្នាំម្នាក់ កំពុងជួបបញ្ហារលាកទឹកបាយយ៉ាងធ្ងន់ធ្ងរ ខណៈជីដូនចាស់វ័យជាង៧៥ឆ្នាំ ងងឹតភ្នែកម្ខាងព្រមទាំងមានជម្ងឺរ៉ាំរ៉ៃ

ល្ងាចថ្ងៃទី១២/៦/២០១៦នៅភូមិតាម៉ា សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្នុងគ្រួសារ ជីដូនចាស់អាយុជាង៧៥ឆ្នាំ ងងឹតភ្នែកម្ខាងព្រមទាំងមានជម្ងឺរ៉ាំរ៉ៃ សព្វថ្ងៃចិញ្ចឹមចៅពីរនាក់ ចៅបងភេទស្រីអាយុ ១៧ឆ្នាំ តែរូបតូចល្អិត មិនមានការងារធ្វើ និងចៅប្អូនអាយុ៣ឆ្នាំ កំពុងជួបបញ្ហារលាកទឹកបាយយ៉ាងធ្ងន់ធ្ងរ តែលោកយាយពុំមានលទ្ធភាព និងសមត្ថភាពយកចៅប្រុសនេះទៅព្យាបាលនៅមន្ទីរពេទ្យទេ។ បច្ចុប្បន្នរកគ្រូខ្មែរមកព្យាបាលដោយស្តោះ ផ្លុំ និងលាបថ្នាំបុរាណ តែតាមសភាពរបួសមានបញ្ហាប្រឈម និងការឆ្លងមេរោគផ្សេងៗខ្លាំងណាស់ បើទទួលការព្យាបាលបែបនេះ។
អាស្រ័យដូចបានជម្រាបជូនខាងលើសូម សប្បុរសជន ឬក្រុមការងារចុះជួយសង្កាត់ ឬកាកក្របាទក្រហមកម្ពុជាខេត្ត មេត្តាជួយដល់ក្រុមគ្រួសារមួយនេះផង៕

ប្រភព : Facebook
រូបភាពពីបណ្តាញសង្គម

No comments:

Post a Comment