Showing posts with label អត្ថបទជាចំនេះដឹង. Show all posts
Showing posts with label អត្ថបទជាចំនេះដឹង. Show all posts

Wednesday, December 20, 2017

អត្ថន័យ​ និងប្រវត្តិបុណ្យណូអែល​

អត្ថន័យ​ បុណ្យណូអែល​ 

ពិធី​បុណ្យ​ណូអែល​ ដែល​ភាសា​អង់គ្លេស​​ហៅ​ថា​ Christmas ជិត​ឈាន​ចូល​មក​ដល់​ហើយ តើ​អ្នក​ទាំង​អស់​គ្នា​យល់​ដឹង​ពី​ពិធី​បុណ្យ​នេះ ក្នុង​កម្រិត​ណា​ហើយ? តើ Christmas​គឺ​ជា​អ្វី?​ ពិធី​នេះ ជា​​ពិធីបុណ្យ​ដ៏​ធំ​មួយ​របស់​បណ្ដា​​ប្រទេស​អ្នក​កាន់​ សាសនា​គ្រិស្ត និង​​តែង​តែ​ធ្វើ​ឡើង​វិល​ជុំ​ ជា​រៀង​រាល់​ឆ្នាំ​ ចំ​ថ្ងៃ​ទី​២៥​ធ្នូ។ តោះៗ​ ទៅ​ស្វែងយល់​ទាំងអស់​គ្នា!
ពាក្យ Christmas​ មាន​ដើម​កំណើត​មក​ពី​ភាសា​អង់គ្លេស​សម័យ​បូរាណ “Cristes Maesse” ដែល​មាន​ន័យ​ថា Christ’s Mass (ពិធី​អបអរសាទរ​ការ​ជួប​ជុំ​រវាង​អ្នក​ កាន់​សាសនា​គ្រិស្ត)។​ ពិធី​នេះ​ធ្វើ​ឡើង​ដើម្បី​រំលឹក​ដល់​ថ្ងៃ​ដែល​ព្រះ​យេស៊ូ​ប្រសូត​ ប៉ុន្តែ​គេ​មិន​បាន​ដឹង​ថ្ងៃ​ប្រាកដ​ដែល​ទ្រង់​ប្រសូត​នោះ​ទេ។​ ដូចនេះ​ អ្នក​បង្ហាត់​បង្រៀន​សាសនា​ជាន់​ខ្ពស់​ នៅ​ដើម​សតវត្ស​ទី​៤​ បាន​កំណត់​យក​ក្នុង​អំឡុង​ថ្ងៃ​នៃ​ពិធី​បុណ្យ Roman Saturnalia ​គឺ​ថ្ងៃ​ទី​១៧​ដល់ ​២១​ខែ​ធ្នូ។​ ការ​កំណត់​លើកដំបូង​នៃ​ថ្ងៃរំលឹក​ថ្ងៃ​​ប្រសូត​របស់​ទ្រង់​ធ្វើ ឡើង​នៅ​ឆ្នាំ​៣៥៤​នៃ​ គ្រិស្តសករាជ។​ ក្រោយ​មក​វិហារ​សាសនា​គ្រិស្ត​ទាំង​អស់​

Wednesday, December 6, 2017

រកយូរហើយ! ល្បិចប្រើលុយអស់ប្រហែល ១០០ដុល្លារ ក្នុងការដើរ​លេងប្រទេស​ថៃ បាន​ដេក​​ពីរ​យប់ និងដើរញុាំ​ម៉ា​សប្បាយ​ ហើយសល់​លុយ​ទិញ​ឥវ៉ាន់​ទៀត


អ្នក​ខ្លះ​គិត​ថា​ទាល់​តែ​មាន​លុយ​ច្រើន​រាប់​រយ​ទើប​អាច​ដើរ​លេង​ថៃ​បាន តែ​តាម​ពិត​មិន​បាច់​មាន​រាប់​រយ​ដុល្លារ​ទេ គឺ​ត្រឹម​តែ ៤០ ម៉ឺន​រៀល (១០០ដុល្លារ) អ្នក​អាច​ផ្តល់​ឱកាស​ឲ្យ​ខ្លួន​ឯង​ស្គាល់​ស្រុក​គេ​បាន ម៉ា​សប្បាយ​និង​សល់​លុយ​ទិញ​ឥវ៉ាន់​ខ្លះ​បាន​ទៀត បើ​ចេះ​ប្រើ​លុយ​នោះ។
ជំហ៊ានដំបូង​ប្រើ​លុយ ៤០ ម៉ឺន​រៀល​ទៅ​លេង​ថៃ៖
បើ​អ្នក​មាន​ត្រឹម ៤០ ម៉ឺន​រៀល ហើយ​ចង់​ទៅ​លេង​ថៃ​មាន​គ្នា ៤នាក់ អ្នក​គួរ​ជ្រើស​រើស​ការ​ធ្វើ​ដំណើរ​តាម​ឡាន VIP ធ្វើ​ដំណើរ​ត្រង់ (Direct) ពី​ភ្នំពេញ​ទៅ​បាំងកក​តែ​ម្តង ដោយ​មិន​បាច់​ប្តូរ​ឡាន​ច្រើន ហើយ​ចំណាយ​ប្រហែល ២៣ដុល្លារ។ ដូច្នេះ​ពេល​ទៅ​ទិញ​សំបុត្រ​អ្នក​គួរ​ជ្រើសរើស ឡាន VIP បើក Direct ទៅ​បាំងកក។

អត្ថន័យ រឿងក្ដីព្រហ្មទណ្ឌ និងនីតិវិធីព្រហ្មទណ្ឌ

អត្ថន័យ រឿងក្តីព្រហ្មទណ្ឌ និងនីតិវិធីព្រហ្មទណ្ឌ
រឿងក្ដីព្រហ្មទណ្ឌ និងនីតិវិធីព្រហ្មទណ្ឌ
រឿងក្ដីព្រហ្មទណ្ឌ គឺជាបាតុកម្មតាមផ្លូវតុលាការរបស់សង្គមមានន័យថានៅពេលណាដែលមានការរំលោភបំពានច្បាប់ ឬវិធានដែលគ្រប់គ្រងសង្គម និងមានប្រតិកម្មតបមួយ និយាយឲ្យខ្លីចាប់ពីពេលបទល្មើសមួយត្រូវបានប្រព្រឹត្តរហូតដល់ការដាក់ទណ្ឌកម្មមាន
ទំនាក់ទំនងមួយមាននីតិវិធីមួយត្រូវបានដំណើរការហៅថារឿងក្ដីព្រហ្មទណ្ឌ។មានន័យថារឿងក្ដីព្រហ្មទណ្ឌកើតមាននៅពេលដែលបទល្មើសមួយចាប់ផ្តើមកើតឡើងរហូត
ដល់ការដាក់ទណ្ឌកម្ម និងការអនុវត្តទណ្ឌកម្មហើយវិធានទាក់ទងដល់ការរៀបចំនិងការប្រព្រឹត្តទៅ និងការវិនិច្ឆ័យនៃរឿងក្ដីព្រហ្មទណ្ឌនេះបង្កើតបានជាសំណុំមួយហៅថានីតិវិធីព្រហ្មទណ្ឌ។

Friday, November 17, 2017

លោកបណ្ឌិត កែម ឡី ចំជាបណ្ឌិតសម្តីមាសមែន ដែលបានទាយដឹងមុននៅវាសនារបស់បក្សប្រឆាំងមុនការបោះឆ្នោតជាតិឆ្នាំ២០១៨

វាសនាគណបក្សប្រឆាំងមុនបោះឆ្នោត២០១៧និង២០១៨
Potential Risks for Opposition Party
តើគណបក្សប្រឆាំងអាចមានរូបរាងបានប្រកួតនៅឆ្នាំ២០១៧ និង២០១៨ដែរឫទេ?
វាសនាគណបក្សប្រឆាំងមុនបោះឆ្នោត២០១៧និង២០១៨
Potential Risks for Opposition Party
តើគណបក្សប្រឆាំងអាចមានរូបរាងបានប្រកួតនៅឆ្នាំ២០១៧ និង២០១៨ដែរឫទេ?
ចម្លើយពិបាកធ្វើការប៉ាន់ស្មានណាស់។
យុទ្ឋសាស្ត្រ Downfall របស់គណបក្សកាន់អំណាចតែងតែ ប្រើប្រាស់ផ្ដួលរំលំគូរប្រកួតតាមរយៈ
១. ចាប់ត្រីស្អុយរបស់ខ្លួនដាក់ក្នុងកន្រ្តកអ្នកដទៃ

Wednesday, October 25, 2017

លិខិតមិត្តអ្នកអាន៖ តើបាវចនាជាតិ​ “ជាតិ សាសនា ព្រះមហាក្សត្រ” មានតម្លៃកម្រិតណា​ចំពោះ​រដ្ឋាភិបាល​បច្ចុប្បន្ន?

បាវនាជាតិ​ “ជាតិ សាសនា ព្រះមហាក្សត្យ”
  បាវចនាជាតិនៃព្រះរាជាណាចក្រកម្ពុជាគឺ​ “ជាតិ សាសនា ព្រះមហាក្សត្រ” មានចែងយ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន ក្នុងជំពូក១ មាត្រា៤។ ច្បាប់ដ៏កំពូលមួយនេះ ត្រូវបានអនុម័តដោយសភាពេញអង្គ ព្រឹទ្ធិសភាជាតិ និងផ្តល់សច្ចា​ប័នដោយព្រះមហាក្សត្រសម្តេចព្រះករុណាជីវិតតម្លល់លើត្បូងនៃព្រះរាជាណាចក្រកម្ពុជា ហើយប្រជាពលរដ្ឋគ្រប់រូប រួមទាំងព្រះមហាក្សត្រផងមានភារកិច្ចអនុវត្តនិងត្រូវតែគោរព។​
មួយរយៈចុងក្រោយនេះ ​ជាពិសេសមុននិងក្រោយការបោះឆ្នោតឃុំសង្កាត់នៅកម្ពុជា គេសង្កេតឃើញថា ប្រជាពលរដ្ឋកម្ពុជាភាគច្រើនពិតជាចង់បានសន្តិភាព

Monday, August 28, 2017

បទវិភាគ៖ តើការខិតខំប្រឹងប្រែងយកចិត្តប្រជាពលរដ្ឋមុនរដូវកាលបោះឆ្នោតថ្នាក់ជាតិមកដល់ អាចទទួលបានការគាំទ្រមកវិញដែរឬទេ?

ការបោះឆ្នោតថ្នាក់ជាតិ ២០១៨

 ប្រទេសកម្ពុជាជាប្រទេសមួយដែលកាន់យករបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ផងដែរប្រទេសកម្ពុជា ធ្លាប់មានការបោះឆ្នោតថ្នាក់ជាតិចំនួន ៥ ដងរួចមកហើយ។ ការបោះឆ្នោតជាលើកដំបូងត្រូវបានរៀបចំឡើងដោយអ៊ុនតាក់នៅឆ្នាំ ១៩៩១។
 នៅរយៈពេលតែ មួយឆ្នាំ និងមួយខែទៀតទេ ពោលគឺនៅថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០១៨ ខាងមុខនេះប្រទេសកម្ពុជានិងមានការបោះជ្រើសរើស តំណាងរាស្ត្រ (ការបោះឆ្នោតថ្នាក់ជាតិ)  ដែលមានការចូលរួមប្រកួតប្រជែងពីគណបក្សផ្សេងៗ ផងដែរដើម្បីបានដឹកនាំប្រទេស។

Friday, August 25, 2017

ដូចម្តេចដែលហៅថាម៉ាក?


ដូចម្តេចដែលហៅថាម៉ាក?


ម៉ាក គឺជាសញ្ញាទាំងឡាយណាដែលអាចធ្វើការបែងចែករវាងទំនិញ ឬ សេវា របស់សហគ្រាស

មួយទៅកាន់សហគ្រាសមួយផ្សេងទៀត។


ន័យម្យ៉ាងទៀតម៉ាកគឺជាសញ្ញាដែលមើលឃើញហើយអាចសម្គាល់បាននូវលក្ខណៈខុសគ្នានៃ

ទំនិញ ឬ សេវានៃសហ គ្រាសនីមួយៗ។ ម៉ាកដែលប្រើប្រាស់សំរាប់ទំនិញហៅថាពាណិជ្ជសញ្ញា 

ហើយម៉ាកដែល ប្រើប្រាស់       សំរាប់សេវាហៅថាសេវាសញ្ញា។

មិននឹកស្មានថា​ដើម​ទឹកដោះគោ​ និងផ្លែ​ទឹកដោះគោមាន​អត្ថប្រយោជន៍​ច្រើនដល់ថ្នាក់ហ្នឹងសោះ..!!!


សុខភាព៖ ជាច្រើន​ឆ្នាំ​មកហើយដែល​មនុស្ស​ជាច្រើនចូលចិត្ត​ទិញ​ផ្លែទឹកដោះគោ ​គ្រាន់តែយកមកបរិភោគជាចំណី​បន្ទាប់បន្សំ​តែប៉ុណ្ណោះ តែ​អ្នកទាំងនោះ​​មិនទាន់​ដឹង​ពី​អត្ថប្រយោជន៍​របស់​ដើមទឹកដោះគោ និង ផ្លែ​ទឹកដោះគោ​​យ៉ាង​ណានោះទេ។សារធាតុចិញ្ចឹម​ខ្ពស់​ដែល​បាន​ពីផ្លែទឹកដោះគោ​មានដូចជា ៖ កាល់ស្យូម ១៤.៦៥មីលីក្រាម, ផូស្វ័រិច ៧៣.២៣ មីលីក្រាម, ប៉ូតាស្យូម ៦៧.២មីលីក្រាម, ម៉ាញ៉េស្យូម ៣.៣មីលីក្រាម, ជាតិដែក ២.៣៣មីលីក្រាម, ទឹក ៧៣.២៣ មីលីក្រាម,ប្រូតេអ៊ីន២.៣៣មីលីក្រាម, ជាតិសរសៃធម្មជាតិ ៣.៣មីលីក្រាម, ថាមពល ៦៧.២មីលីក្រាម, កាបូហៃដ្រាត ១៤.៦៥មីលីក្រាម,វីតាមីន C ១៤.៥មីលីក្រាម

Saturday, July 29, 2017

ទឹក​ឡើង​លិច​ភូមិ​ស្រែគរ​​ក្រោយ​ពេល​ទំនប់​វារីអគ្គិសនី​សេសានក្រោម​២​បិទ​ជា​ស្ថាពរ

ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម២ ស្ថិត​ក្នុង​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង។ រូបថត​ថ្ងៃ​ទី​១៤ កក្កដា ឆ្នាំ​២០១៧។ RFA/Rann Samnang
ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម២ ស្ថិត​ក្នុង​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង។ រូបថត​ថ្ងៃ​ទី​១៤ កក្កដា ឆ្នាំ​២០១៧។ RFA/Rann Samnang
ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​នៅ​ឃុំ​ស្រែគរ ខេត្ត​ស្ទឹងត្រែង ត្អូញត្អែរ​អំពី​ផល​លំបាក​នៅ​ពេល​ទំនប់​វារីអគ្គិសនី​សេសានក្រោម២ ត្រូវ​បាន​បិទ​ជា​ស្ថាពរ​គិត​ត្រឹម​ថ្ងៃ​ទី​២៨ កក្កដា នេះ។ ការ​បិទ​ទំនប់​ជា​ថ្មី​បន្ថែម​ទៀត​នេះ បណ្ដាល​ឲ្យ​កម្ពស់​ទឹក​បាន​ឡើង​ជន់​លិច​ភូមិ និង​ផ្ទះ​ពលរដ្ឋ កន្លែង​ខ្លះ​កម្ពស់​ទឹក​ឡើង​រហូត​ដល់​ជាង ១​ម៉ែត្រ។ ដោយ​ឡែក​មន្ត្រី​សាលា​ខេត្ត​ស្ទឹងត្រែង វិញ​អះអាង​ថា សមត្ថកិច្ច​បាន​ត្រៀម​លក្ខណៈ​គ្រប់គ្រាន់​ហើយ​ក្នុង​ការ​ជួយ​សង្គ្រោះ។

Wednesday, July 26, 2017

ដូចម្តេចដែលហៅថា ភាពជាអាជ្ញាបញ្ជា ការិយបរិច្ឆេទមានកាលកំណត់១ឆ្នាំ និង តុល្យភាព?

ដូចម្តេចដែលហៅថា ភាពជាអាជ្ញាបញ្ជា ការិយបរិច្ឆេទមានកាលកំណត់១ឆ្នាំ និង តុល្យភាព?
ខាងក្រោមនេះគឺជានិយមន័យនៃពាក្យ ភាពជាអាជ្ញាបញ្ជា ការិយបរិច្ឆេទមានកាលកំណត់១ឆ្នាំ និង តុល្យភាព៖



ភាពជាអាជ្ញាបញ្ជាៈ សំដៅដល់ភាពពុំអាចត្រូវបានបំពានដោយបុគ្គល ស្ថាប័ន ឬច្បាប់ដទៃណា

មួយទៀតបានឡើយ។

ការិយបរិច្ឆេទមានកាលកំណត់១ឆ្នាំៈ សំដៅដល់ថវិកាដែលត្រូវបានរៀបចំ អនុម័ត អនុវត្ត និង

ទូទាត់ប្រចាំឆ្នាំ។



Tuesday, July 11, 2017

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​រំឭក​គោលការណ៍​ឡើង​វិញ​មុន​ការ​ប្រឡង​បាក់ឌុប​ឆ្នាំ​នេះ

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន ថ្លែង​ក្នុង​សន្និសីទ​អន្តរជាតិ​ថ្នាក់​តំបន់​អាស៊ី-​ប៉ាស៊ីហ្វិក នៅ​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Hang Savyouth
រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន រំឭក​អំពី​គោលការណ៍​ប្រឡង​ឡើង​វិញ មុន​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ (បាក់ឌុប) នឹង​ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៧។
រដ្ឋមន្ត្រី​ក្រសួង​អប់រំ​លោក ហង់ ជួនណារ៉ុង ថ្លែង​ដូចនេះ​ក្នុង​សន្និសីទ​ព័ត៌មាន នៅ​ថ្ងៃ​ទី១០ ខែ​កក្កដា ដោយ​អំពាវ​ដល់​សិស្សានុសិស្ស​ទាំងអស់ ជៀសវាង​លាក់​ទុក​ជាប់​ខ្លួន​​នូវ​ឧបករណ៍​អេឡិក​ត្រូនិច​​គ្រប់​ប្រភេទ និងវិញ្ញាសារ ចូលក្នុង​មណ្ឌល ឬ​បន្ទប់​ប្រឡង​ជា​ដាច់​ខាត។ គោលការណ៍​សំខាន់ៗ​ដែល​ត្រូវ​ពង្រឹង​រួម​មាន ការពារ​មិន​ឲ្យ​បែក​ធ្លាយ​វិញ្ញាសា ការ​មិន​អនុញ្ញាត​ឲ្យ​យក​សំណៅ​ឯកសារ

Monday, March 27, 2017

ទីបំផុត ក្រុមហ៊ុន Apple ទទួលស្គាល់ថា CIA អាចវាយលុក ( Hack) ទូរស័ព្ទ iPhone និង MacBooks បាន


បរទេស៖ សារព័ត៌មានបរទេស Mashable បានចុះផ្សាយកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ថា ក្រុមហ៊ុន Apple បានចេញឆ្លើយតប ក្រោយមានការចុះផ្សាយរបស់ WikiLeaks ថា CIA ផលិតសម្រេចនូវបច្ចេកវិទ្យាអាចវាយលុក (Hack) លើទូរស័ព្ទ iPhone និង MacBooks ដោយទទួលស្គាល់ថានេះជាការពិត។
ប្រភពព័ត៌មានបានឲ្យដឹងថា ទោះជាយ៉ាងណា ក្រុមហ៊ុន Apple បានឲ្យដឹងថា “ដោយផ្អែកលើការវិភាគដំបូងរបស់យើង ទូរស័ព្ទដែលអាចវាយលុកបាន មានតែលើ iPhone ផលិតឆ្នាំ ២០០៩ ពោលគឺម៉ូដែល 3Gs តែប៉ុណ្ណោះ ហើយម៉ូដែលក្រោយៗ បច្ចេកវិទ្យា NightSkies ដែល CIA ផលិតបានគឺមិនអាចវាយលុកបាននោះទេ។

Friday, March 24, 2017

​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ឥស្សរជន​ល្បី​ៗដែលប្រសូតក្នុងទឺកដីខេត្តតាកែវបើ​មិនមរណៈភាព ក៏ជាប់​គុក

លោកបណ្ឌិត កែម ឡី វីរបុរសសម្តីមាស

មិនខុសអីពីខេត្តផ្សេងៗដទៃទៀតក្នុងប្រទេសកម្ពុជាទេ ខេត្តតាកែវគឺជាទឹកដីមួយដែលបានបណ្តុះ នូវឥស្សរជនជាន់ខ្ពស់ អ្នកប្រាជ្ញ អ្នកនយោបាយ អ្នកកវី តារាភាពយន្ត អ្នកជំនួញ អ្នកសិល្បៈបុរាណ សម័យ អ្នកតស៊ូរបស់ជាតិ និងអ្នកនិពន្ធល្បីល្បាញនៅក្នុងប្រវត្តិសាស្រ្ត គ្រប់សម័យកាល តាំងពីបុរាណរហូតមកដល់បច្ចុប្បន្ន។ ហើយ​រឿង​ដែលគួរឲ្យកត់សម្គាល់​មួយទៀត​ដែរនោះ ដែល​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ឥស្សរជននទាំងនោះ​មួយ​ចំនួន​ត្រូវ​បាន​ទទួលមរណភាពដោយសារ​រោគាពាធ ការធ្វើឃាត ហើយមួយចំនួនទៀត ក៍​ជាប់​ព​ន្ឋ​នាគារ

Wednesday, March 22, 2017

ងាយៗយល់ក្នុងការរៀនវេយ្យាករណ៍ទាក់ទងនិង Present Simple ដោយខ្លួនឯង (មានលំហាត់អនុវត្តន៍)

 Present Simple



Present Simple  (បច្ចុប្បន្នកាលធម្មតា)

Definition: The Present Simple is used to describe an action that is regular, true and normal.
និយមន័យៈ បច្ចុប្បន្នកាលធម្មតា គឺត្រូវបានប្រើដើម្បីពណ៌នាអំពីសកម្មភាពដែលទៀងទាត់ ពិត និងជា ធម្មតា។
Form:       Sub + V1(in present) + obj                 (Positive) ប្រយោគស្រប

Ex:   - I play football.
           -   She goes to the market.
           -   They read books.
           -   My sister studies English language.

តើទម្រង់រដ្ឋាភិបាលបែប ប្រជាធិបតេយ្យ និង ផ្តាច់ការ មានលក្ខណៈខុសគ្នាដូចម្តេចខ្លះ?

តើទម្រង់រដ្ឋាភិបាលបែប ប្រជាធិបតេយ្យ និង ផ្តាច់ការ មានលក្ខណៈខុសគ្នាដូចម្តេចខ្លះ?



ទម្រង់រដ្ឋាភិបាលបែបប្រជាធិបតេយ្យ៖
  •  ពហុគណបក្សនយោបាយ
  •  កម្មសិទ្ធឯកជន
  •  ការបែងចែកអំណាចដាច់ពីគ្នា
  •  មតិភាគច្រើនគ្រប់គ្រងមតិភាគតិច
  •  គោរពមូលដ្ឋានសិទ្ធិមនុស្ស
  •  សិទិ្ធបញ្ចេញមតិ

ដូចម្តេចដែលហៅថា អភ័ព្វបុគ្គល ភាគបម្រុង មតកជន និង មតកសាសន៍?

ដូចម្តេចដែលហៅថា អភ័ព្វបុគ្គល ភាគបម្រុង មតកជន និង មតកសាសន៍?



យោងតាមសទ្ទានុក្រម រដ្ឋប្បវេណី បានផ្តល់និយមន័យដូចខាងក្រោម៖

អភ័ព្វបុគ្គល គឺ បុគ្គលដែលពុំអាចក្លាយជាសន្តតិជន ឬពុំអាចទទួលទ្រព្យសម្បត្តិតាមមតកសាសន៍ បាន។

ភាគបម្រុង គឺ ភាពនៃទ្រព្យសម្បត្តិរបស់មតកជន ដែលបច្ឆាជាតិផ្ទាល់ ឬឪពុក ម្តាយ ឬជីដូន ជីតា និង សហព័ទ្ធរបស់មតកជននោះ អាចទាមទារបាន តាមការកំណត់របស់ច្បាប់។

មតកជន គឺ ជនដែលបានស្លាប់ទៅហើយ។

ដូចម្តេចដែលហៅថា ប្រទានកម្ម អច្ច័យទាន សន្តតិជន និង សន្តតិកម្ម?

ដូចម្តេចដែលហៅថា ប្រទានកម្ម អច្ច័យទាន សន្តតិជន និង សន្តតិកម្ម?



យោងតាមសទ្ទានុក្រម ក្រមរដ្ឋប្បវេណី បានផ្តល់និយមន័យដូចខាងក្រោម៖

ប្រទានកម្ម គឺ កិច្ចសន្យា ដែលភាគីម្ខាងបង្ហាញឆន្ទៈផ្តល់ឳ្យភាគីម្ខាងទៀត នូវទ្រព្យសម្បត្តិ ដោយ មិនយកថ្លៃ ហើយភាគីម្ខាងទៀតយល់ព្រមទទួល។

អច្ច័យទាន គឺ ប្រទានកម្មដែលម្ចាស់បណ្តាំធ្វើទៅឳ្យមនុស្សម្នាក់ឬច្រើននាក់នូវទ្រព្យសម្បត្តិរបស់ ខ្លួនតាម រយៈមតកសាសន៍។

Tuesday, March 21, 2017

តើវិធានការសងសឹកក្នុងផ្លូវច្បាប់ និង ក្រៅផ្លូវច្បាប់មានលក្ខណៈខុសគ្នាដូចម្តេចខ្លះ? ចូរលើកឧទាហរណ៍បញ្ជាក់។

តើវិធានការសងសឹកក្នុងផ្លូវច្បាប់ និង ក្រៅផ្លូវច្បាប់មានលក្ខណៈខុសគ្នាដូចម្តេចខ្លះ? ចូរលើកឧទាហរណ៍បញ្ជាក់។

វិធានការសងសឹកក្នុងផ្លូវច្បាប់ និង ក្រៅផ្លូវច្បាប់មានលក្ខណៈខុសគ្នាដូចជា៖
វិធានការសងសឹកក្នុងផ្លូវច្បាប់ជាសកម្មភាពប្រឆាំងដោយស្របច្បាប់ធ្វើឡើងដោយរដ្ឋមួយក្នុងគោលបំណង
ប្រឆាំងនិងរដ្ឋមួយទៀត ដើម្បីឆ្លើយតបនិងសកម្មភាពអមិត្តដោយចេតនារបស់រដ្ឋមួយទៀត។
Ex. លោក Evo Morales បានប្រកាសឲ្យដឹងថា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក Philip Golberg ជាមនុស្សមិនគួរឲ្យស្វាគមន៍ដោយអគ្គរដ្ឋទូតរូបនេះបានរួមគំនិតប្រឆាំងលោក និងបានគាំទ្រគណបក្សប្រឆាំង ប្រទេស ប៊ូ លីវី ទៀតផង។
វិធានការសងសឹកក្រៅផ្លូវច្បាប់ ឬ ការផ្ចាញ់តប ជាវិធានការបង្ខិតបង្ខំដែលធ្វើឡើងដោយរដ្ឋមួយដើម្បី

តើគោលការណ៍មិនធ្វើអន្តរាគមន៍មានន័យដូចម្តេចខ្លះ? ហើយគោលការណ៍មិនធ្វើការអន្តរាគមន៍មាន ប្រភពមកពីណាខ្លះ?

តើគោលការណ៍មិនធ្វើអន្តរាគមន៍មានន័យដូចម្តេចខ្លះ? ហើយគោលការណ៍មិនធ្វើការអន្តរាគមន៍មាន ប្រភពមកពីណាខ្លះ?

គោលការណ៍មិនធ្វើអន្តរាគមន៍មានន័យថា៖
  •    មិនត្រូវធ្វើអន្តរាគមន៍នៅក្នុងរដ្ឋមួយផ្សេងទៀតឡើយ
  •    សិទ្ធិសេរីភាពរួចផុតពីការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋ
  •    យុត្តាធិការផ្តាច់មុខ នៅក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋ
  •    របៀប ឬ វិធាន ដែលមិនធ្វើឲ្យមានសកម្មភាពអន្តរាគមន៍នៅក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋនិងរដ្ឋ។

អ្វីហៅថា “បុត្រសម្ព័ន្ធ”ក្នុង​សហគ្រាស​ពាណិជ្ជកម្ម?

អ្វីហៅថា “បុត្រសម្ព័ន្ធ”ក្នុង​សហគ្រាស​ពាណិជ្ជកម្ម?


“បុត្រសម្ព័ន្ធ” មានន័យដូចម្តេច?
ខាងក្រោមនេះគឺជានិយមន័យនៃស័ព្ទ “បុត្រសម្ព័ន្ធ”
“បុត្រសម្ព័ន្ធ” មានន័យថា ក្រុមហ៊ុនសហកម្មសិទ្ធិ ឬ ក្រុមហ៊ុនមូលធនដែលគ្រប់គ្រងដោយក្រុមហ៊ុនសហកម្មសិទ្ធិ ឬ ក្រុមហ៊ុនមូលធនផ្សេងទៀត ដែលជា ​”ក្រុមហ៊ុនមេ”។
ដកស្រង់ចេញពីច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម។