ប្រទេស អីុរ៉ង់ បានចុះហត្ថលេខាទិញយន្តហោះដឹកអ្នកដំណើរ ១០០
គ្រឿង ពីក្រុមហ៊ុនផលិតយន្តហោះ ប៊ូអីុង របស់សហរដ្ឋអាមេរិក
ដើម្បីជំនួសយន្តហោះដឹកអ្នកដំណើរចាស់ៗ ២៣០ គ្រឿង
ដែលកំពុងបម្រើសេវា នៅក្នុងប្រទេស អីុរ៉ង់ ។
ក្រុមហ៊ុនផលិតយន្តហោះ ប៊ូអីុង
កំពុងប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតយន្តហោះ អ៊ែរបឹស (Airbus)
របស់ទ្វីបអឺរ៉ុប ដោយក្នុងឆមាសទីមួយឆ្នាំ ២០១៦ នេះ ក្រុមហ៊ុន
ប៊ូអ៊ីង បានលក់
យន្តហោះចំនួន ១១៨ គ្រឿង មានតម្លៃ ២៧ ពាន់លានដុល្លារ ។
យន្តហោះចំនួន ១១៨ គ្រឿង មានតម្លៃ ២៧ ពាន់លានដុល្លារ ។
នេះគឺជាការបញ្ជាទិញរបស់ប្រទេស អីុរ៉ង់ ជាលើកដំបូង
នូវយន្តហោះដឹកអ្នកដំណើរក្នុងចំនួនមួយច្រើនបំផុត
ចាប់តាំងពីប្រទេសនេះ ធ្វើបដិវត្តឥស្លាម ក្នុងឆ្នាំ ១៩៧៩
ដោយទិញយន្តហោះម្ដង ១០០ គ្រឿង ពីបច្ឆិមប្រទេស ។
បច្ឆិមប្រទេស
មានក្រមកិច្ចព្រមព្រៀងបញ្ចប់ទណ្ឌកម្មប្រឆាំងនឹងប្រទេស អីុរ៉ង់
ជាថ្នូរនឹងការលះបង់កម្មវិធីនុយក្លេអ៊ែរ ហើយរដ្ឋាភិបាល អីុរ៉ង់
កំពុងព្យាយាមយកឱកាសនេះ
ដើម្បីកែលម្អប្រព័ន្ធសេវាកម្មដែលចាស់ៗមិនទាន់សម័យ
ដោយងាកទៅរកផលិតផលមកពីបច្ឆិមប្រទេស
ក្នុងគោលដៅធ្វើឲ្យរីកចម្រើនដល់វិស័យនានា ដែលទទួលរងគ្រោះ
អំឡុងពេលប្រទេស អីុរ៉ង់ ទទួលទណ្ឌកម្មដោយសារកម្មវិធីនុយក្លេអ៊ែរ ។
ផ្ដល់សិទ្ធិដោយ៖ KQUBE, knn-news
No comments:
Post a Comment