Saturday, October 22, 2016

រដ្ឋាភិបាល​ត្រៀម​កម្លាំង​ទប់ស្កាត់​មិន​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នា​ការិយាល័យ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៦។
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នា​ការិយាល័យ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៦។ Photo: RFA
រដ្ឋាភិបាល​កម្ពុជា ត្រៀម​កងកម្លាំង​ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ វិល​ចូល​ស្រុក​វិញ​បាន​ជា​ដាច់ខាត ប៉ុន្តែ​រដ្ឋាភិបាល​មិន​បាន​បញ្ជា​ឲ្យ​នគរបាល​ចាប់​ខ្លួន​លោក សម រង្ស៊ី ទេ។
លិខិត​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ដែល​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ នៅ​ថ្ងៃ​ទី​២១ ខែ​តុលា បញ្ជាក់​ថា យោង​តាម​ចំណារ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើ​ទៅ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​នានា និង​ជា​ពិសេស​ជាមួយ​លេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ឲ្យ​ប្រើ​គ្រប់​ មធ្យោបាយ​មិន​ឲ្យ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ វិល​ចូល​ស្រុក​បាន​ទេ។