រដ្ឋាភិបាលលោក ហ៊ុនសែនបានធ្វើសេចក្តីថ្លែងនៅក្នុងកិច្ចប្រជុំកំពូលលើកទី៥ ដើម្បីរំលឹកខួបអនុស្សាវរីយ៍ទី៤០ នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន- សហរដ្ឋអាមេរិក នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣ ដោយលើកឡើងពីឳពុករបស់លោក ដែលបានស្លាប់ទៅហួសដោយមិនបានស្តាប់សម្តីរបស់ប្រធានា ធិបតីសហរដ្ឋអាមេរិកដែលបាននិយាយនៅអង្គការអង្គការសហប្រជាជាតិ APEC ហើយនឹងនៅប្រទេសពីលីពិន។ លោក ហ៊ុនសែន ហាក់បីដូចជាចង់ចំអកឡកឡឺយ និងដៀមដាមដល់ប្រធានាធិបតីលោក ដូណាល់ត្រាំ
គ្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននិងចង់ឲ្យសហរដ្ឋអាមេរិក គោរពនូវគោលការ៍របស់ខ្លួន ដោយលោក ហ៊ុនសែន បានលើកយកបាក្យសម្តីរបស់ដូណាល់ត្រាំថា ៖ យើងគោរពឯករាជ្យ និងអធិបតេយ្យភាពនៃប្រទេសរបស់អ្នក យើងចង់ឲ្យអ្នកខ្លាំង រីកចម្រើន និងមានឯករាជ្យដោយខ្លួនឯង ចាស់ឬសជ្រៅក្នុងតម្លៃប្រវត្តិសាស្ត្រ របស់អ្នក និងប្រឹងប្រែងដើម្បីអនាគតល្អប្រសើរនៃប្រជាជនរបស់អ្នក។ តែអ្វីដែលគួរឲ្យកត់ចម្លែក ក្នុងកិច្ចប្រជុំអាស៊ាន គឺលោក ហ៊ុនសែន បានលើកពីគុណតម្លៃរបស់ខ្លួកាលពីបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកដែល លោក បានប្រកាសចំនួនពីរដងថាលោក ដូណាល់ត្រាំជាអ្នកឈ្នះឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិក ។ លោក ហ៊ុនសែន បានលើកឡើងពីគណបក្សប្រឆាំង នៅចំពោះមុខដូណាល់ត្រាំ ដោយយករឿងការរិះគន់របស់បក្សប្រឆាំងចំពោះលទ្ធផលនៃការបោះឆ្នោតសហរដ្ឋអាមេរិកដោយថា ដូណាល់ត្រាំ ផ្តាច់ការការដោយ លុយ រីឯ ហ៊ុនសែន ផ្តាច់ការដោយសារលុយ និងអាវុធ។ លោក ហ៊ុនសែន បានប្រាប់ទៅលោក ដូណាល់ត្រាំថា ស្ថានទូតអាមេរិកប្រចាំកម្ពុជាមិនត្រឹមមិនមានអព្យាក្រឹត្យចំពោះបញ្ហាប្រទេសកម្ពុជាទេ តែមិនមានអព្យាក្រឹត្យទាំងបេក្ខភាពប្រធានាធិបតីខ្លួនឯងតែម្តង ដោយលោកបាននិយាយថាខ្លួនជាជនរងគ្រោះម្តងហើយម្តងទៀតក៏ដោយសារតែមន្ត្រីដែលនៅ
ខាងក្រោមឳវាទ រដ្ឋបាលប្រធានាធិបតីដូណាល់ត្រាំំដើរខុសបន្ទាត់នយោបាយរបស់សហរដ្ឋអាមេរិក។ លោក ហ៊ុនសែន ថា៖ នយោបាយរបស់ឯកឧត្តមកំពុងតែធ្វើការកែប្រែ ប៉ុន្តែស្ថានទូតនៅទីក្រុងភ្នំពេញមិនទាន់បានធ្វើការកែប្រែទេ ខ្ញុំត្រូវការធ្វើការកសាងច្បាប់ គេមករារាំងការកសាងច្បាប់ ហើយខ្ញុំត្រូវការអនុវត្តច្បាប់ប្រទេស បែរជាគេមករារាំង។ លោក ហ៊ុនសែន បានស្នើឲ្យលោកប្រធានាធិបតីដូណាល់ត្រាំ ដាស់តឿនដល់មន្ត្រីក្រោមឳវាទទាំងឡាយ កុំឲ្យមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបសកម្ពុជា នេះជាញ្ហាធំបំផុតដែលចាំបាច់ត្រូវតែធ្វើ។
ប្រភព៖ Cambopostnews
No comments:
Post a Comment