រឿលំដាប់ហូលីវ៉ូដែល លោក អេ ភូថង ចូលខ្លួនថតនោះ គឺរឿង JailBreak របស់ផលិតកម្ម
កងចក្រភាពយន្ត ដែលមានផលិតករមកពីហូលីវ៉ូដ ដើម្បីផលិតរឿងវៃតប់ ដ៏អស្ចារ្យមួយនេះ ។ លោក សាវិន ហ្វីលីព បានប្រាប់ LookingTODAY នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ ឲ្យដឹងថា ក្រៅពីតួស្រីមកពីបារាំងឈ្មោះ សេលីត្រង់ ដែលជាតួហូលីវ៉ូដ ចូលរួម នោះ នៅមាន ខ្លួនលោក កញ្ញា សំ ថារ័ត្ន និងតួប្រុសស្រីល្បីៗ ដែលផលិតកម្ម បានលាក់ មុខទុកសិន ។ លោក សាវិន ហ្វីលីព ថា «សម្រាប់ភាពយន្តមួយនេះ ក៏មានកំពូលអ្នកប្រដាល់ខ្មែរ និងជាអធិរាជកំពូលអ្នកប្រដាល់ខ្មែរ លោក អេ ភូថង ចូលរួមថតផងដែរ» ។ តារាសម្តែងចូលចិត្តធ្វើសប្បុរសធម៌បានបន្ថែមថា «អេ ភូថង ដើរតួជាមនុស្សសាហាវនៅក្នុងគុក នៅពេលដែលខ្ញុំត្រូវ បានគេចាប់ចូលគុក ចង់ស្លាប់ខ្ញុំ» ៕
ប្រភព ៖ ដើមអម្ពិល
No comments:
Post a Comment