ដូចម្តេចដែលហៅថា ប្រទានកម្ម អច្ច័យទាន សន្តតិជន និង សន្តតិកម្ម? |
យោងតាមសទ្ទានុក្រម
ក្រមរដ្ឋប្បវេណី បានផ្តល់និយមន័យដូចខាងក្រោម៖
ប្រទានកម្ម គឺ កិច្ចសន្យា
ដែលភាគីម្ខាងបង្ហាញឆន្ទៈផ្តល់ឳ្យភាគីម្ខាងទៀត នូវទ្រព្យសម្បត្តិ ដោយ មិនយកថ្លៃ
ហើយភាគីម្ខាងទៀតយល់ព្រមទទួល។
អច្ច័យទាន គឺ ប្រទានកម្មដែលម្ចាស់បណ្តាំធ្វើទៅឳ្យមនុស្សម្នាក់ឬច្រើននាក់នូវទ្រព្យសម្បត្តិរបស់ ខ្លួនតាម រយៈមតកសាសន៍។
សន្តតិជន គឺ ជន ដែលទទួលបន្តនូវសិទ្ធិ
និងករណីកិច្ចរបស់មតកជនតាមរយៈសន្តតិកម្ម។
សន្តតិកម្ម គឺ ការផ្ទេរនូវសិទ្ធិ
និងករណីកិច្ចរបស់មតកជនទៅឳ្យសន្តតិជនម្នាក់ ឬច្រើននាក់តាម ឆន្ទៈ ឬតាមច្បាប់។
No comments:
Post a Comment