Friday, June 24, 2016

លោក កឹម សុខា បន្តទទួលជួប គណៈប្រតិភូប្រធានបេសកកម្មនៃ គណៈកម្មាធិការអន្ដរជាតិនៃកាកបាទក្រហម ប្រចាំនៅកម្ពុជា


នារសៀល ថ្ងៃសុក្រ ទី២៤ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង២:០០នាទី លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានទទួលជួប លោក បាត វីម៉េរិន (Bart Vermeiren) ប្រធានបេសកកម្មនៃ គណៈកម្មាធិការអន្ដរជាតិនៃកាកបាទក្រហម ប្រចាំនៅកម្ពុជា ដើម្បីពិភាក្សា និងផ្លាស់ប្ដូរយោបល់ នៅការិយាល័យរបស់លោក ក្នុងទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ។
ក្នុងជំនួបនេះ លោកប្រធានបេសកកម្ម ចង់ដឹងអំពីសុក្ខទុក្ខរបស់ថ្នាក់ដឹកនាំ សកម្មជនគណបក្សសង្គ្រោះជាតិ នៅក្នុងពន្ធនាគារព្រៃស និងអំពីស្ថានភាពរបស់លោក កឹម សុខា ដែលត្រូវបានអាជ្ញាធររដ្ឋាភិបាលប៉ុនប៉ងចាប់ខ្លួន ហើយជាចុងបញ្ចប់ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានលើកឡើងនូវសំណូមពរខ្លះទៅប្រធានបេសកកម្មនៃ គណៈកម្មាធិការអន្ដរជាតិនៃកាកបាទក្រហម ប្រចាំនៅកម្ពុជា លោក បាត វីម៉េរិន (Bart Vermeiren) ៕


ប្រភព៖ cnrp7.org

No comments:

Post a Comment