Saturday, June 18, 2016
កិនកម្ទេចចោលទូរស័ព្ទដៃម៉ាកណូគា ក្លែងក្លាយ៤.៤៤៧គ្រឿងនិងឆ្នាំងសាក
រាជធានីភ្នំពេញ ៖ ទូរស័ព្ទដៃម៉ាកណូគាក្លែងក្លាយចំនួន៤.៤៤៧គ្រឿង និងឆ្នាំងសាក ព្រមទាំងកេសវេចខ្ចប់មួយចំនួន ត្រូវបានក្រុមហ៊ុន KTH ដែលជាក្រុមហ៊ុននាំចូលផ្តាច់មុខនិងស្របច្បាប់ទូរស័ព្ទដៃម៉ាកណូគា ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីសមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃ ម្ចាស់ករណីដែលបានចុះទៅបង្ក្រាបផងដែរ នាំយកទៅកិនកម្ទេចចោលនៅទីលានចាក់សំរាមបឹងជើងឯក ក្នុងខណ្ឌដង្កោ ។
ពិធីនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ដោយមានអ្នកស្រីតំណាងក្រុមហ៊ុនខាងលើមួយរូបទៅចាត់ចែងជួលទីតាំង កម្មករ និងគ្រឿងចក្រ ដើម្បីកិនកម្ទេចទូរស័ព្ទដៃក្លែងក្លាយបន្លំម៉ាកណូគារនោះ ។
អ្នកស្រីតំណាងក្រុមហ៊ុន KTH បានឲ្យដឹងថា ទូរស័ព្ទដៃម៉ាកណូគាក្លែងក្លាយនេះ ត្រូវបានឈ្មួញរកស៊ីទុច្ចរិតនាំចូលមកពីប្រទេសថៃ ហើយដាក់តាំងលក់ដោយលួចលាក់នៅទីផ្សារក្នុងរាជធានីភ្នំពេញ ចំនួន២កន្លែងគឺ ១-យីហោ ដេលីនៅមុខភោជនីយដ្ឋានម៉ុងឌីយ៉ាល់ និង២-យីហោលក់ទូរស័ព្ទដៃ លី ហួរ នៅម្តុំបឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment