តុលាការឥណ្ឌាមួយ បានកាត់ទោសមនុស្ស ១១នាក់ ឲ្យជាប់ពន្ធនាគារមួយជីវិត ចំពោះតួនាទីរបស់ពួកគេនៅក្នុងអំពើសម្លាប់រង្គាលមួយនៅអំឡុងកុបកម្មប្រឆាំងជនមូស្លីម នៅគុជរ៉ាត់ កាលពីឆ្នាំ២០០២។
សារព័ត៌មាន BBC បានផ្សាយថា ស្ថិតក្នុងចំណោមមនុស្ស ២៤នាក់ ដែលត្រូវបានគេកាត់ទោសចំពោះការសម្លាប់រង្គាលនោះ មនុស្ស ១២នាក់ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ៧ឆ្នាំ ខណៈមនុស្សម្នាក់ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ១០ឆ្នាំ។
នៅអំឡុងការវាយប្រហារនោះ មនុស្ស ៦៩នាក់ ត្រូវបានកាប់សម្លាប់ និងដុតសម្លាប់ពីសំណាក់ពួកកុបករ។
ចំណែកមនុស្សជាង ១០០០នាក់ទៀត ដែលភាគច្រើនជាជនមូស្លីម បានស្លាប់នៅក្នុងកុបកម្មនោះដែលកើតចេញពីភ្លើងឆាបឆេះនៅលើរថភ្លើងមួយដែលបានសម្លាប់បុព្វជិតហិណ្ឌូ ៦០នាក់។
អ្នករិះគន់នាយករដ្ឋមន្ត្រី ណារ៉េនដ្រា ម៉ូឌី ដែលជាមេដឹកនាំរដ្ឋគុជរ៉ាត់នាពេលនោះ បាននិយាយថា លោក ម៉ូឌី ពុំបានធ្វើអ្វីសម្រាប់បញ្ឈប់អំពើកុបកម្មនោះឡើយ។
តុលាការពិសេសមួយនៅអាមេដាបាដ បានហៅឧបទ្ទវហេតុនោះជា«ជាថ្ងៃខ្មៅងងឹតក្នុងប្រវត្តិសាស្ត្រនៃសង្គមស៊ីវិល»៕
No comments:
Post a Comment