ព្រះតេជគុណ Dhammachayo (រូបភាពពី Reuters) |
វត្តដែលមានទ្រព្យសម្បត្តិច្រើននិងមានឥទ្ធិពលនៅភាគខាងជើងនៃទីក្រុងបាងកក ហើយមានពុទ្ធបរិស័ទគាំទ្រច្រើនគឺវត្ត Dhammakaya សមត្ថកិច្ចកំពុងត្រៀមឃាត់ព្រះកាយព្រះចៅអធិការវត្តនេះគឺព្រះតេជគុណ Dhammachayo។
ព្រះតេជគុណ Dhammachayo មានព្រះជន្ម៧២ព្រះវស្សាកំពុងមានជំងឺប្រចាំកាយ។ សមត្ថកិច្ចចោទព្រះអង្គថាបានប្រព្រឹត្តអំពើពុករលួយនិងលាងលុយកខ្វក់ឬទទួលលុយខុសច្បាប់។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
ទោះយ៉ាងណាពុទ្ធបរិស័ទដែលគាំទ្រនិងគោរពព្រះអង្គបានច្រានចោលការចោទប្រកាន់នេះ ហើយចាត់ទុកថា នេះគឺជារឿងនយោបាយ។ ព្រះតេជគុណ Dhammachayo ធ្លាប់មានទំនាក់ទំនងល្អជាមួយលោក ថាក់ ស៊ីន អតីតនាយករដ្ឋមន្ត្រីដែលគេធ្វើរដ្ឋប្រហារបណ្តេញចេញពីតំណែងកាលពីឆ្នាំ២០០៦។
ទោះយ៉ាងណាគម្រោងនៃការឃាត់ព្រះកាយចៅអធិការវត្តនេះកំពុងមានភាពចម្រូងចម្រាសខ្លាំង ព្រោះពុទ្ធបរិស័ទនិងព្រះសង្ឃជាច្រើនចេញមុខរារាំងមិនឲ្យសមត្ថកិច្ចចូលឃាត់ព្រះកាយព្រះអង្គឡើយ៕
No comments:
Post a Comment