Friday, June 24, 2016

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William A. Heidt) បានអញ្ជើញមកជួបពិភាក្សាជាមួយឯកឧត្តម កឹម សុខាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ


 


នាម៉ោង៤ល្ងាចថ្ងៃទី២៤ ខែមិថុនានេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William A. Heidt) បានអញ្ជើញមកជួបពិភាក្សាជាមួយឯកឧត្តម កឹម សុខាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។
ក្នុងស្ថានការនយោបាយនៅកម្ពុជានាពេលបច្ចុប្បន្ននេះ តំណាងស្ថានទូត និងតំណាងស្ថាប័នអន្តរជាតិជាច្រើនបានមកជួបនិងចូលសួរសុខទុក្ខលោក កឹម
សុខានៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ ខណៈដែលលោកកំពុងជាប់បណ្ដឹងនៅតុលាការក្រុងភ្នំពេញ ហើយបណ្ដឹងទាំងនោះត្រូវបានមតិជាតិ និងអន្តរជាតិយល់ឃើញថាជារឿងនយោបាយដើម្បីដាក់សម្ពាធដល់បក្សប្រឆាំង។
បើទោះបីជាមានការរិះគន់ពីសំណាក់មតិជាតិ និងអន្តរជាតិក្តីក៏រដ្ឋាភិបាលដែលដឹកនាំដោយលោកហ៊ុន សែន ចាត់ទុកថាជារឿងផ្លូវច្បាប់ មិនជាប់ពាក់ព័ន្ធនឹងនយោបាយឡើយ។
យ៉ាងណាក៏ដោយចុះ យើងសង្កេតឃើញថា ស្ថានការណ៍នយោបាយហាក់នៅទ្រឹង ទៅមុខមិនដល់ ទៅក្រៅយក៏មិនរួច ខណៈដែលបក្សប្រឆាំងបង្ហាញប្រើវប្បធម៌សន្ទានដើម្បីបញ្ចប់វិបត្តិ តែបក្សកាន់អំណាចចង់គេចវេស ដោយលើកហេតុផលកាលពីកន្លងទៅថា មិនចរចាររឿងបុគ្គលដែលជាប់បណ្ដឹង៕
ប្រភព៖ SBN, Kem Sokha

No comments:

Post a Comment