Friday, July 1, 2016

គណបក្ស​សង្គ្រោះ​ជាតិ​បង្ហាញ​ពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​នៅ​ប្រទេស​ហ្វីលីពីន

សម រង្ស៊ី ជួប​មន្ត្រី​បក្ស​នៅ​ហ្វីលីពីន ២០១៦ ៨៥៥
លោក សម រង្ស៊ី (កណ្ដាល) ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជួប​ប្រជុំ​ជាមួយ​មន្ត្រី​បក្ស​នា​ទីក្រុង​ម៉ានីល (Manila) ប្រទេស​ហ្វីលីពីន (Philippines) នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១៦។ Photo courtesy of Sam Rainsy Facebook Page
គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​រសៀល​ថ្ងៃ​ទី​៣០ មិថុនា ប្រាប់​ពី​កិច្ច​ប្រជុំ​របស់​ខ្លួន​នៅ​ទីក្រុង​ម៉ានីល (Manila) ប្រទេស​ហ្វីលីពីន (Philippines) ដឹក​នាំ​ដោយ​ប្រធាន
​គណបក្ស លោក សម រង្ស៊ី ដែល​មាន​ថ្នាក់​ដឹក​នាំ និង​សកម្មជន​ចំនួន ៥៧​នាក់។
សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា កិច្ច​ប្រជុំ​នោះ​បង្ហាញ​ពី​នយោបាយ​ការទូត​របស់​លោក សម រង្ស៊ី ជាមួយ​សហគមន៍​អន្តរជាតិ និង​ការងារ​មួយ​ចំនួន​ទៀត ចំណែក​ឯ​នៅ​ថ្ងៃ​ទី​៣០ កិច្ច​ពិភាក្សា​ផ្ដោត​លើ​ការ​វិភាគ និង​ការ​វាយ​តម្លៃ​ពី​ស្ថានការណ៍​នយោបាយ​សព្វថ្ងៃ។ គណបក្ស​នេះ​នឹង​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៅ​ទីស្នាក់ការ​កណ្ដាល​ គណបក្ស​សង្គ្រោះ​ជាតិ ម៉ោង ១​រសៀល ថ្ងៃ​ទី​១ ខែ​កក្កដា ពី​ផែនការ​យុទ្ធសាស្ត្រ និង​សកម្មភាព។
សូម​ស្ដាប់​បទសម្ភាសន៍​រវាង​លោក ជុន ច័ន្ទបុត្រ ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ដូច​ត​ទៅ៖
ចុចទីនេះដើម្បីស្តាបសម្លេង៖ សម្លេង
2016-06-30​ ដោយ ជុន ច័ន្ទបុត្រ

No comments:

Post a Comment