នៅព្រឹកថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០១៦ លោកស្រីអាណាម៉ាច ហ៊ុលហ្កាដ (Anna Maj Hultgård) ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រ ស៊ុយអ៊ែត(Kingdom of Sweden) និង សហការីបានមកជួបពិភាក្សាការងារជាមួយមន្រ្តីគណបក្សសង្រ្គោះជាតិ ដឹកនាំដោយ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ នាទីស្នាក់ការកណ្តាលគណបក្សសង្កាត់ចាក់អង្រែលើ
ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពី វិបត្តិនយោបាយដែលកំពុងកើតឡើង។ ក្នុងឱកាសនោះលោក កឹម សុខា ក៏បានថ្លែងអំណរគុណដល់ប្រទេសស៊ុយអែត
និងសហភាពអឺរ៉ុប
ដែលបាននិងកំពុងយកចិត្តទុកដាក់លើដំណើរការប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា។
តាមរយៈលោកស្រីឯកអគ្គរាជទូតប្រចាំកម្ពុជា លោក
ប្រធានស្តីទី បានស្នើសហភាពអឺរ៉ុប
បន្តជួយដល់ដំណើរការបោះឆ្នោតនៅកម្ពុជានាពេលខាងមុខនេះ ឲ្យមានលក្ខណៈសេរី
ត្រឹមត្រូវ និងយុត្តិធម៌ ដែលអាចទទួលយកបានគ្រប់ភាគី៕
ប្រភព៖ cnrp7.org
No comments:
Post a Comment