ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកផ្នែកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ លោក ថម ម៉ាលីណូស្គី (Tom Malinowski) ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅប្រទេសប៊ូរុនឌី (Burundi) កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១៦។ Photo AFP |
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំ កម្ពុជា ចុះថ្ងៃទី១៣ កក្កដា ឲ្យដឹងថា គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីបញ្ជាក់ពីសារសំខាន់នៃសិទ្ធិមនុស្សនៅក្នុងទំនាក់ទំនងរវាង កម្ពុជា និងសហរដ្ឋអាមេរិក។
ស្ថានទូតសហរដ្ឋអាមេរិក ឲ្យដឹងបន្តថា នៅក្នុងដំណើរទស្សនកិច្ចនេះ លោក ថម ម៉ាលីណូស្គី នឹងជួបជាមួយមន្ត្រីរដ្ឋាភិបាល បក្សប្រឆាំង សង្គមស៊ីវិល និងតំណាងទីភ្នាក់ងារអន្តរជាតិ ដើម្បី
ពិភាក្សាពីសារសំខាន់នៃការបោះឆ្នោតប្រកបដោយភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌នៅកម្ពុជា។ លោកក៏នឹងរម្លឹកឲ្យកម្ពុជា លើកកម្ពស់បទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ហើយធានាការការពារអង្គការសិទ្ធិមនុស្ស។
ក្រៅពីនោះ លោកក៏នឹងចូលរួមនៅក្នុងការសំណេះសំណាលជាមួយយុវជនកម្ពុជា លើប្រធានបទនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិក ផងដែរ៕
2016-07-13 ដោយ យាង សុជាមេត្តា
No comments:
Post a Comment