|
ពាក្យ “គណៈកម្មការ និង គណៈកម្មាធិការ” មានន័យដូចម្តេច? |
យោងតាមវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ
“គណៈកម្មការ “
មានថ្នាក់ជានាម មានន័យថា ជនមួយក្រុម
ឬក្រុមជំនុំដែលចាត់តាំងឡើងដោយពិធីបោះឆ្នោត
ឬដោយការជ្រើសតាំងសម្រាប់ឱ្យពិនិត្យកិច្ចការណាមួយដាច់ដោយឡែក។
ឧទាហរណ៍៖ គណៈកម្មការវប្បធម៌បានង្កើតពាក្យខ្មែរថ្មីៗជាច្រើន។
“គណៈកម្មាធិការ” មានថ្នាក់ជានាម មានន័យថា
ជាសមាជិកមួយក្រុមដែលតាំងឡើងក្នុងក្រសួងរាជការ ឬក្នុងសភាដើម្បីឱ្យប្រតិបត្តិសម្រេចការណាមួយ។
ឧទាហរណ៍៖ មុខការនេះស្រេចលើគណៈកម្មាធិការ។
ប្រភព៖ Khmer Keep
No comments:
Post a Comment