Tuesday, March 21, 2017

តើវិធានការសងសឹកក្នុងផ្លូវច្បាប់ និង ក្រៅផ្លូវច្បាប់មានលក្ខណៈខុសគ្នាដូចម្តេចខ្លះ? ចូរលើកឧទាហរណ៍បញ្ជាក់។

តើវិធានការសងសឹកក្នុងផ្លូវច្បាប់ និង ក្រៅផ្លូវច្បាប់មានលក្ខណៈខុសគ្នាដូចម្តេចខ្លះ? ចូរលើកឧទាហរណ៍បញ្ជាក់។

វិធានការសងសឹកក្នុងផ្លូវច្បាប់ និង ក្រៅផ្លូវច្បាប់មានលក្ខណៈខុសគ្នាដូចជា៖
វិធានការសងសឹកក្នុងផ្លូវច្បាប់ជាសកម្មភាពប្រឆាំងដោយស្របច្បាប់ធ្វើឡើងដោយរដ្ឋមួយក្នុងគោលបំណង
ប្រឆាំងនិងរដ្ឋមួយទៀត ដើម្បីឆ្លើយតបនិងសកម្មភាពអមិត្តដោយចេតនារបស់រដ្ឋមួយទៀត។
Ex. លោក Evo Morales បានប្រកាសឲ្យដឹងថា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក Philip Golberg ជាមនុស្សមិនគួរឲ្យស្វាគមន៍ដោយអគ្គរដ្ឋទូតរូបនេះបានរួមគំនិតប្រឆាំងលោក និងបានគាំទ្រគណបក្សប្រឆាំង ប្រទេស ប៊ូ លីវី ទៀតផង។
វិធានការសងសឹកក្រៅផ្លូវច្បាប់ ឬ ការផ្ចាញ់តប ជាវិធានការបង្ខិតបង្ខំដែលធ្វើឡើងដោយរដ្ឋមួយដើម្បី
ឆ្លើយតបរបស់រដ្ឋមួយទៀតដែលធ្វើឲ្យខូចប្រយោជន៍របស់រដ្ឋដើម ដើម្បីរដ្ឋប្រព្រឹត្តនោះដកថយឬសង នូវកំហូចទាំងនោះ។
Ex. យន្តហោះចម្បាំងសហរដ្ឋអាមេរិក បានធ្វើការទម្លាក់គ្រាប់បែកលើចំណុចសំខាន់ៗនៃប្រទេសលីប៊ីនៅ 
ថ្ងៃទី១៥ខែមេសា ឆ្នាំ១៩៨៦ ។ជនជាតិលីប៊ីចូលរួមវាយប្រហារលើជនជាតិអាមេរិកនៅកន្លែងកំសាន្តច្រៀងរាំ 
នៅប្រទេសអាឡឺម៉ង់ទទួលរងរបួស ៥០នាក់។

No comments:

Post a Comment