|
លោកបណ្ឌិត កែម ឡី
វីរបុរសសម្តីមាស |
មិនខុសអីពីខេត្តផ្សេងៗដទៃទៀតក្នុងប្រទេសកម្ពុជាទេ ខេត្តតាកែវគឺជាទឹកដីមួយដែលបានបណ្តុះ នូវឥស្សរជនជាន់ខ្ពស់ អ្នកប្រាជ្ញ អ្នកនយោបាយ អ្នកកវី តារាភាពយន្ត
អ្នកជំនួញ អ្នកសិល្បៈបុរាណ សម័យ អ្នកតស៊ូរបស់ជាតិ និងអ្នកនិពន្ធល្បីល្បាញនៅក្នុងប្រវត្តិសាស្រ្ត
គ្រប់សម័យកាល តាំងពីបុរាណរហូតមកដល់បច្ចុប្បន្ន។ ហើយរឿងដែលគួរឲ្យកត់សម្គាល់មួយទៀតដែរនោះ
ដែលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ
ឥស្សរជននទាំងនោះមួយចំនួនត្រូវបានទទួលមរណភាពដោយសាររោគាពាធ ការធ្វើឃាត ហើយមួយចំនួនទៀត ក៍ជាប់ពន្ឋនាគារ
ដោយសារការអត្ថាធិប្បាយ
ឬវិភាគទៅលើបញ្ហាសង្គមខ្មែរ ។ ដូច្នេះ ខ្ញុំសូម បង្ហាញនូវវីរជន និងឥស្សរជនជាន់ខ្ពស់មួយចំនួន ដែលលោកបានប្រសូតក្នុងទឹកដីខេត្តតាកែវ ហើយដែលតាមការកត់សម្គាល់ឥស្សរជនទាំងនោះបានទទួលមរណភាពដោយរោគាពាធនិងការធ្វើឃាត
ព្រមទាំងបានជាប់ពន្ឋនាគារ រួមមាន៖
|
បានប្រសូតក្នុងខេត្តតាកែវ ហើយបានទទួលមរណៈភាព |
តាម៉ុកកើតនៅឆ្នាំ
១៩២៦ នៅខេត្តតាកែវ តាម៉ុកបានបួសរៀនជាច្រើនឆ្នាំ ហើយបានរៀបកាជាមួយប្អូនជាដូនមួយឈ្មោះ
អ៊ុក ឃឹម ហើយមានកូនបួនអ្នក ។ នៅឆ្នាំ ១៩៤៩ តាម៉ុកធ្វើជាប្រធានឥសរៈស្រុកក្នុងខេត្តតាកែវ
។ តាម៉កបានចូលជាសមាជិកក្រុមកុម្មនីស្ត នៅឆ្នាំ ១៩៦៣ ។ ពីឆ្នាំ ១៩៦៨ ទៅឆ្នាំ ១៩៧៨ តាម៉ុកជាលេខាភូមិភាគនិរតី
។ នៅខែវិច្ឆកា ឆ្នាំ ១៩៧៨ តាម៉ុកត្រូវបានតែងតាំងជាអនុលេខាទូពីរបក្សកុម្មនីស្តកម្ពុជា
។ បន្ទាប់ពីកាដួលរលំរបស់កម្ពុជាប្រជាធិបតិយ្យ តាម៉ុកមិនដែលស្នើសុំកាលើកលែងទោស ហើយមិនដែលមានបំណងចុះចូលជាមួយរដ្ឋាភិបាលទេ
។ តាម៉ុកត្រូវបានចាប់ខ្លួនដោយកងទាប់រដ្ឋាភិបាលនៅក្បែរព្រំដែនថៃ នៅខែមិនា ឆ្នាំ ១៩៩៩
ហើយដាក់ក្នុងមន្ទីឃុំឃាំង ។ តា ម៉ុក បានមរណៈភាពដោយរោគាពាធនៅថ្ងៃទី ២១ ខែកក្តា ឆ្នាំ ២០០៦។
|
បានប្រសូតក្នុងខេត្តតាកែវ ហើយបានទទួលមរណៈភាព
|
លោកបណ្ឌិត កែម ឡី
វរជនសម្តីមាសតំណាងឱ្យ សេរីភាពនៃការបញ្ចេញមតិក្នុងដួងចិត្ត ប្រជាពលរដ្ឋខ្មែរ ប្រសូតក្នុងស្រុកត្រាំកក់ តាកែវ។ លោកបណ្ឌិត កែម ឡី ជាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម
ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅព្រឹកថ្ងៃទី១០ ខែកក្កដា
ឆ្នាំ២០១៦ នៅឯស្ដារម៉ាត (Star Mart)
ក្នុងស្ថានីយលក់ប្រេងឥន្ធនៈកាល់តិច (Caltex)។
|
បានប្រសូតក្នុងខេត្តតាកែវ ហើយបានទទួលមរណៈភាព
|
ឯកឧត្តម ប៉ែន សុវណ្ណ
នាយករដ្ឋមន្រ្តីទី១ នៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា។ ប្រសូតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ បានទទួលមរណភាព នៅម៉ោង៧និង១៧នាទី នាថ្ងៃទី២៩ខែតុលា ឆ្នាំ២០១៦ ដោយរោគាពាធក្នុងជន្មាយុ៨០ឆ្នាំ។
|
បានប្រសូតក្នុងខេត្តតាកែវ ហើយបានទទួលមរណៈភាព
|
សម្តេចវិបុលបញ្ញា សុខ អាន
ប្រសូតក្នុងស្រុកគិរីវង្ស ខេត្តតាកែវ ជា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី នៃរាជរដ្ឋាភិបាលកម្ពុជា
ដែលបានទទួលមរណនៅវេលា ម៉ោង១៨និង៣២នាទី នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ ។
|
បានប្រសូតក្នុងខេត្តតាកែវ
|
លោកឧកញ៉ា វិបុលរាជសេនា
នូ កន ប្រសូតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ជាឥស្សរជន ជាអ្នកនិពន្ធដ៏ឆ្នើម ជាអ្នកបកប្រែរឿងសាមកុក
ទាវឯក តុងឈិន។
|
បានប្រសូតក្នុងខេត្តតាកែវ |
លោកបណ្ឌិត សារិន
ឆាក ឥស្សរជនជាន់ខ្ពស់ដ៏ល្បីល្បាញក្នុងជំនាន់សង្គមរាស្រ្តនិយម។
ប្រសូតក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។ បើគេនិយាយពីផែនទីរបស់ប្រទេសកម្ពុជា
គឺគេត្រូវនឹកឃើញដល់លោកមុនគេបង្អស់។
|
បានប្រសូតក្នុងខេត្តតាកែវ |
សាំង សំណាងង៉ោ តារាភាពយន្តថ្នាក់អន្តរជាតិទទួលបានពានរង្វាន់អូស្កា ប្រសូតក្នុងស្រុកបាទី
តាកែវ។
|
បានប្រសូតក្នុងខេត្តតាកែវ |
លោកតាបណ្ឌិត កុល
ផេង ប្រសូតក្នុងស្រុកសំរោង ខេត្តតាកែវ អតីតជាទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងជាបិតាស្ថាបនិកនៃសាកលវិទ្យាល័យ បញ្ញាសាស្ត្រកម្ពុជា។
|
បានប្រសូតក្នុងខេត្តតាកែវ |
ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្រោះជាតិ ប្រសូតក្នុងស្រុកត្រាំកក់ តាកែវ។
|
បានប្រសូតក្នុងខេត្តតាកែវ |
លោក
គឹម សុខ ប្រសូតក្នុងខេត្តតាកែវ ដែល តុលាការក្រុងភ្នំពេញនៅរសៀលថ្ងៃទី១៧ កុម្ភៈ ឆ្នាំ ២០១៧ សម្រេចឃុំខ្លួនលោក
គឹម សុខ
អ្នកវិភាគសម្តីឆៅដាក់ពន្ធនាគារក្រោមបទចោទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍
និងបរិហារកេរ្តិ៍ជាសាធារណៈ។
បណ្តឹងនេះគឺធ្វើឡើងតាមបញ្ជាពីលោកនាយករដ្ឋមន្ត្រីហ៊ុន
សែនដែលប្តឹងអ្នកវិភាគរូបនេះ ថាពីរឿងបរិហារកេរ្តិ៍បក្សកាន់អំណាចថាជាអ្នកនៅពីក្រោយការសម្លាប់លោកបណ្ឌិតកែមឡី។
ទន្ទឹមនឹងនេះ ក្រុមប្រជាពលរដ្ឋដែលរួមមានទាំងព្រះសង្ឃផង
បានរិះគន់តុលាការកម្ពុជាថា អយុត្តិធម៌៕
ទទួលយកមតិរិះគន់ដើម្បីកែលម្អពីគ្រប់មជ្ឍដ្ឋាន
No comments:
Post a Comment