ដូចម្តេចដែលហៅថា អភ័ព្វបុគ្គល ភាគបម្រុង មតកជន និង មតកសាសន៍? |
យោងតាមសទ្ទានុក្រម
រដ្ឋប្បវេណី បានផ្តល់និយមន័យដូចខាងក្រោម៖
អភ័ព្វបុគ្គល គឺ បុគ្គលដែលពុំអាចក្លាយជាសន្តតិជន
ឬពុំអាចទទួលទ្រព្យសម្បត្តិតាមមតកសាសន៍ បាន។
ភាគបម្រុង គឺ ភាពនៃទ្រព្យសម្បត្តិរបស់មតកជន
ដែលបច្ឆាជាតិផ្ទាល់ ឬឪពុក ម្តាយ ឬជីដូន ជីតា និង សហព័ទ្ធរបស់មតកជននោះ អាចទាមទារបាន
តាមការកំណត់របស់ច្បាប់។
មតកជន គឺ ជនដែលបានស្លាប់ទៅហើយ។
មតកសាសន៍ គឺ
លិខិតបណ្តាំ ដែលបុគ្គលម្នាក់បានធ្វើឡើងតាមទម្រង់ ដែលកំណត់ដោយច្បាប់
ដើម្បីសម្តែងឆន្ទៈចុងក្រោយ អំពីការចាត់ចែងទ្រព្យសម្បត្តិរបស់ខ្លួនជាអាទិ៍
បន្ទាប់ពីមរណភាព។
No comments:
Post a Comment