សុខភាព៖ ជាច្រើនឆ្នាំមកហើយដែលមនុស្សជាច្រើនចូលចិត្តទិញផ្លែទឹកដោះគោ គ្រាន់តែយកមកបរិភោគជាចំណីបន្ទាប់បន្សំតែប៉ុណ្ណោះ តែអ្នកទាំងនោះមិនទាន់ដឹងពីអត្ថប្រយោជន៍របស់ដើមទឹកដោះគោ និង ផ្លែទឹកដោះគោយ៉ាងណានោះទេ។សារធាតុចិញ្ចឹមខ្ពស់ដែលបានពីផ្លែទឹកដោះគោមានដូចជា ៖ កាល់ស្យូម ១៤.៦៥មីលីក្រាម, ផូស្វ័រិច ៧៣.២៣ មីលីក្រាម, ប៉ូតាស្យូម ៦៧.២មីលីក្រាម, ម៉ាញ៉េស្យូម ៣.៣មីលីក្រាម, ជាតិដែក ២.៣៣មីលីក្រាម, ទឹក ៧៣.២៣ មីលីក្រាម,ប្រូតេអ៊ីន២.៣៣មីលីក្រាម, ជាតិសរសៃធម្មជាតិ ៣.៣មីលីក្រាម, ថាមពល ៦៧.២មីលីក្រាម, កាបូហៃដ្រាត ១៤.៦៥មីលីក្រាម,វីតាមីន C ១៤.៥មីលីក្រាម
បន្ថែមទៀតដោយឡែកមានវីតាមីន A, B1, B2, B3 ជាពិសេសកាបូហៃដ្រាត, កាល់ស្យូម, អាស៊ីតប្រេងម៉ាឡិចនៅក្នុងផ្លែទឹកដោះគាអាចជួយប្រឆាំងនឹងមេរោគបាន…។សាច់ផ្លែទឹកដោះគោត្រូវបានគេយកមកធ្វើជាបង្អែម ផ្លែទឹកដោះគោមានរសជាតិផ្អែម ហើយអាចទទួលទានទាំងស្រស់ ឬត្រជាក់ៗ (ក្នុងកំរិត១០-១៥អង្សាសេ)។ស្លឹកទឹកដោះគោ៖ ត្រូវបានគេយកទៅធ្វើជាតែ នៅតាមតំបន់មួយចំនួន ហើយវាត្រូវបានគេចាត់ទុកថា អាចមានប្រសិទ្ធិភាពប្រឆាំងនឹងជំងឺទឹកនោមផ្អែមនិងរោគឈឺសន្លាក់ឆ្អឹង។សំបកដើមទឹកដោះគោ៖ មានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើននិងអាចជួយព្យាបាលជំងឺបានយ៉ាងមានប្រសិទ្ធិភាព សំបកដើមទឹកដោះគោត្រូវបានគេយកទៅដាំទឹកផឹកដើម្បីព្យាបាលជំងឺក្អក និង ផ្តល់ជាតិទឹក, ជំនួយសរសៃ នេះជាអាហារដែលល្អបំផុតសម្រាប់អ្នកធាត់។មនុស្សជាច្រើនគិតថា ផ្លែទឹកដោះគោមានរសជាតិផ្អែមនឹងធ្វើឲ្យពួកគេធាត់ ប៉ុន្តែមិនមែនដូច្នោះឡើយ ផ្លែទឹកដោះគោមានផ្ទុកនូវជាតិទឹក និងជាតិសរសៃជាច្រើនក៏អាចធ្វើឲ្យអ្នកញ៉ាំឆ្អែត,ធ្វើឲ្យអ្នកមានរាងស្លីមស្អាត មិនឆាប់ឡើងទម្ងន់។ផ្លែទឹកដោះគោផ្តល់នូវសារធាតុកាបូហៃដ្រាតដល់រាងកាយ ថាមពលដែលទទួលបានពីសារធាតុកាបូហៃដ្រាតមាន ៦០% កង្វះសារធាតុនេះ អាចនាំឲ្យខួចកោសិកាប្រសៃប្រសាទ។ដូច្នេះក្រៅពីទទួលបានសារធាតុកាបូហៃដ្រាតពីអាហារ, ផ្លែឈើនេះក៏មានភាពចាំបាច់សម្រាប់សុខភាពរាងកាយនិងជួយសម្រួលដល់ក្រពះពោះវៀនផងដែរ។ផ្លែទឹកដោះគោផ្តល់នូវជាតិកាល់ស្យូម, ជាតិដែក និងជំនួយដល់គភ៌នៅក្នុងផ្លែទឹកដោះគោមានផ្ទុកនូវកាល់ស្យូម,ផូស្វ័ររិច, ជាតិដែកនិងម៉ាញ៉េស្យូមជាច្រើនដែលជាសមាសធាតុសំខាន់ៗជំនួយដល់ស្ត្រីមានផ្ទៃពោះ និងឲ្យគភ៌លូតលាស់បានល្អ។
ស្ត្រីមានផ្ទៃពោះគួរតែទទួលទានផ្លែទឹកដោះគោឲ្យបានពី ១គីឡូទៅ ២គីឡូជាប្រចាំ ដើម្បីផ្តល់សារធាតុចិញ្ចឹម ថែមទាំង ជួយការពារការខ្វះឈាម, ធ្វើឲ្យកូនក្រិន ផ្លែទឹកដោះគោអាចជួយសម្រកទម្ងន់អាហារនេះពិតជាសក្តិសមចំពោះអ្នកដែលមិនចង់ឡើងទម្ងន់ ផ្លែទឹកដោះគោជំនួយដល់ឆ្អឹងមនុស្សជាច្រើនមានការពេញនិយមនឹងផ្លែឈើនេះ ជាពិសេសស្ត្រីមានផ្ទៃពោះ ផ្លែទឹកដោះគោមានផ្ទុកនូវជាតិកាល់ស្យូម ១០% វាមិនត្រឹមតែជួយឲ្យឆ្អឹងរឹងមាំប៉ុណ្ណោះទេ តែវាក៏អាចជួយការពារភាពធាត់ផងដែរ៕ កែសម្រួលដោយ៖ ទុយ ហ៊ួត
ប្រភព៖ Firstnews.asia
No comments:
Post a Comment