Sunday, November 19, 2017

ចឹងសោះបានជាលោក ហ៊ុន សែន រំលាយសង្រ្គោះជាតិដើម្បីបិទភ្នែកបិទត្រចៀកពលរដ្ឋខ្មែរ


គិតមកដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ នេះ គណបក្សសង្រ្គោះជាតិមានអាយុកាលត្រឹម ៥ ឆ្នាំ ៣ ខែនិង១៦ ថ្ងៃប៉ុណ្ណោះ នេះបើគិតតាមផ្លូវច្បាប់(អនុញ្ញាត)។

តើគណបក្សសង្រ្គោះជាតិបានជួយអ្វីខ្លះដល់ប្រជាពលរដ្ឋ?
ពិតណាស់ ថ្វីត្បិតសង្រ្គោះជាតិ មិនឈ្នះបានអំណាច ដឹកនាំ និង អនុវត្តកម្មវិធីនយោបាយរបស់ខ្លួនក៏ពិតមែន តែយើងឃើញគុណសម្បត្តិមួយចំនួនដូចជា:

- ការបំពេញការងាររដ្ឋបាលមានការប្តូរ ឥរិយាបថពីយឺតយ៉ាវ មកឆាប់រហ័ស និងប្រសើជាងមុន ព្រមទាំងមិនពុករលួយ និងកាត់បន្ថយភាពឆ្មើងឆ្មៃវ៉ៃឬក ឬការិយាល័យធិបតេយ្យ ជាងមុន - ការអភិវឌ្ឍន៍ ចំគោលដៅ និងមានប្រសិទ្ធភាពជាងមុន(ការកសាង ផ្លូវ ធារាសាស្រ្ត...) មានការយកចិត្យទុកដាក់ប្រុងប្រយ័ត្ន ខ្លាចរអា មិនហ៊ានពុករលួយខ្លាំងដូចមុន
- វិស័យអប់រំ ចាប់ផ្តើមពង្រឹងគុណភាព រឹតបន្តឹង កាត់បន្ថយអំពើពុករលួយ
- មានការយកចិត្តទុកដាក់លើជីវភាព គ្រូបង្រៀន ប៉ូលីស ទាហាន (ទាំងស៊ីវិល និងយោធា) គ្រប់មន្រ្តីរាជការ ដោយការតម្លើងប្រាក់បៀវត្សជាបន្តបន្ទាប់
- មានការយកចិត្តទុកដាក់ទៅលើ កម្មករ កម្មការនី ដោយតម្លើងប្រាក់ខែ និងអត្ថប្រយោជន៍ផ្សេងទៀត(ពីជាង៨០ ដុល្លារមកជិត ២០០ ដុល្លារ) ។

- ការយកចិត្តទុកដាក់ ទៅលើពលករចំំណាកស្រុក ដូចជាជួយមានការជួយជ្រោមជ្រែង ការជួយសម្រួលភាពស្របច្បាប់ដល់ពលករ ឬការជួយអន្តរាគមន៍ជួយសង្រ្គោះពលករជាដើម។ល។
- យកចិត្តទុកដាក់លើវិស័យសុខមាលភាពពលរដ្ឋ(ដោយចុះពិនិត្យ ព្យាបាលដល់មូលដ្ឋានមិនយកប្រាក់ និងកម្មវិធីផ្សេងៗទៀត។ល។)
- ការដោះស្រាយបញ្ហាដីធ្លីត្បិតមិនច្រើន ហោចណាស់ក៏ត្រូវបាន ១ចំនួនដែរ
- ការប្រើប្រាស់យន្តការសភា (ការកោះហៅសមាជិករាជរដ្ឋាភិបាល រដ្ឋមន្រ្តី ទៅឆ្លើយបំភ្លឺ នៅរដ្ឋសភា)
- ការកែប្រែច្បាប់ សមាសភាព គ.ជ.ប កែប្រែបញ្ជីឈ្មោះ អ្នកបោះឆ្នោត ដោយលុបឈ្មោះខ្មោច ឈ្មោះស្ទួន។ល។
- ការអនុវត្តច្បាប់ស្តីពីសញ្ជាតិ ថ្វីត្បិតមិនច្រើន តែក៏ឃើញចាប់ផ្តើមបញ្ជូនជន ជនបរទេស ដែលមករស់នៅខុសច្បាប់ នៅកម្ពុជា ទៅកាន់ប្រទេសខ្លួនវិញ ។ល។

ទាំងនេះអស់ មុនពេលមានសង្រ្គោះជាតិ ទោះមានការត្អូញត្អែរ មានការលើកឡើងពី ពលរដ្ឋ វាគ្មិន អ្នកនយោបាយ ឬ អ្នកជំនាញ អ្នកវិភាគក្តី ប៉ុន្តែ រដ្ឋាភិបាលមិនអើពើឡើយ ។ ប៉ុន្តែ ក្រោយលទ្ធផល ២០១៣ និង ២០១៧ ទើបយើងមានឃើញលទ្ធផលទាំងនេះ។
ម្យ៉ាងទៀត បើយើងនៅចាំមិនភ្លេចទេ ទាំងនោះ គណបក្សសង្រ្គោះជាតិបានយក ធ្វើជាកម្មវិធីនយោបាយទៀតផង ដូចជា៖
- បញ្ចុះតម្លៃ ទីផ្សារ អត្រាការប្រាក់ ជី ថ្នាំ ប្រេងសាំ ជាដើម។ល។
- តម្លើង ឬរកទីផ្សារ លក់ផលិតផលកសិកម្ម ស្រូវ ជាដើម
- តម្លើងប្រាក់ខែ ប្រាក់បៀវត្ស កម្មករ (១៥០ ដុលារយ៉ាងតិច) មន្រ្តីរាជការ (១លានរៀលយ៉ាងតិច)
- ព្យាបាលដល់ពលរដ្ឋក្រីក្រ ដោយឥតយកថ្លៃ
- លើកតម្កើងគុណភាពសិក្សា វិស័យអប់រំ ដោយផ្តល់ឱកាស អោយយុវជន មានឱកាសដូចៗគ្នាជាដើម។ល។
- អនុវត្តច្បាប់អន្តោប្រវេសន៍អោយមានប្រសិទ្ធភាព
- និងយកចិត្តទុកដាក់លើផ្នែកសង្គមកិច្ច និងផ្នែកផ្សេងៗទៀត ។ល។

ទាំងអស់នេះ ទោះរដ្ឋាភិបាលមិនបាននិយាយ តែក៏បានអនុវត្តដែរ ក្រោយវត្តមានសង្រ្គោះជាតិ។
តែគួរអោយស្តាយ សង្រ្គោះជាតិមានអាយុតិចពេក មិនត្រឹមតែមិនទាន់បានអនុវត្តកម្មវិធីនយោបាយរបស់ខ្លួនទេ ថែមទាំងលែង មានសិទ្ធិ បង្ហាញទស្សនៈ កម្មវិធីនយោបាយ ដឹកនាំប្រទេស អោយរីកចម្រើនទៀតផង ដោយត្រូវគេប្រើវិធីយកឈ្នះ គឺរម្លាយចោលតែម្តង ហើយថែមទាំងហាមឃាត់ ក្បាលម៉ាស៊ីនបក្សនេះទៀត។
ចុងក្រោយមានតែសង្ឃឹម ថា គេនឹង យកចិត្តទុកដាក់បម្រើផលប្រយោជន៍ ពលរដ្ឋខ្មែរ ផលប្រយោជន៍ជាតិ តែប៉ុណ្ណោះ ៕
ការមើលឃើញដ៏ស្តួចស្តើង ១៧ វិច្ឆិកា ២០១៧!
ដោយ កុលបុត្រ ខ្មែរ
ប្រភព៖ Pdachkar

No comments:

Post a Comment