Saturday, November 18, 2017

ដល់កហើយខ្មែរយើង ! ព្រោះរងសម្ពាធពីអន្តរជាតិច្រើនពេក លោក ហ៊ុន សែន ត្រៀមផ្តាច់ខ្លួនចេញពីសមាជិកភាពអង្គការសហប្រជាជាតិ


ប្រភពវីអូអេ ៖ ប្រតិកម្ម​នឹង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​កាល​ពីថ្ងៃព្រហស្បតិ៍​ ប្រទេស​មហា​អំ​ណាច​មួយ​ចំនួន​បាន​ចាប់​ផ្តើម​ព្រមាន​ដោយ​ការ​ហ៊ុំព័ទ្ធ​សេដ្ឋកិច្ច​ ​រួម​ទាំង​ការ​ដក​ចេញ​នូវ​ការ​អនុ​គ្រោះ​ពន្ធ​ដល់​ទីផ្សារ​នាំ​ចេញធំ​បំផុតរបស់​កម្ពុជា​ ហើយ​មន្រ្តី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ទាំង​អស់អាច​នឹង​ត្រូវ​បាន​ហាម​ប្រាម​មិន​ឲ្យ​ធ្វើ​ពាណិជ្ជ​កម្ម​ជាមួយ​ក្រុម​ហ៊ុន​នានា​របស់អាមេរិក។​


សហភាព​អឺរ៉ុប​ ​ព្រឹទ្ធ​សភាសហ​រដ្ឋ​អាមេរិក​ ​និង​សេតវិមានគឺ​ វិមាន​ប្រធានាធិបតី​ស.រ.អា.​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រិះ​គន់​រដ្ឋាភិបាល​កម្ពុជា​ខ្លាំងៗ​ ​ដោយ​បញ្ជាក់​ថា​ ​នេះ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹងការ​រុះរើ​ប្រព័ន្ធ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ តាម​រយៈ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។​

សមាជិក​ព្រឹទ្ធ​សភា​សហរដ្ឋ​អាមេរិក ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ​បាន​ជំរុញ​ឲ្យ​ក្រសួង​ការ​បរទេស​អាមេរិក​ ​និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ពិចារណា​ដាក់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ជាន់​ខ្ពស់​ទាំង​អស់​ ដែលជាប់​ពាក់ព័ន្ធ​ក្នុង​ការ​រំលោភ​បំពាន​ដែល​ត្រូវ​បាន​កត់​សម្គាល់​ខាង​លើ​នេះ​ ​ ដោយបង្កក​ទ្រព្យសម្បត្តិ​ ​និង​មិន​ឲ្យ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ក្រុម​ហ៊ុន​របស់​សហ​រដ្ឋ​អាមេរិក​ ​រួម​ទាំង​មិន​ឲ្យមានការ​ផ្តល់​ប្រាក់​កម្ចី​នានា។​

ទណ្ឌកម្ម​ដែល​បង្កក​ផល​ប្រយោជន៍​អចលន​ទ្រព្យ​ត្រូវ​បាន​អនុវត្ត​ដោយ​ការិយាល័យ​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​បរទេស និង​ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​ប្រទេស​ដូចជា​ ស៊ីមបាវ៉េ ​ស៊ីរី​ ​កូរ៉េខាងជើង​ ​និង​អ៊ីរ៉ង់។​

ព្រឹទ្ធ​សភា​អាមេរិក​ក៏​បាន​អំពាវនាវ​ឲ្យលោក​ប្រធានាធិបតីដូណាល់ ត្រាំធ្វើ​អន្តរាគមន៍​ដោយ​ផ្ទាល់ ​និង​ធ្វើ​ឲ្យ​ប្រាកដ​ថា ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជាតិ​កម្ពុជា​នៅ​ខែ​កក្កដា​ខាងមុខ ​នឹង​មិន​ត្រូវ​បាន​ទទួល​ស្គាល់។
VOA ​បានព្យាយាម​ទាក់​ទង​សុំ​ការ​អធិប្បាយ​ពី​លោក​ ​ផៃ ស៊ីផាន​ ​អ្នក​នាំពាក្យ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​ ​តែមិន​អាច​ទាក់ទង​បាន​ទេ​ រហូត​មក​ដល់​ល្ងាចថ្ងៃសុក្រ។​

លោក​ ​សុខ ឥសាន​ ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ​មាន​ប្រសាសន៍​ថា​ ​ការ​ព្រួយ​បារម្ភ​ ​ឬ​ការ​ព្រមាន​របស់​ប្រទេស​នានា​គឺ​ បង្ហាញ​ពី​ភាព​លំអៀង​ផ្នែក​នយោបាយ។​ ​លោក​ថា​ ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិធ្វើ​ឡើង​ដើម្បី​តែ​ឯករាជ្យ ​និង​អធិបតេយ្យ​ភាព​របស់​កម្ពុជា​ និង​ថា​ ​ការ​ផ្អាក​ជំនួយ​ណា​មួយ​របស់​អន្តរជាតិ​នឹង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​តិចតួច​ប៉ុណ្ណោះដល់​កម្ពុជា​ ​ដោយ​សារ​ ​កម្ពុជា​នៅ​មាន​ប្រទេស​ផ្សេង​ទៀត​ ដូចជា ​ចិន ​រុស្សី​ ​និង​ជប៉ុន​ជាដើម កំពុង​គាំទ្រ ។


លោក​ ​សុខ ឥសាន​ ​បញ្ជាក់​ថា៖​

«បើ​លោក​អាមេរិក​ ​លោក​អឺរ៉ុប​មិន​ជួយ​ទេ​ ​ខ្ញុំ​យល់​ថា​ ក៏​មាន​បណ្តា​ប្រទេស​ធំៗ​នៅ​លើ​ពិភព​លោក​ដែល​គេ​ចង់​បាន​យុត្តិធម៌​ហ្នឹង ​គេ​ក៏​ជួយ​កម្ពុជា​ដើម្បី​ដំណើរ​ការ​បោះឆ្នោត​ ​ឲ្យ​មើល​ឃើញ​ថា ​ការ​បោះឆ្នោត​នៅ​កម្ពុជា​ ​ទោះ​បី​ជា​អវត្តមាន​គណបក្ស​ប្រឆាំង​យ៉ាងណា​ក៏ដោយ​ ​ក៏​ដំណើរ​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​ប្រជាធិបតេយ្យ​ ​សេរី​ ​ត្រឹមត្រូវ​ ​និង​យុត្តិធម៌​ដដែល»។​
ការ​ព្រមាន​នានា​ ដែល​អាច​មាន​ការ​ហ៊ុំព័ទ្ធ​សេដ្ឋកិច្ចកម្ពុជា​ ​ដែល​អ្នក​ឃ្លាំមើល​នានាយល់ថា​ ​បាន​វិល​ទៅ​រក​ការ​គ្រប់គ្រង​ដោយ​ឯកបក្ស​នោះ ​គឺ​ធ្វើ​ឡើង​មិន​ប៉ុន្មាន​ម៉ោង​ ​ក្រោយ​ពេល​ ​តុលាការ​កំពូល​ ​ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ ​និង​ហាមឃាត់មិនឲ្យថ្នាក់​ដឹកនាំ​គណបក្ស​នេះ​ចំនួន​ ១១៨​នាក់​ ធ្វើ​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ​នោះ។​

សេចក្តី​សម្រេច​របស់​តុលាការ​ជាន់​ខ្ពស់​កម្ពុជានេះ​ ​ធ្វើ​ឡើង​នៅ​ពេល​ការបោះ​ឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ ​២០១៨ខិត​ជិតមក​ដល់​ ​បន្ទាប់​ពី​គណបក្ស​ប្រឆាំង​ទទួល​បាន​សំឡេង​គាំទ្រ​ជាង​ ៤០​ភាគរយ​នៅ​ទូទាំង​ប្រទេស​ ​កាល​ពី​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ ​នា​ខែ​មិថុនា​ឆ្នាំ​២០១៧​ ​កន្លង​ទៅ។​

សេតវិមាន​បាន​បញ្ជាក់ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​ ​ដែល​បាន​ចេញ​ផ្សាយ​នៅ​សប្តាហ៍​នេះ​ថា​ ​យោង​តាម​ដំណើរ​ការ​បច្ចុប្បន្ន​នេះ​ ​ការ​បោះឆ្នោត​នៅ​កម្ពុជា​នាឆ្នាំ​ក្រោយ​នឹង​មិន​មាន​ភាព​ស្រប​ច្បាប់ ​មិន​សេរី ​និង​មិន​យុត្តិធ៌ម​ឡើយ។​ ​អាមេរិក​បញ្ជាក់​ថា​ ​ខ្លួន​នឹង​បញ្ឈប់​ការ​គាំទ្រ​ចំពោះ​គណៈ​កម្មាធិការ​ជាតិរៀបចំ​ការបោះឆ្នោតកម្ពុជា​(គ.ជ.ប.)​ ​និងកិច្ចការ​រដ្ឋបាល​របស់​គណៈ​កម្មាធិការ​នេះ​សម្រាប់​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ។​


សេចក្តី​ថ្លែង​ការណ៍​ដដែល​នោះ​ត្រូវ​បាន​បញ្ជាក់​ក្នុង​សម្រង់​ន័យ​ដើម​ថា៖

«ពិភព​លោក​កាន់​តែ​ឃើញ​ច្បាស់​ឡើង​ថា​ ​ការ​ដាក់​ការ​រឹត​បន្តឹង​របស់​រដ្ឋាភិបាល​ទៅ​លើ​សង្គម​ស៊ីវិល​ ​ការគាប​សង្កត់​ទៅ​លើ​សារ​ព័ត៌មាន​ ​និង​ការ​ហាម​ឃាត់​មិន​ឲ្យ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ជាង ​១០០​នាក់​ធ្វើ​សកម្មភាព​នយោ​បាយ​នោះ​ ​បាន​ធ្វើ​ឲ្យ​ការ​អភិវឌ្ឍ​ឆ្ពោះ​ទៅ​រក​លទ្ធិ​ប្រជា​ធិបតេយ្យ​របស់​ប្រទេសកម្ពុជា​ថយ​ក្រោយ​យ៉ាង​លឿន​ ​ហើយ​បាន​ដាក់​ការ​លូតលាស់​ផ្នែក​សេដ្ឋកិច្ច​ និង​តួនាទី​របស់​កម្ពុជា​នៅ​លើ​ឆាក​អន្តរ​ជាតិប្រឈម​នឹងហានិភ័យ»។

លោក​ ​ហង្ស ពុទ្ធា​ ​អ្នក​នាំពាក្យ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ​(គ.ជ.ប.)​ ​បានប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​សុក្រ​នេះ​ថា​ ​ការ​ផ្តាច់​ជំនួយ​របស់​បរទេស​សម្រាប់​ការ​រៀបចំ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០១៨​ខាង​មុន​ ​នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​រៀបចំ​ការ​បោះឆ្នោត​នៅ​កម្ពុជា​នោះ​ទេ។​ លោក​បន្ថែម​ថា​ បើទោះបី​ជា​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​មាន​វត្តមាន​របស់​គណ​បក្សសង្គ្រោះ​ជាតិ​ ​ឬក៏​អត់​ ​ក៏​ ​គ.ជ.ប.​ ​នៅ​តែ​អនុវត្តការងារ​របស់​ខ្លួន​ទៅ​តាម​ច្បាប់​ ​ដោយសារ​ថា​ មាន​គណបក្ស​ជា​ច្រើន​ផ្សេង​ទៀត​នឹង​ចូល​រួមការ​បោះ​ឆ្នោត​នោះ។​

លោក​ ​ហង្ស ពុទ្ធា​ ​មាន​ប្រសាសន៍​ថា៖​ ​

«ថវិកា​បោះឆ្នោត​ហ្នឹង​គឺមាន​គម្រោង​រួច​ហើយ​ ​ហើយ​នេះ​គឺ​ជា ​ថវិកា​របស់រាជ​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា ​ដែល​នឹង​ត្រូវ​ផ្តល់​មក​សម្រាប់​រៀបចំការ​បោះ​ឆ្នោត។​ ​ហើយ​បើសិន​ជា​ប្រទេស​ណា​ ​ឬ​ម្ចាស់​ជំនួយ​ណា​លោកផ្តល់​ជា​ជំនួយផ្សេងៗ​ ​គឺ​ ​គ.ជ.ប.​កាត់​ចេញ​ខ្ទង់​ចំណាយ​នោះ​បង្វែ​ទៅ​រដ្ឋាភិបាល​វិញ​ ​បាន​ន័យ​ថា​ ​សម្រាល​បន្ទុក​រដ្ឋាភិបាល។​ ​អីចឹងទោះបីជា​មាន​ជំនួយ​ ឬ​អត់​ជំនួយនោះ​ ការ​បោះឆ្នោត​នៅ​តែ​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា»។​
ទោះ​ជា​យ៉ាងណា​ ​លោក​ ​ហង្ស ពុទ្ធា​ មិន​បាន​ប្រាប់​អំពី​ចំនួន​កញ្ចប់​ថវិកាសម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ខាង​មុខ​នេះ​ទេ​ ​ដោយ​លោក​គ្រាន់តែ​បញ្ជាក់​ថា​ ​កញ្ចប់​ថវិកា​សម្រាប់​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ក្នុង​ឆ្នាំ​ ២០១៧​ មាន​ចំនួន​៥៣​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។​


សហភាព​អឺរ៉ុប​មាន​សក្តានុពល​ដ៏​មហិមា​បំផុត​ក្នុង​ការ​ស្រូប​យកការ​នាំ​ចេញ​ប្រមាណ​ជា​ពាក់​កណ្តាល​នៃ​ការ​នាំចេញ​សរុប​របស់​កម្ពុជា ​ដែល​មាន​តម្លៃ​ប្រមាណ​ជា​ ៥​ពាន់​លាន​ដុល្លារ​អាមេរិក។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ​សហភាព​អឺរ៉ុបបាន​លើក​អំពី​ការ​អនុគ្រោះ​ពន្ធ​សម្រាប់ទីផ្សារ​របស់​ខ្លួន ​ដែល​កម្ពុជា​អាច​ទទួល​បានការ​អនុគ្រោះ​តាមរយៈ​គម្រោង «ការ​អនុ​គ្រោះ​ពន្ធ​គ្រប់​បែប​យ៉ាងលើក​លែង​តែ​សព្វាវុធ»។​

សេចក្តី​ថ្លែង​ការណ៍​របស់​សហភាព​អឺរ៉ុបបាន​បន្ថែម​ថា៖​

«ការ​គោរព​សិទ្ធិ​មនុស្ស​ជា​ មូលដ្ឋាន​គ្រឹះ​សម្រាប់​ប្រទេស​កម្ពុជា ​ដើម្បី​បន្ត​ទទួល​បាន​ផល​ប្រយោជន៍​ពី​គម្រោង​នៃ​ការ​អនុគ្រោះ​ពន្ធ​គ្រប់​បែប​យ៉ាង ​លើក​លែងតែ​សព្វាវុធ»។​

លោក​ ​ខេន លូ​ ​អគ្គលេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ ថ្លែង​ថា​ ​លោក​មិន​អាច​ព្យាករណ៍​ថា​ ​តើ​រោងចក្រ​នៅកម្ពុជានៅ​តែ​អាច​នាំ​ចេញ​ទៅ​កាន់​សហ​ភាព​អឺរ៉ុប ដោយ​មិនមានគម្រោង​នៃ​ការ​អនុ​គ្រោះពន្ធ​គ្រប់​បែប​យ៉ាង​លើក​លែង​តែ​សព្វាវុធនេះ​ ឬ​យ៉ាងណា​នោះ​ទេ។​ ​ប៉ុន្តែ​លោក​បាន​សង្កត់​ធ្ងន់​ថា ​គ្រប់​យ៉ាង​គឺ​ អាស្រ័យ​លើ​អ្នក​នយោបាយ​ ​មិន​មែន​ពាណិជ្ជករ​ទេ​ ក្នុង​ការ​ដោះស្រាយ​ជម្លោះ​នោះ»។​

លោក ​ខេន លូ​បញ្ជាក់​ថា៖​

«ប្រសិន​បើ​សហភាព​អឺរ៉ុប​បាន​ដក​សិទ្ធិ​អនុគ្រោះ​ ឬ​ព្យួរ​ការ​ទទួល​បាន​ការ​អនុគ្រោះ​ ដូច្នេះ​ពិត​ណាស់​ ​វាប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ឧស្សាហ​កម្ម​របស់​យើង​ដែល​មាន​ ៤៣,៤៤​ភាគរយ​ ​នាំ​ចេញទៅ​កាន់​សហ​ភាព​អឺរ៉ុប»។​
ប្រជាជន​កម្ពុជា​ប្រហែល ៦សែន​នាក់ ត្រូវ​បាន​គេ​ជួល​ឲ្យ​ធ្វើការ​ក្នុង​វិស័យ​កាត់ដេរ​ ​ដោយ​មាន​មនុស្ស​ជា​ច្រើន​ជឿ​ថា​ ​ពួកគេ​កំពុង​ធ្វើការ​ក្រៅ​ផ្លូវការ​នៅ​ក្នុង​វិស័យ​ឧស្សាហ​កម្ម​តែមួយនេះ​ ដែលក្លាយជា​ប្រភព​ចំណូល​ធំ​បំផុត​នៅ​ក្នុង​ប្រទេស។​


ទោះ​ជា​យ៉ាង​ណា​ ​លោក​ ​ហេង សួរ​ ​អ្នក​នាំពាក្យ​ក្រសួង​ការងារ​ លើក​ឡើង​ថា​ ​លោក​មិនទាន់​ទទួល​បាន​ព័ត៌មាន​ផ្លូវ​ការ​ណាមួយ​ពី​ការ​ព្រមាន​របស់​សហ​ភាព​អឺរ៉ុបនៅ​ឡើយ​ទេ។ ​លោក​ក៏​មិន​បាន​បញ្ជាក់​ថា​ តើ​កម្ពុជា​នឹង​ប៉ះពាល់​បែប​ណា​ខ្លះ​ទេ ​ប្រសិន​បើ​សហភាព​អឺរ៉ុប​ពិតជាសម្រេច​បិទ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សម្រាប់កម្ពុជា​មែន​នោះ។​ ​លោក​គ្រាន់​តែ​និយាយ​ថា​ ​សហគមន៍​អឺរ៉ុប​នឹង​មិន​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ណាមួយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ទីផ្សារ​សេរី​ និង​គោល​ការណ៍លក្ខខណ្ឌ​ការងារ​ឡើយ។​

លោក​មាន​ប្រសាសន៍​ថា៖​

«កម្ពុជា​ក៏​មិនមែន​ពឹង​អាស្រ័យ​តែ​ទៅ​លើ​តែសហគមន៍​អឺរ៉ុប​មួយ​នោះ​ទេ។ កម្ពុជា​នៅ​មាន​ទីផ្សារ​ប្រ​ទេស​ផ្សេង​ទៀត​ ​ហើយ​កម្ពុជា​បាន​ជឿ​ជាក់​ថា ​សហគមន៍​អឺរ៉ុប​ និង​សហ​រដ្ឋ​អាមេរិក នឹង​មិន​សម្លាប់​នូវ​ការ​លើក​ទឹក​ចិត្ត​ឲ្យ​គោរពលក្ខខណ្ឌ​ការងារ​ភ្ជាប់​ជាមួយ​ពាណិជ្ជ​កម្ម​នោះ​ទេ។​ ​ហើយ​ប្រសិន​ជា​សហ​រដ្ឋ​អាមេរិក​ផ្តោត​តែ​ទៅ​លើ​បញ្ហា​ហ្នឹង​មួយ នោះសហរដ្ឋ​អាមេរិក ​និង​សហភាពអឺរ៉ុប​មិន​គួរ​និយាយ​ពី​លក្ខខណ្ឌ​ការងារ ​និង​រឿង​ពាណិជ្ជ​កម្ម​នោះ​ទេ»។

ទីផ្សារ​ការងារ​នៅកម្ពុជា​មាន​ភាព​ខ្វះខាត​ ​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុ​ជា​ប្រមាណ​ជា ​១​លាន​នាក់​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ​ ​បើ​ទោះ​បី​ជា​ប្រទេស​ថៃ​មាន​ឈ្មោះ​ថា ​ជាប្រទេស​ដែល​កេង​ប្រវ័ញ្ច​ពលករចំណាក​ស្រុក​យ៉ាង​ធ្ងន់ធ្ងរ​ក៏​ដោយ។​

លោក​បណ្ឌិត​ ​Lee Jones​ ​សាស្ត្រាចារ្យ​រង​ផ្នែក​នយោបាយ​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យ​ ​Queen Mary​ ​នៃ​ទី​ក្រុងឡុង​ ​ចក្រភព​អង់គ្លេស និយាយ​ថា​ ​បទ​ពិសោធន៍​នៃ​ការ​ដាក់​ទណ្ឌកម្ម​ស្រដៀង​គ្នា​នេះ​នៅ​ក្នុង​ប្រទេស​ភូមា​ ឬមីយ៉ាន់ម៉ា​ ​បាន​បង្ហាញ​ថា​ ​ការ​ខាត​បង់​លើ​វិស័យ​កាត់​ដេរ​ ​មិនមាន​ឥទ្ធិពល​ណាមួយ​លើរបប​នោះ​ទេ។​ ​លោក​បន្ថែម​ថា ​អ្នក​ដែល​រងគ្រោះ​ខ្លាំង​ជាង​គេ​ ដោយសារ​ទណ្ឌកម្ម​នេះគឺ ​កម្មករ​ក្នុង​រោងចក្រដែល​ជាអ្នក​ប្រឆាំង​នឹង​រដ្ឋាភិបាល​កាល​ពី​ការ​បោះឆ្នោត​អាណត្តិ​មុន។​


លោក​បញ្ជាក់​ក្នុង​សារ​អេឡិចត្រូនិច​ ឬ​ Email​ ​មក​កាន់​ ​VOA​ ​ក្នុងន័យ​ដើម​ថា៖​

«ការ​ផ្ដោត​ទៅ​លើ​វិស័យ​កាត់ដេរ​អាច​ធ្វើ​ឲ្យ​ខូចខាត​យ៉ាង​ខ្លាំង​ដល់​ផល​ប្រយោជន៍​នៃ​ផ្នែក​មួយ​ក្នុង​សង្គម​កម្ពុជា ​ដែល​វា​ពិត​ជា​មិន​អាច​ជួយ​ក្នុង​ការ​ដាក់​សម្ពាធ​លើ​របប​នេះ​ទេ»។​
លោក​បន្ថែម​ថា​ ​ការ​ដាក់​ទណ្ឌកម្ម​ដោយ​មាន​កំណត់​គោល​ដៅគឺជា ​គំនិត​ប្រសើរ​ជាង​ ​ប៉ុន្តែ​អត្រា​នៃ​ភាព​ជោគជ័យ​ក្នុង​ការផ្លាស់​ប្តូរ​អាកប្បកិរិយា​របស់​របបនេះ​ ​នៅ​តែ​មាន​កម្រិត​តិចតួច។​

យ៉ាង​ណា​ក៏​ដោយ​ ​ប៉ុន្មាន​ខែ​មុន​ពេលការ​រំលាយ​គណ​បក្ស​ជំទាស់​ដ៏​ធំ​នៅ​កម្ពុជា​ ​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​ធ្លាប់​បាន​ប្រកាស​ថា​ ​កម្ពុជា​កំពុង​ព្យាយាម​នាំផលិតផល​កាត់​ដេរ​របស់​ខ្លួន​ចេញទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​ ​ហើយ​ក៏​បាន​ជំរុញ​ឱ្យ​ប្រជាជន​កម្ពុជា​ព្យាយាម​រៀន​ភាសា​ចិន​កុម្មុយនិស្ត​ឱ្យ​បាន​ច្រើន​ផង​ដែរ៕
ប្រភព៖ Pdachkar

No comments:

Post a Comment