Saturday, November 25, 2017

សារពីមន្រ្តីម្នាក់ ៖ នយោបាយតាមដានគ្នាទៅវិញទៅមកបែបពួកខ្មែរក្រហមក្នុងស៊ីភីភីកំពុងឆេះឆាប !


សារពីមន្រ្តីម្នាក់៖ នយោបាយតាមដានគ្នាទៅវិញទៅមកបែបពួកខ្មែរក្រហម ក្នុងស៊ីភីភីកំពុងឆេះឆាប!
...........................
ពីមុនសម្តេចភ័យខ្លាចមានក្រុមខាង សម្តេច ស ខេង លួចចូលដៃបក្សសង្រ្គោះជាតិ ប្រឆាំងសម្តេច រឿងរំលាយសង្រ្គោះជាតិ តែពេលនេះសម្តេចគាត់ភ័យណាស់ឃើញរឿងនៅ ហ្សឹមបាវ៉េ ដែលលោក មូហ្គាបេ ត្រូវបានមេទ័ពជំនិតរបស់ខ្លួនទំលាក់ចេញពីអំណាចហ្នឹង។
ពេលនេះសម្តេច ហ៊ុន សែន អត់ទុកចិត្តអ្នកណាទេ ហើយបានឲ្យ ហ៊ុន ម៉ាណែត និង ហ៊ុន ម៉ានីត ជាកូនបង្កើតកម្លាំងសំងាត់ តាមដានលោក ហ៊ីង ប៊ុនហៀង ដែលជាមនុស្សជំនិតរបស់គាត់ និងជាមេកងអង្គរក្សផ្ទាល់របស់ខ្លួន និងកូនចៅគ្រប់ជំហ៊ាន ព្រោះគាត់ភ័យ ហើយលែងទុកចិត្ត។ ក្រៅពីនេះសម្តេច ហ៊ុន សែន ក៏បានឲ្យក្រុមពិសេសរបស់ខ្លួនតាមដានលោក គន់ គីម ផងដែរ។ 

សម្រាប់លោក ទា បាញ់ វិញ សម្តេច ហ៊ុន សែន មិនដែលទុកចិត្តនោះទេ។ ក្រៅពីនេះ សម្តេច បានធ្វើនយោបាយឲ្យក្រុមលោក គន់ គីម តាមដានលោក ហ៊ីង ប៊ុនហៀង លោក ទាបាញ់ និងសម្តេច ស ខេង ហើយរាយការណ៍ជូនសម្តេចគ្រប់ពេលប្រសិនបើមានការប្រែប្រួល។ សម្តេចក៏បានប្រើវិធីដូចគ្នានេះ ដោយឲ្យក្រុមលោក ហ៊ីង ប៊ុនហៀង តាមដានលោក គន់ គីម លោក ទា បាញ់ សម្តេច ស ខេង ហើយរាយការណ៍ជូនសម្តេចដែរ។ 

គឺសម្តេចប្រើវិធីនេះគ្រប់មនុស្សដែលមានអំណាចក្នុងជួរកងទ័ព និងប៉ូលិសដូចសម័យ​ប៉ុលពតចឹង។ ក្រៅពីនេះសម្តេចបានទុកក្រុម លោក ចាប ភក្តី និងកូន ចាប សោភ័ណ្ឌ គឺជាកម្លាំងជំនួយ​បន្ទាន់សម្រាប់កំទេច ក្រុមណាដែលក្បត់សម្តេចភ្លាមៗ។ ដោយឡែកបើក្រុម ចាប ភក្តី ហានក្បត់ នោះសម្តេចបានត្រៀមក្រុមមួយទៀត មកកំទេចពួកគេដោយសំងាត់ផងដែរ។ 


សម្តេចតែងមានការភ័យខ្លាចនឹងក្រុមលោក ចាប ភក្តី នេះជាងគេ ថ្វើត្បិតសម្តេចទុក​ចិត្តក្រុមនេះ​ជាងគេក៏ដោយ ហើយសម្តេចតែងឲ្យគេតាមដានក្រុមនេះមិនដែលប្រហែសមួយនាទីឡើយ។
ចំណែកសម្តេច ស ខេង វិញ សម្តេចមានក្រុមប៉ូលិសស៊ីវិលសំងាត់មួយ​ក្រុមធ្វើសកម្មភាព​តាមដាន​សម្តេច ហ៊ុន សែន កូនចៅសម្តេច លោក គន់ គីម និងលោក ហ៊ីង ប៊ុនហៀង គ្រប់ពេលផងដែរ។

សម្តេច ស ខេង លោក ទា បាញ់ និងលោក កែ គីម យ៉ាន ពួកគាត់ត្រូវគ្នាណាស់ និងតែងជួបគ្នា ឬផ្តល់ដំណឹងឲ្យគ្នាទៅវិញទៅមកពីរឿងនេះ។
ប្រភព ៖ ខ្មែរ សុវណ្ណភូមិ  
ប្រភព៖ Pdachkar

No comments:

Post a Comment