ពលរដ្ឋព្រមានថា អ្នកនយោបាយដែលចង់បានអាសនៈរដ្ឋសភា របស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នឹងជាប់ឈ្មោះអាស្រូវក្នុងប្រវត្តិសាស្ត្រ។ ពលរដ្ឋខ្លះថា អ្នកទទួលបានជ័យភណ្ឌផ្ដល់ដោយគណបក្សកាន់អំណាច ជាមនុស្សគ្មានភាពខ្មាសអៀន និងជាមនុស្សគ្មានការងារធ្វើ រង់ចាំឱកាសរកប្រាក់ដោយគ្មានមនសិការ។
សេចក្ដីប្រកាសរដ្ឋសភាឯកបក្សរបស់គណបក្សប្រជាជនកម្ពុជា បានប្រកាសកាលពីថ្ងៃទី២៤ វិច្ឆិកាថា សភាឯកបក្សនឹងសម្រេចផ្ដល់សុពលភាពដល់មន្ត្រីគណបក្ស មិនជាប់ឆ្នោតកាលពីការបោះឆ្នោតសកលឆ្នាំ២០១៣ ចំនួន ៤៤រូប ដែលសម្រេចដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅដើមសប្ដាហ៍ក្រោយ។ សភាគ្រោងនឹងបែងចែកអាសនៈគណបក្សសង្គ្រោះជាតិចំនួន១១ទៀត ទៅគណបក្សផ្សេងទៀត។ គណបក្សហ៊្វុនស៊ិនប៉ិច របស់ទ្រង់ រណឫទ្ធិ បានទទួលជ័យភណ្ឌច្រើនជាងគេ ដល់ទៅ៤១អាសនៈ។ ចំណែកគណបក្សដែលត្រូវទទួលបានអាសនៈដែរ ប៉ុន្តែបដិសេធមិនទទួលយករួមមាន គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សខ្មែរឈប់ក្រ។
ពលរដ្ឋរស់នៅខែត្រកណ្ដាលម្នាក់ទៀត អះអាងថា លោកមិនសប្បាយចិត្តនោះទេ ចំពោះទង្វើរបស់សមាជិករដ្ឋសភាថ្មី ដែលនឹងត្រូវគេលើកបន្តុប។ កសិករវ័យជាង៣០ឆ្នាំរូបនេះបន្តថា តំណាងរាស្ត្រថ្មីមកពីគណបក្សមិនជាប់ឆ្នោត នឹងមិនបម្រើរាស្ត្រនោះទេ ពោលគឺពួកគេត្រូវការតែលុយកាក់ និងតួនាទីតែប៉ុណ្ណោះ។ «»
យុវជនរូបនេះក៏បង្ហាញពីក្តីកង្វល់ជុំវិញសមត្ថភាពរបស់តំណាងរាស្ត្រដែលត្រូវផ្ដល់អាសនៈពីគណបក្សកានអំណាចថា គ្មានបទពិសោធន៍ដូចតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។ «»
យុវត្តីមានស្រុកកំណើតនៅខែត្រកំពតម្នាក់ទៀត ក៏យល់ស្របថា វាជារឿងអាម៉ាស់ទៅវិញទេ សម្រាប់សមាជិករដ្ឋសភាថ្មី ដែលឡើងកាន់តំណែង និងទទួលបានប្រាក់ខែ ដោយសារ ទទួលបានជ័យភណ្ឌពីការរម្លាយគណបក្សសង្គ្រោះជាតិ ក្រោយការរៀបចំទាំងស្រុងដោយលោក ហ៊ុន សែន បុរសខ្លាំងនៅកម្ពុជា។ យុវតីរូបនេះ បារម្ភថា ទៅថ្ងៃអនាគត ក្រុមសមាជិករដ្ឋសភា លែងបម្រើផលប្រយោជន៍សម្រាប់រាស្ត្រ និងជាតិទៀតហើយ។ តំណាងរាស្ត្រកើតឡើងដោយការចាត់តាំងដោយខ្លួនរបស់ លោក ហ៊ុន សែន មានតែធ្វើតាមបង្គាប់របស់គណបក្សកាន់អំណាច ដើម្បីរក្សាតំណែង និងងារជាឯកឧត្ដម ឬលោកជំទាវតែប៉ុណ្ណោះ។ «»
គណបក្សសង្គ្រោះជាតិក៏បានថ្កោលទោស ការបែងចែកអាសនៈសភាបក្សប្រឆាំងផងដែរ ។ សេចក្ដីថ្លែងការណ៍គណបក្សសង្គ្រោះជាតិចេញកាលពីថ្ងៃសុក្រ ទី២៤ វិច្ឆិកា បានថ្កោលទោសគ.ជ.ប ដែលបានរឹបអូសអាសនៈរដ្ឋសភាគណបក្សប្រឆាំងឲ្យគណបក្សដទៃទៀត តាមច្បាប់របស់គណបក្សកាន់អំណាច ដែលបានធ្វើឡើងដោយរំលោភរដ្ឋធម្មនុញ្ញ និងផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ។ គណបក្សសង្គ្រោះជាតិបញ្ជាក់ថា តំណាងរាស្ត្រប្រឆាំងនៅតែជាតំណាងរាស្ត្រស្របច្បាប់របស់ពលរដ្ឋខ្មែរ។ គណបក្សសង្គ្រោះជាតិ ក៏ស្នើឲ្យគណបក្សកាន់អំណាច និងស្ថាប័នពាក់ព័ន្ធឈប់ធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង ដោះលែងលោក កឹម សុខា និងអ្នកទោសមនសិការ សកម្មជនដីធ្លី អ្នកសារព័ត៌មាន ដើម្បីកុំឲ្យកម្ពុជាទទួលរងនូវទណ្ឌកម្ម និងស្ថិតនៅឯកោពីសហគមន៍អន្តរជាតិ៕
ប្រភព៖ RFA Khmer
No comments:
Post a Comment