សហគមន៍ខ្មែរនៅប្រទេសអូស្ត្រាលី
ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
នៅទីក្រុងកង់បេរ៉ា កាលពីថ្ងៃអង្គារ ទី៥ ខែធ្នូ ឆ្នាំ២០១៧។
RFA/Chun Chanboth
|
សហគមន៍ខ្មែរនៅប្រទេសអូស្ត្រាលី ពីទីជិតឆ្ងាយ
បានស្កាត់មកជួបជុំគ្នានៅទីក្រុងកង់បេរ៉ា (Canberra)
រដ្ឋធានីនៃប្រទេសអូស្ត្រាលី
ក្នុងគោលបំណងធ្វើបាតុកម្មប្រឆាំងនឹងអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសកម្ពុជា
ដែលពិភពលោក លើកលែងតែប្រទេសចិន កំពុងតែថ្កោលទោស។
បាតុកម្មកាលពីថ្ងៃអង្គារ ទី៥ ខែធ្នូ
មានការដឹកនាំដោយចេញមុខពីសំណាក់មន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ
និងប្រធានសាខាគណបក្សសង្គ្រោះជាតិ មកពីបណ្ដារដ្ឋនានា
នៃប្រទេសអូស្ត្រាលី ផង។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក ជុន ច័ន្ទបុត្រ អំពីបាតុកម្មនេះពីក្រុងកង់បេរ៉ា៖
លោក ជុន ច័ន្ទបុត្រ រាយការណ៍បន្ថែមពីក្រុងកង់បេរ៉ា មកថា ក្រោយជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី អ្នកស្រី ជូលី ប៊ីហ្សប (Julie Bishop) អ្នកស្រី មូរ សុខហួរ អោយដឹងថា ក្នុងជំនួបនោះភាគីអូស្ត្រាលី បានស្ដាប់ការបកស្រាយរបស់ប្រតិភូគណបក្សសង្គ្រោះជាតិ ដោយយកចិត្តទុកដាក់ជាទីបំផុត។
អ្នកស្រី មូរ សុខហួរ បញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី អះអាងថា កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស នៅតែមានសុពលភាពនៅឡើយ ហើយអ្នកស្រីបានជំរុញអោយគណបក្សប្រឆាំងស្វែងរកអន្តរាគមន៍ពីអង្គការសហប្រជាជាតិដើម្បីអោយសហប្រធាននៃកិច្ចព្រមព្រៀងនេះ កោះប្រជុំប្រទេសហត្ថលេខីទាំងអស់ឡើងវិញ ដើម្បីពិនិត្យមើលការរំលោភបំពានលើកិច្ចព្រមព្រៀងនេះ។
អ្នកស្រី ប៊ីហ្សប ក៏បានបញ្ជាក់ប្រាប់ប្រតិភូគណបក្សសង្គ្រោះជាតិថា ប្រទេសអូស្ត្រាលី នឹងមិនទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជាឡើយ បើមិនមានការចូលរួមរបស់គណបក្សសង្គ្រោះជាតិ។
អ្នកស្រី មូរ សុខហួរ អះអាងបន្ថែមថា អ្នកស្រីរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បានកត់ត្រាទុកនិងយកទៅពិចារណានូវសំណូមពរដទៃទៀតដែលអ្នកស្រីបានស្នើឡើង៕
ទស្សនាវីដេអូស្ដីអំពីបាតុកម្ម

No comments:
Post a Comment