មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក រ៉ុង ឈុន ផ្ដល់បទសម្ភាសន៍កាលពីព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៥។ RFA/Tin Zakariya |
លោក រ៉ុង ឈុន មានគម្រោងទៅឈរនៅមុខក្លោងទ្វាពន្ធនាគារត្រពាំងផ្លុង នៅថ្ងៃទី១០ ធ្នូ។ លោកបន្តថា មូលហេតុដែលលោកចង់ជួបលោក កឹម សុខា គឺដើម្បីសួរសុខទុក្ខ នឹងលើកទឹកចិត្តលោក កឹម សុខា តែប៉ុណ្ណោះ។ «»
លោក រ៉ុង ឈុន បញ្ជាក់ថា មូលហេតុដែលតុលាការមិនអនុញ្ញាតឱ្យលោកចូលជួបលោក កឹម សុខា ដោយសារតែតុលាការបានលើកមូលហេតុថា រឿងក្ដីនេះកំពុងបន្តការស៊ើបសួរ ហើយមានតែក្រុមគ្រួសារ នឹងមេធាវីលោក កឹម សុខា ប៉ុណ្ណោះ ទើបអាចជួបចូលជួបលោក កឹម សុខា បាន។ ប៉ុន្តែចំពោះមូលហេតុនេះ លោកចាត់ទុកថា គ្រាន់តែជាលេសពង្វាងលោកមិនអោយជួបលោក កឹម សុខា តែប៉ុណ្ណោះ។
លោកមេធាវី ហែម សុជាតិ ក៏បានពន្យល់ថា ច្បាប់មិនបានហាមឃាត់ក្រុមគ្រួសារ ឬញាតិសន្ដានរបស់ជនត្រូវចោទ មិនឱ្យចូលជួបជនត្រូវចោទនោះទេ។ «»
លោកមេធាវីបន្តថា ប្រសិនអ្នកស្នើសុំចូលជួបជនត្រូវចោទនោះ ត្រូវជាសាក្សី ឬអ្នកពាក់ព័ន្ធនឹងសំណុំរឿងក្តី ទើបចៅក្រមមានសិទ្ធិបដិសេធ៕
ប្រភព៖ RFA Khmer
No comments:
Post a Comment