១. យន្តហោះចម្បាំងបំបាំងខ្លួន
សហរដ្ឋអាមេរិក
ខណៈដែលសហរដ្ឋអាមេរិកបច្ចុប្បន្នមានយន្តហោះបំបាំងខ្លួននាំមុខ គេ ដែលជាយន្តហោះចម្បាំងបំបាំងខ្លួនជំនាន់ទី៥ ប្រភេទ 187 F-22 និងF-35 ប្រទេសចិន និងរុស្ស៊ី ក៏កំពុងតែមានបំណងផលិតយន្តហោះប្រភេទនេះផងដែរ។ប្រទេសចិន
ស្របពេលជាមួយគ្នានេះដែរ ប្រទេសចិន ក៏កំពុងផលិតយន្តហោះចម្បាំងបំបាំងខ្លួនជំនាន់ទី៤។ ក្នុងនោះមានយន្តហោះប្រភេទ J-31 ដែលបានបង្ហាញខ្លួនក្នុងឆ្នាំ ២០១៤ និងយន្តហោះប្រភេទ J-20 ដែលនឹងត្រូវផលិតក្នុងពេលឆាប់ៗ ហើយដែលប្រហែលជាអាចប្រកួតប្រជែងជាមួយនឹងយន្តហោះប្រភេទ J-35របស់អាមេរិកប្រទេសរុស្ស៊ី
ដោយឡែកប្រទេសរុស្សី វិញកំពុងធ្វើការអភិវឌ្ឍនូវយន្តហោះបំបាំងខ្លួនមួយប្រភេទដែល ប្រហែលជាអាចប្រកួតប្រជែងជាមួយនឹងយន្តហោះប្រភេទ J-22របស់អាមេរិក។អ្នកដែលមានលទ្ធភាពឈ្នះក្នុងផ្នែកយន្តហោះបំបាំងខ្លួន៖ គឺប្រហែលជាប្រទេសអាមេរិក ព្រោះថាប្រភេទយន្តហោះដែលប្រទេសចិន និងរុស្ស៊ីកំពុងធ្វើការអភិវឌ្ឍនៅតែស្ថិតនៅក្នុងគម្រោងនៅឡើយ ដែលផ្ទុយពីអាមេរិកដែលផលិតបានរួចហើយនូវយន្តហោះបំបាំងខ្លួន J-22។
២. រថក្រោះ
សហរដ្ឋអាមេរិក
កងទ័ពអាមេរិកបានដាក់ប្រើនូវរថក្រោះប្រភេទ M-1 Abramsក្នុងសមរភូមិឆ្នាំ១៩៨០ ប៉ុន្តែក្រោយមករថក្រោះប្រភេទនេះ ត្រូវបានកែប្រែតម្លើងឲ្យកាន់តែមានភាពទាន់សម័យបច្ចេកវិទ្យា ក្នុងនោះមានប្រព័ន្ធសព្វាវុធ គ្រាប់ដែលបំពាក់នៅនឹងរថក្រោះ ប្រព័ន្ធបញ្ជា និងចំណុចផ្សេងៗជាច្រើនទៀត។
ប្រទេសរុស្ស៊ី
ប្រទេសរុស្ស៊ីវិញក៏កំពុងអភិវឌ្ឍន៍នូវរថក្រោះប្រភេទតែមួយនឹង រថក្រោះរបស់អាមេរិកខាងលើផងដែរ គឺរថក្រោះប្រភេទT-14 នៅក្នុងកម្មវិធីអាវុធArmataរបស់ខ្លួន ប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះ រុស្ស៊ីនៅតែពឹងផ្អែកលើរថក្រោះប្រភេទT-90A ដែលជារថក្រោះដ៏អស្ចារ្យមួយរបស់ខ្លួននៅឡើយ។ រថក្រោះរបស់រុស្ស៊ីនេះ អាចធន់នឹងការបាញ់ពីគ្រាប់មីស៊ីល ដូចជានៅក្នុងសង្គ្រាមប្រទេសស៊ីរីឆ្នាំ២០០៤ ជាដើម។
ប្រទេសចិន
ដូចប្រទេសរុស្ស៊ីដែរ ប្រទេសចិនក៏បានធ្វើការអភិវឌ្ឍនូវប្រភេទរថក្រោះជាច្រើនរបស់ ខ្លួនផងដែរ គឺប្រភេទ99 ដែលអាចផ្ទុកគ្រាប់125mm អាចដាក់គ្រាប់ដោយស្វ័យប្រវត្តិ ព្រមទាំងអាចបាញ់មីស៊ីលបានផងដែរ។ ជារួមប្រទេសចិន កំពុងព្យាយាមអភិវឌ្ឍន៍រថក្រោះរបស់ខ្លួនអោយមានភាពធន់នឹងការ វាយប្រហារក្នុងសង្គ្រាម ឲ្យដូចនឹងរថក្រោះរបស់អឺរ៉ុប និងរុស្ស៊ីដែរ។អ្នកដែលមានលទ្ធភាពឈ្នះ៖ គឺសហរដ្ឋអាមេរិក ប្រសិនបើគេមើលទៅលើប្រដាប់បាញ់ប្រយុទ្ធរបស់រថក្រោះ ចំនួនរថក្រោះកំពូលៗ ព្រមទាំងការហ្វឹកហាត់ សមត្ថភាព និងបទពិសោធន៍ក្នុងការប្រយុទ្ធដោយប្រើរថក្រោះរបស់ទាហាន។
៣. នាវាចម្បាំងលើផ្ទៃទឹក
សហរដ្ឋអាមេរិក
អាមេរិកមាននាវាចម្បាំងលើផ្ទៃទឹកយ៉ាងច្រើន ព្រមទាំងនាវាដែលធំបំផុតនៅក្នុងលោក។ Crown Jewels គឺជានាវាដែលអាចផ្ទុកយន្តហោះ១០គ្រឿង និងកន្លែងចុះចតឧទ្ធម្ភាគចក្រចំនួន៩ ប៉ុន្តែទំហំនាវា និងបច្ចេកវិទ្យារបស់នាវាតែម្យ៉ាងមិនគ្រប់គ្រាន់ក្នុងការយកឈ្នះ លើមីស៊ីលរបស់ចិន និងនាវមុជទឹករបស់រុស្ស៊ីនោះទេ បើសិនជាត្រូវប្រយុទ្ធនៅក្នុងដែនទឹករបស់សត្រូវ។ប្រទេសរុស្ស៊ី
រុស្ស៊ីក៏បានខិតខំប្រឹងប្រែងណាស់ដែរ ក្នុងការអភិវឌ្ឍន៍នាវារបស់ខ្លួនដូចជា ការបំពាក់ប្រព័ន្ធមីស៊ីលClub-K ការវាយប្រហារលើដី និងប្រព័ន្ធប្រឆាំងមីស៊ីលនៅលើនាវជាដើម។ប្រទេសចិន
ចិនកំពុងតែប្រឹងប្រែងក្នុងការរកដំណោះស្រាយផ្នែកសមុទ្រនៅ ក្នុងCoast Guard និងPeople’s Liberation Army Navy ដែលក្នុងនោះ Coast Guard ត្រូវបានប្រើប្រាស់ដើម្បីបង្កើតអធិបតេយ្យនៅក្នុងដែនទឹកជម្លោះ ដោយមានកងនាវាទាហានឆ្មាំសមុទ្រដែលធំជាងគេនៅក្នុងពិភពលោក។ កងនាវានេះ មាននាវាចម្បាំងលើផ្ទៃទឹករាប់រយដែលសុទ្ធតែបំពាក់ដោយមីស៊ីលថ្មីៗ និងអាវុធផ្សេងៗជាច្រើនទៀតផងដែរ។អ្នកដែលអាចឈ្នះ៖ កងនាវាអាមេរិកនៅតែមានភាពខ្លាំងនៅក្នុងពិភពលោក ប៉ុន្តែប្រសិនបើកងនាវានេះជួបជាមួយនិងចិន និងរុស្ស៊ីនៅក្នុងដែនទឹករបស់គេ អាមេរិកអាចនឹងចាញ់។
៤. នាវាមុជទឹក
សហរដ្ឋអាមេរិក
កងនាវាអាមេរិកមាននាវាមុជទឹកបំពាក់គ្រាប់មីស៊ីលចំនួន១៤ ហើយដែលមានគ្រាប់មីស៊ីលនុយក្លេអ៊ែរចំនួន២៨០ ដែលគ្រាប់នីមួយៗអាចបំផ្លាញទីក្រុងទាំងមូលបាន។ កងនាវាអាមេរិកក៏មានផងដែរ នាវាមុជទឹកនាំមុខមីស៊ីលចំនួន៤ ដែលអមដោយនាវាចំនួន១៥៤សម្រាប់មីស៊ីលនីមួយៗ ព្រមទាំងនាវាមុជទឹកវាយប្រហារនុយក្លេអ៊ែរចំនួន៥៤ផងដែរ។ប្រទេសរុស្ស៊ី
ប្រទេសរុស្ស៊ីមាននាវាមុជទឹកតែ៦០ប៉ុណ្ណោះ ប៉ុន្តែក៏សុទ្ធសឹងតែមានសមត្ថភាពមិនចាញ់នាវាមុជទឹករបស់អឺរ៉ុប ឡើយ។ បន្ថែមលើនេះទៀត រុស្ស៊ីក៏កំពុងតែធ្វើការអភិវឌ្ឍនូវនាវាមុជទឹករបស់ខ្លួនឲ្យកាន់ តែប្រសើរឡើងផងដែរ។ប្រទេសចិន
ចិនមិនសូវជាមាននាវាមុជទឹកនោះទេ ពោលគឺមាននាវាមុជទឹកវាយប្រហារនុយក្លេអ៊ែរចំនួន៥ នាវាមុជទឹកវាយប្រហារDiesel ចំនួន៥៣ និងនាវាមុជទឹកបំពាក់គ្រាប់ផ្លោងមីស៊ីលចំនួន៤ ក៏ប៉ុន្តែប្រទេសនេះក៏កំពុងតែព្យាយាមធ្វើការផលិតឲ្យបានច្រើន និងប្រកបដោយគុណភាពផងដែរ។អ្នកដែលមានលទ្ធភាពឈ្នះ ៖ នាវាមុជទឹករបស់អាមេរិកឈ្នះក្នុងផ្នែកកម្លាំងក្នុងប្រយុទ្ធនៅលើ គោក និងការប្រយុទ្ធរវាងនាវាមុជទឹកនៅក្នុងទឹក ក៏ប៉ុន្តែគម្លាតគ្នារវាងប្រទេសទាំងបីមិនសូវឆ្ងាយគ្នានោះទេ។ ម្យ៉ាងទៀត ការបង្កើតថ្មី និងកំណើនការសាងសង់យ៉ាងលឿននូវនាវាមុជទឹករបស់ចិន និងរុស្ស៊ី នឹងធ្វើឲ្យមហាសមុទ្រកាន់តែមានគ្រោះថ្នាក់សម្រាប់នាវាមុជទឹករបស់ អាមេរិក។
ដោយ Sophany
ប្រភព ៖ Business Insider
No comments:
Post a Comment