គណបក្សសង្គ្រោះជាតិប្រកាសថាខ្លួនប្តេជ្ញាជួបជុំជាមួយសកម្មជននៅទីស្នាក់ការបក្សក្នុងសង្កាត់ចាក់អង្រែលើរហូតមានដំណោះស្រាយនយោបាយនិងមានការដោះលែងអ្នកកំពុងជាប់ឃុំក្រោមហេតុផលនយោបាយ។
នៅថ្ងៃទី១៧ ខែមិថុនា នេះអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ
ថ្លែងប្រាប់អ្នកសារព័ត៌មាននិងអ្នកគាំទ្រនៅស្នាក់ការគណបក្សថា
គណបក្សនៅតែបន្តជួបជុំជាមួយសកម្មជននិងប្រជាពលរដ្ឋមកពីគ្រប់បណ្តាខេត្តដរាបណាមិនទាន់មានដំណោះស្រាយនយោបាយ។
លោក យឹម សុវណ្ណ
បញ្ជាក់ថាដំណោះនយោបាយនោះគឺទាមទារឲ្យមានការគោរពអភ័យឯកសិទ្ធរបស់អ្នកតំណាងរាស្រ្តនិង
ដោះលែងអ្នកកំពុងជាប់ឃុំទាំងអស់ក្រោមហេតុផលនយោបាយ »ដំដោះស្រាយនោះគឺការគោរពអភ័យឯកសិទ្ឋអ្នកតំណាងរាស្រ្តអំពីការដោះស្រាយ អ្នកដែលជាតំណាងអង្គការសង្គមស៊ីវិល និងសកម្មជនគណបក្សសង្គ្រោះជាតិកំពុងតែជាប់ពន្ធនាគារ »។
គួររំឭកថាក្រោយពីសមត្ថកិច្ចតាមចាប់ខ្លួនប្រធានស្តីទីគណបក្សសង្គ្រោះជាតិ
លោក កឹម សុខា មិនបានសម្រេច
កាលពីថ្ងៃទី២៦ខែឧសភាមកអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ
រាប់រយរហូតរាប់ពាន់នាក់ប្រមូលផ្តុំនៅស្នាក់ការគណបក្សសង្គ្រោះជាតិរាល់ថ្ងៃរហូតដល់ពេលបច្ចុប្បន្ន។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន
យល់ថាការជួបជុំណាមួយរបស់គណបក្សសង្គ្រោះជាតិនៅទីស្នាក់ការបក្សជាសិទ្ធិរបស់ពួកគេ។
ប៉ុន្តែលោកស្នើឲ្យមានការសហការណ៍ជាអាជ្ញាធរមូលដ្ឋាន។លោកថា៖ «ខ្ញុំថាគាត់ជួបជុំនៅស្នាក់ការគណបក្សគាត់អាហ្នឹងជារឿងធម្មតាតើ
គាត់ចង់ប្រមូលអីប្រមូលទៅមានបញ្ហាអីអាហ្នឹងជាសិទ្ធិនយោបាយរបស់គាត់
ប៉ុន្តែបើសុំឲ្យមានការសហការណ៍ជាសមត្ថកិច្ចរដ្ឋអំណាចមូលដ្ឋានផង
ដើម្បីជៀសវាងកើតបញ្ហាជាយថាហេតុ»។
កាលពីថ្ងៃអង្គារទី១៤ ខែមិថុនា លោក ប៉ិច កែវមុនី
អភិបាលខណ្ឌបានសរសេរលិខិតមួយច្បាប់ផ្ញើជូនគណបក្សនេះបញ្ជាឲ្យពួកគេហាមអ្នកគាំទ្រកុំឲ្យហៀរលើផ្លូវ
ឲ្យរុះរើសំយាប និងជូនដំណឹងដល់អាជ្ញាធរពីគម្រោងជួបជុំគ្នាណាមួយ។
ប៉ុន្តែគណបក្សសង្គ្រោះជាតិបញ្ជក់ជំហរមិនសុំច្បាប់ឬជូនដំណឹងព្រោះនោះជាសេរីភាពនៃការជួប
ប្រជុំនៅស្នាក់ការគណបក្ស៕
No comments:
Post a Comment