មន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ លោក ប៉ុល ហំម
ថ្លែងនៅខាងមុខទីស្នាក់ការកណ្ដាលគណបក្សនាសង្កាត់ចាក់អង្រែលើ
កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦។ RFA/Cheu Sideth
មន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ លោក ប៉ុល ហំម យល់ថា លើសពីការជួបសួរសុខទុក្ខ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ចង់ដឹងពីស្ថានការណ៍នយោបាយ និងទិដ្ឋភាពរបស់ពលរដ្ឋដែលនាំគ្នាមកប្រមូលនៅទីស្នាក់ការគណបក្ស សង្គ្រោះជាតិ។ លោកថា សហភាពអឺរ៉ុប នៅតែទឹកចិត្តចង់ដោះស្រាយបញ្ហានយោបាយរបស់កម្ពុជា ទើបមានជំនួបដូចនេះ៖ «»។
លោក ប៉ុល ហំម ថ្លែងថា ជំនួបរវាងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា លោក លោក ច្សច អេដហ្គា មកជួបលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ គឺជាការជជែកសួរសុខទុក្ខធម្មតា និងជជែកសំណេះសំណាលរឿងធម្មតា។
ផ្ទុយពីព្រួយបារម្ភរបស់អន្តរជាតិ ពីវិបត្តិនយោបាយនៅកម្ពុជា នៅពេលនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅតែលើកឡើងថា កម្ពុជាគ្មានវិបត្តិនយោបាយ ព្រោះអ្វីដែលកើតឡើងសព្វថ្ងៃនេះ គឺបុគ្គលរបស់គណបក្សសង្គ្រោះជាតិ មានបញ្ហាផ្លូវច្បាប់។ លោក សុខ ឥសាន មិនបានបង្ហាញការភ្ញាក់ផ្អើលចំពោះជំនួបរបស់ឯកអគ្គរដ្ឋទូតសហភាព អឺរ៉ុបប្រចាំនៅកម្ពុជា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅពេលនេះទេ៖ «»។
សហភាពអឺរ៉ុប បានការអនុគ្រោះរបាំងពន្ធគយស្ដីពីការនាំចូលគ្រប់ទំនិញលើកលែងតែ អាវុធ។ ខណៈគណបក្សប្រឆាំង និងសង្គមស៊ីវិល ត្រូវតុលាការចោទប្រកាន់ និងចាប់ដាក់គុកជាបន្តកន្ទុយគ្នា សភាសហភាពអឺរ៉ុប បានអនុម័តសេចក្ដីសម្រេចមួយដាក់សម្ពាធដល់រដ្ឋាភិបាលកម្ពុជា ដោយព្រមានពិចារណាលើជំនួយអភិវឌ្ឍន៍ផ្ដល់ដល់កម្ពុជា ប្រសិនបើមិនមានការដោះលែងសកម្មជនការពារសិទ្ធិមនុស្ស និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំងនោះទេ។ ប៉ុន្តែលោក ហ៊ុន សែន ថា លោកមិនព្រួយបារម្ភចំពោះការព្រមាននេះទេ ព្រោះអ្នកប៉ះពាល់មិនមែនលោកទេ គឺក្រុមសង្គមស៊ីវិល។
អ្នកសិក្សាការអភិវឌ្ឍសង្គម លោក មាស នី ថា ប្រសិនបើរដ្ឋាភិបាលនៅតែផ្គើនសភាពអឺរ៉ុប នឹងធ្វើឲ្យប្រជាជនកម្ពុជា ជួបវិបត្តិ ព្រោះសហភាពជាម្ចាស់ជំនួយអភិវឌ្ឍដ៏ធំរបស់កម្ពុជា។ លោកថា បន្ទាប់ពីសហភាពអឺរ៉ុបអំពាវរួចហើយ បន្ទាប់មកគឺជាការដាក់សម្ពាធ និងចុងក្រោយ ការដាក់ទណ្ឌកម្ម៖ «»។
កាលពីអាទិត្យមុន លោក ហ៊ុន សែន ប្រកាសមិនចរចាជាមួយគណបក្សសង្គ្រោះជាតិទេ បើគណបក្សនេះលើកយកបញ្ហាការចាប់ខ្លួនមកជជែក។ លោក មាស នី ថា ប្រសិនបើគណបក្សកាន់អំណាចបន្តធ្វើទុក្ខបុកម្នេញលើបក្សប្រឆាំងទៀត គណបក្សនេះនឹងក្រោកឈរតបត ព្រោះគណបក្សដើរជាអ្នករងគ្រោះយូរណាស់មកហើយ។ អ្នកវិភាគរូបនេះព្រួយបារម្ភថា បើគ្មានការចរចានយោបាយនឹងរុញស្ថានការណ៍កម្ពុជា ដូចកាលពីឆ្នាំ១៩៩៧៕
2016-06-17 ដោយ ប្រាជ្ញ ចេវ
No comments:
Post a Comment