ថ្លែងចំពោះមុខ អ្នកគាំទ្រខ្លួននៅព្រឹកនេះ លោក យឹម សុវណ្ណ ប្រកាសជំហថា គណបក្សលោកនឹងបន្តជួបជុំអ្នកគាំទ្រទាល់តែមានការគោរពអភ័យឯកសិទ្ធ តំណាងរាស្ត្រ ដំណោះស្រាយលើការឃាត់ឃុំខ្លួនសកម្មជនបក្ស មន្ត្រីសង្គមស៊ីវិល និងមន្ត្រីគជប ជាដើម។
គួរបញ្ជាក់ថា ក្រោយពីមានដីការកោះហៅឯកឧត្តម កឹម សុខា ឲ្យចូលបំភ្លឺនៅក្នុងតុលាការ និងមានការឃាត់រថយន្តប្រធានស្តីទីរូបនេះ ពីសំណាក់កងកម្លាំងសមត្ថកិច្ចមក សកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ បាននាំគ្នាឡើងមកការពារនិងលើកទឹកចិត្តឯកឧត្តម កឹម សុខា នៅមុខទីស្នាក់ការគណបក្សទាំងយប់ទាំងថ្ងៃ។
ក្រៅពីនេះពួកគេក៏បាននាំគ្នាផ្ដិតមេដៃលើញត្តិគណបក្សសង្គ្រោះជាតិ ដែលដាក់ថ្វាយព្រះមហាក្សត្រ ដើម្បីបង្ហាញពីក្ដីព្រួយបារម្ភរបស់ពួកគេទាក់ទងនឹងបញ្ហានយោបាយ ផងដែរ៕
June-17-2016 និពន្ធដោយ : ថ្មីៗ
No comments:
Post a Comment