រាជធានីភ្នំពេញ៖ ករណីផ្អើលទាំងយប់ ដោយប្ដីបាញ់សម្លាប់ប្រពន្ធ
រួចបាញ់សម្លាប់ខ្លួនតាមក្រោយ
ដែលបានបន្សល់ទុកកូន២នាក់ឲ្យកំព្រា
ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ កាលពីយប់មិញនេះ
សមត្ថកិច្ចបានបញ្ជាក់ថា អាចផ្ដើមចេញពីរឿងប្រច័ណ្ឌ។
ហេតុការណ៍នេះនេះ បានកើតឡើងនៅវេលាម៉ោង០៨និង៤០នាទីយប់
ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចភូមិព្រៃបឹង សង្កាត់កន្ទោក
ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាប្រពន្ធ មានឈ្មោះ ប្រាក់
សុភក្ត្រា ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរបើកវីង យីហោ ប្រជាប្រិយ
រីឯប្ដីឈ្មោះ លី អៀងសៅ ភេទប្រុស អាយុ៥០ឆ្នាំ
មុខរបរមន្ត្រីរដ្ឋបាលព្រៃឈើ។
ប្រភពពីសាក្សីនៅកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ
ប្ដីប្រពន្ធទាំង២នាក់បានឈ្លោះគ្នា
ហើយដេញកូនឲ្យចេញមកក្រៅផ្ទះ រួចក៏ឮផ្ទុះ២គ្រាប់
ផ្អើលដល់សមត្ថកិច្ចកំពុងដើរល្បាតនៅក្បែរ
ចុះមកអន្តរាគមន៍ ហើយទម្លុះទ្វារស្រាប់តែឃើញ
ជនរងគ្រោះទាំងពីរស្លាប់បាត់ទៅហើយ ដោយប្តីរូបនោះ
បានបាញ់សម្លាប់ប្រពន្ធខ្លួនឯងនៅជិតគ្រែដេក
រួចហើយក៏រត់ទៅបន្ទប់ទឹកបាញ់សម្លាប់ខ្លួនឯងតាមក្រោយតែម្ដង
។
ក្រោយកើតហេតុ សមត្ថកិច្ចធ្វើពិនិត្យនិងកោសលវិច័យ
ដោយមិនដឹងពីមូលហេតុពិតប្រាកដនូវឡើយនោះទេ
តែតាមការសន្និដ្ឋាន គឺអាចផ្ដើមចេញពីរឿងប្រច័ណ្ឌ។ បច្ចុប្បន្ន
ចំពោះករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុ៕
No comments:
Post a Comment