Friday, June 24, 2016

ក្រសួង​​​​ប្រកាស​​ថា​​កម្ពុជា​​​នឹង​ទទួល​រង​ឥទ្ធិពល​​កូន​ព្យុះ​​មួយ​ ​​បង្ក​ឲ្យ​​​​មាន​​ភ្លៀង​​​​​និង​​ខ្យល់​​​ខ្លាំង

សូម​អាន​សេចក្ដី​ប្រកាស​លម្អិត
រាជធានី​ភ្នំពេញ៖ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ បាន​​ប្រកាស​ថា ​​​នៅ​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០១៦​ស្អែក​នេះ​ នៅ ​ព្រះរាជាណាចក្រ​កម្ពុជា​យើង នឹង​ទទួល​រង​ឥទ្ធិពល​​កូន​ព្យុះ​​មួយ​ (TS) ​​ ​ដោយ​សារ​តែ​​បច្ចុប្បន្ន ​ជ្រលង​សម្ពោធ​ទាប បាន​នឹង​​កំពុង​​គ្របដណ្ដប់​លើ​​​ប្រទេស​​កម្ពុជា ដែល​វា​បាន​កើត​ឡើង​​នៅ​ភាគ​​កណ្ដាល​​សមុទ្រ​ចិន​ខាង​​ត្បូង​។ 
 ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​បញ្ជាក់​ទៀត​ថា ​ព្យុះ​នេះ ​នឹង​ធ្វើ​ដំណើរ​​ទៅ​​ទិស​ពាយ័ព្យ​​ក្នុង
​ល្បឿន​២០​​គីឡូម៉ែត្រ​​ក្នុង​មួយ​ ម៉ោង ហើយ​វា​បង្ក​ឲ្យ​​​នៅ​​តំបន់​មាត់​សមុទ្រ អាច​នឹង​​មាន​​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ ​ជា​ពិសេស​​ចាប់​ពី​ថ្ងៃ​ទី​២៧ ​ខែ​មិថុនា ដល់​ថ្ងៃ​ទី​០៣ ខែ​កក្កដា ឆ្នាំ​២០១៦​ នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន លាយ​ឡំ​នឹង​ខ្យល់​​​បក់​បោក​ខ្លាំង​។
តាម​ស្ថានភាព​អាកាសធាតុ​ខាង​លើ​ ​នៅ​តាម​បណ្ដា​​រាជធានី​​ខេត្ត​មួយ​ចំនួន ​អាច​នឹង​មាន​​ភ្លៀង​ធ្លាក់​ពី​​តិច​ទៅ​ច្រើន​​​ផង​ដែរ ចាប់​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៦​ រហូត​ដល់​ថ្ងៃ​ទី​០៣ ខែ​កក្កដា ឆ្នាំ​២០១៦​​ ហើយ ​​​​ក្រសួង​ធនធាន​ទឹក ​សូម​ឲ្យ​បង​ប្អូន​មាន​​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​​បាតុភូត ​ភ្លៀង​លាយ​ឡំ​ផ្គរ រន្ទះ ​និង​ខ្យល់​កន្ទ្រាក់​​៕

ផ្ដល់សិទ្ធិដោយ៖KQUBE    , knn-news

No comments:

Post a Comment