ភ្នំពេញ៖ មន្ត្រីក្រសួងអប់រំម្នាក់
មានតួនាទីជាប្រធាននាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ
ដែលបានបំពានទៅលើនារីបកប្រែជនជាតិកូរ៉េ
ត្រូវបានក្រសួងសម្រេចដកហូតដំណែងក្រោយរឿងអាស្រូវ
របស់លោកបានចុះផ្សាយលើទំព័រកាសែតក្នុងស្រុកមួយ។
នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា
នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦នេះ។
បុរសល្មោភកាមខាងលើឈ្មោះ លោក គ្រី ស៊ាងឡុង បានប្រព្រឹត្តិអំពើបៀតបៀនរាងកាយរបស់
នារីជាអ្នកបកប្រែជនជាតិកូរ៉េ
នារីជាអ្នកបកប្រែជនជាតិកូរ៉េ
ម្នាក់ នៅពេលដែលលោកទៅចូលរួមសិក្ខាសិលាបានចូលរួមវេទិកាស្ដីពីការអភិវឌ្ឍធនធានមនុស្សអាស៊ានបូក៣ ឆ្នាំ២០១៦ នា
ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង តាមការចាត់តាំងរបស់ ក្រសួងអប់រំ យុវជន និងកីឡា។
ដោយឡែកក្រសួងក៏តម្រូវឲ្យ ប្រធាននាយកដ្ឋានរូបនេះ
បង្វិលប្រាក់ដែលបានខ្ចីពីសហការី និងអង្គភាព មកឲ្យក្រសួងវិញ
ព្រោះក្រសួងមិនអនុញ្ញាតឲ្យយកថវិការដ្ឋទៅដោះស្រាយ
រឿងផ្ទាល់ខ្លួនឡើយ។
ហើយប្រាក់នោះក៏ត្រូវបានសាមីជនបង្វែរសងអង្គភាពរូចរាល់ដែរ។
គួរបញ្ជាក់ផងដែរ រដ្ឋអាជ្ញារបស់កូរ៉េទារសំណងពី លោក គ្រី ស៊ាងឡុង
បង់ប្រាក់ពិន័យចំនួន១៤,១លានវ៉ុន ឬប្រហែល១២.៣០០ដុល្លារអាមេរិក
ចំពោះការបៀតបៀនរាងកាយនេះ៕
No comments:
Post a Comment