Friday, June 24, 2016
កម្ពុជាបណ្តេញចេញជនជាតិចិនដីគោក និងចិនតៃវ៉ាន់៣៩នាក់ ទៅស្រុកកំណើតវិញ ក្រោយចាប់ខ្លួន ពាក់ព័ន្ធបទល្មើសចាប់ជម្រិតតាម Internet
ភ្នំពេញ៖ កម្លាំងនគរបាល នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅព្រឹកថ្ងៃទី២៤ ខែមិថុនានេះ បានបណ្តាញជនជាតិចិនដីគោក និងចិនតៃវ៉ាន់ ចំនួន៣៩នាក់ នៅស្រុកកំណើតរបស់ពួកគេវិញ ព្រលានយន្តហោះអន្តជាតិភ្នំពេញ បន្ទាប់ពីត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធល្មើសកាលពីពេលថ្មីៗនេះ។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន
នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា ជនជាតិចិនដីគោក និងចិនតៃវ៉ាន ទាំង៣៩នាក់ ដែលត្រូវបណ្តេញចេញនៅថ្ងៃនេះ គឺពួកគេពាក់ព័ន្ធនឹងករណី ចាប់ជម្រិតតាមប្រព័ន្ធ Internet នាពេលថ្មីៗនេះ៕
ប្រភព ៖ Fresh News , khmerload
Subscribe to:
Post Comments (Atom)
No comments:
Post a Comment