Monday, June 20, 2016

ប្រធានាធិបតី​រុស្ស៊ី៖ យើង​ដឹង​ទាំង​អស់​ពី​ដំណើរ​វិវត្តន៍​មីស៊ីល​របស់​អាមេរិក​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ

ខណៈ​ដែល​ភាព​តានតឹង​រវាង​រុស្ស៊ី និង​អង្គការ NATO កំពុង​តែ​បន្ត​កើន​ឡើង​ជា​លំដាប់ ដែល​ធ្វើ​ឲ្យ​មាន​ការ​ចល័ត​ទ័ព​ធំ​បំផុត​របស់ NATO គិត​ចាប់​ពី​សង្គ្រាម​ត្រជាក់​បាន​បញ្ចប់​នោះ​មក ឥឡូវ​នេះ​រុស្សី​កំពុង​តែ​ដំឡើង​ប្រព័ន្ធ​ប្រឆាំង​មីស៊ីល​អាមេរិក​ នៅ​តំបន់​ព្រំដែន​រុស្សី​ហើយ ដែល​ដំណឹង​មួយ​នេះ បាន​ថ្លែង​ចេញ​ពី​មាត់​លោក Vladimir Putin បុរស​ខ្លាំង​របស់​រុស្ស៊ី​ដោយ​ផ្ទាល់ ។
លោក​ក៏​បាន​បង្ហើប​ឲ្យ​ដឹង​ពី​ព័ត៌មាន​សម្ងាត់​មួយ​ថា លោក​ដឹង​ទាំង​អស់ ពី​ដំណើរ​ការ​ផលិត​មីស៊ីល
និង​អភិវឌ្ឍ​មីស៊ីល​របស់​អាមេរិក​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ។ លុះ​ដល់​ពេល​និយាយ​ពី​ប្រព័ន្ធ​ការពារ​មីស៊ីល​របស់ NATO នៅ​ភាគ​ខាង​កើត​អឺរ៉ុប​វិញ លោក​ប្រធានាធិបតី​រូប​នេះ​បញ្ជាក់​ថា អាមេរិក​កំពុង​តែ​បញ្ជូន​មីស៊ីល​ជា​ច្រើន​មក​តំបន់​យោធា​ទាំង​នេះ​ហើយ ។
"មីស៊ីល​ជា​ច្រើន​ត្រូវ​បាន​ដាក់​ពង្រាយ​ចូល​ក្នុង​ប្រព័ន្ធ​រួច​ហើយ ដែល​វា​អាច​នឹង​បាញ់​ចេញ​តាម​មូលដ្ឋាន​ទ័ព​ឯ​នាយ​សមុទ្រ​នូវ​មីស៊ីល Tomahawk ជា​ច្រើន​គ្រាប់ ហើយ​ពេល​នេះ​គេ​កំពុង​តែ​រៀបចំ​ដំឡើង​ខែល​ប្រឆាំង​មីស៊ីល​នៅ​ទី​នោះ ដែល​មាន​សមត្ថភាព​អាច​បាញ់​ដល់​គោលដៅ​ចម្ងាយ​៥០០​គីឡូម៉ែត្រ តែ​ដោយសារ​បច្ចេកវិទ្យា​កាន់​តែ​រីកចម្រើន​ទៅ ហើយ​ពួក​យើង​ក៏​ដឹង​ថា ឆ្នាំ​ណា​ពេល​ណា ដែល​អាមេរិក​ផលិត​ចេញ​នូវ​មីស៊ីល​ថ្មី ដែល​មិនមែន​មាន​ដែន​វាយប្រហារ​ត្រឹមតែ​៥០០​គីឡូម៉ែត្រ​ទេ ប៉ុន្តែ​វា​អាច​មាន​ចម្ងាយ​១០០០​ម៉ែត្រ ឬ​អាច​ឆ្ងាយ​ជាង​នឹង​ទៀត ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ វា​អាច​នឹង​បង្ក​ជា​ការ​គំរាម​ដល់​ដល់​សមត្ថភាព​នុយក្លេអ៊ែរ​របស់​រុស្ស៊ី​ ផង​ដែរ" នេះ​ជា​អ្វី​ដែល​លោក Putin បាន​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​អន្តរជាតិ​ជា​ច្រើន ក្នុង​ទីក្រុង St. Petersburg ។
អ្វី​ដែល​ជា​បញ្ហា​ចម្បង​របស់​ពិភពលោក​សព្វថ្ងៃ​នេះ​គឺ​ មនុស្ស​មិន​យល់​ពី​គ្រោះថ្នាក់​ពេល​ដែល​ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ​ទេ "ពិភពលោក ​កំពុង​តែ​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​ផ្លាស់​ប្ដូរ​នៃ​បរិបទ​ថ្មី ប៉ុន្តែ​គ្រប់គ្នា​ធ្វើ​ពុត​ដូចជា​គ្មាន​រឿង​អ្វី​កើត​ឡើង​ទាល់​តែ​សោះ" នេះ​ជា​អ្វី​ដែល​លោក Putin បាន​និយាយ ៕ (rt)

ផ្ដល់សិទ្ធិដោយ៖KQUBE , knn-news

No comments:

Post a Comment