Tuesday, June 21, 2016

មិនគួរឲ្យជឿ! អ្នកគ្រូក្រមុំ សុំកូនសិស្សរៀបការ ល្បីពេញអ៊ិនធើណេត


ចិន៖ តើអ្នកធ្លាប់ឃើញ នារីៗសុំមនុស្សប្រុសរៀបការទេ? ចុះសាស្ដ្រាចារ្យ សុំសិស្សរៀបការវិញ?
យ៉ាងណាមិញ រឿងទាំងនេះ ពិតជាកើតមានមែន នៅក្នុងសាកលវិទ្យាល័យ ហ៊ូណាន សិល្បៈនិងវិទ្យាសាស្ដ្រ ដែលមាននិស្សិតជាច្រើន នាំគ្នាឈររោមមើល ទិដ្ឋភាពដ៏កម្រមួយនេះ ដែលបង្ហាញពីសាស្ដ្រាចារ្យស្រីម្នាក់ ស្ថិតនៅក្នុងរ៉ូបរៀបការ បានស្នើសុំ និស្សិតប្រុសម្នាក់រៀបការ ដែលនិស្សិតនេះស្លៀកពាក់ក្នុង ឯកសណ្ឋានធម្មតា។ នេះបើយោងទៅតាមព័ត៌មាន Sina បានឲ្យដឹងថា និស្សិតប្រុសនេះបានយល់ព្រម នូវសំន្នើរនេះ ដែលអ្នកទាំងពីរ បានស្គាល់គ្នាអស់មួយរយៈពេលហើយ និងមើលទៅ សាស្ដ្រាចារ្យស្រីនេះ ក៏ចំណាយពេលយូរគួរសម ក្នុងការរៀបចំធ្វើពិធីនេះដែរ។

លើសពីនេះ រូបភាពទាំងនេះ ត្រូវបានខ្ចរខ្ចាយល្​បីពេញ អ៊ិនធើណេត នៅក្នុងប្រទេសចិន និងអ្នកនិយមលេងអិនធើណេត បាននិយាយថា តើពួកគេអាចរកបាន គ្រូដ៏ល្អបែបនេះនៅឯណាបាន? 
ចុះសម្រាប់ប្រិយមិត្ដ យល់យ៉ាងណាដែរ?

ប្រភព ៖ សៀងហៃ , khmerload 

No comments:

Post a Comment