Wednesday, December 20, 2017

អត្ថន័យ​ និងប្រវត្តិបុណ្យណូអែល​

អត្ថន័យ​ បុណ្យណូអែល​ 

ពិធី​បុណ្យ​ណូអែល​ ដែល​ភាសា​អង់គ្លេស​​ហៅ​ថា​ Christmas ជិត​ឈាន​ចូល​មក​ដល់​ហើយ តើ​អ្នក​ទាំង​អស់​គ្នា​យល់​ដឹង​ពី​ពិធី​បុណ្យ​នេះ ក្នុង​កម្រិត​ណា​ហើយ? តើ Christmas​គឺ​ជា​អ្វី?​ ពិធី​នេះ ជា​​ពិធីបុណ្យ​ដ៏​ធំ​មួយ​របស់​បណ្ដា​​ប្រទេស​អ្នក​កាន់​ សាសនា​គ្រិស្ត និង​​តែង​តែ​ធ្វើ​ឡើង​វិល​ជុំ​ ជា​រៀង​រាល់​ឆ្នាំ​ ចំ​ថ្ងៃ​ទី​២៥​ធ្នូ។ តោះៗ​ ទៅ​ស្វែងយល់​ទាំងអស់​គ្នា!
ពាក្យ Christmas​ មាន​ដើម​កំណើត​មក​ពី​ភាសា​អង់គ្លេស​សម័យ​បូរាណ “Cristes Maesse” ដែល​មាន​ន័យ​ថា Christ’s Mass (ពិធី​អបអរសាទរ​ការ​ជួប​ជុំ​រវាង​អ្នក​ កាន់​សាសនា​គ្រិស្ត)។​ ពិធី​នេះ​ធ្វើ​ឡើង​ដើម្បី​រំលឹក​ដល់​ថ្ងៃ​ដែល​ព្រះ​យេស៊ូ​ប្រសូត​ ប៉ុន្តែ​គេ​មិន​បាន​ដឹង​ថ្ងៃ​ប្រាកដ​ដែល​ទ្រង់​ប្រសូត​នោះ​ទេ។​ ដូចនេះ​ អ្នក​បង្ហាត់​បង្រៀន​សាសនា​ជាន់​ខ្ពស់​ នៅ​ដើម​សតវត្ស​ទី​៤​ បាន​កំណត់​យក​ក្នុង​អំឡុង​ថ្ងៃ​នៃ​ពិធី​បុណ្យ Roman Saturnalia ​គឺ​ថ្ងៃ​ទី​១៧​ដល់ ​២១​ខែ​ធ្នូ។​ ការ​កំណត់​លើកដំបូង​នៃ​ថ្ងៃរំលឹក​ថ្ងៃ​​ប្រសូត​របស់​ទ្រង់​ធ្វើ ឡើង​នៅ​ឆ្នាំ​៣៥៤​នៃ​ គ្រិស្តសករាជ។​ ក្រោយ​មក​វិហារ​សាសនា​គ្រិស្ត​ទាំង​អស់​
សម្រេច​យក​ថ្ងៃ​ទី​២៥​ខែ​ធ្នូ​វិញ​ លើកលែង​តែ​ជនជាតិ​អាមិននៀ​ ទេ​ដែល​ប្រារព្ធ​ពិធី​នេះ​នៅ​ថ្ងៃ​ទី​៦​ ខែ​មករា (​ដែល​គេ​ហៅ​ថា​ ថ្ងៃ​លាង​បាប​ឱ្យ​ព្រះ​យេស៊ូ)។
ក្នុង​ប្រពៃណី ​របស់​សហរដ្ឋអាមេរិក​ និង​អង់គ្លេស​ ថ្ងៃ​បុណ្យ Christmas គឺ​ជា​ថ្ងៃ​អ្នក​ទាំង​អស់​គ្នា​ទទួល​អំណោយ​ពី​​លោក​តា​សាន់តាក្លស (Santa Claus)។​ ទស្សនៈ​សម័យ​បច្ចុប្បន្ន​របស់​ប្រជាជន​អាមេរិក​មួយ​ចំនួន​អំពី​របៀប​ដែល Christmas ​គួរ​តែ​ធ្វើ​គឺ​ យក​តាម​របៀប​ដែល​​ប្រជាជន​អង់គ្លេស​ធ្វើ​ ចាប់​តាំង​ពី​រជ្ជកាល​ព្រះ​ មហាក្សត្រិយានី​វ៉ិកតូរីយ៉ា​ ដូច​ដែល​ត្រូវ​បាន​ពិពណ៌នា​ក្នុង​ប្រលោមលោក “A Christmas Carol “​របស់​ កវីនិពន្ធ Charles Dicken។
បទ​ចម្រៀង Christmas​ ការ​ជូន​អំណោយ​គ្នា​ អាហារ​និង​ភេសជ្ជៈ​ ព្រម​ទាំង​ការ​ពោល​ពាក្យពេចន៍​ជូនពរ​ ដើម្បី​បង្កើត​បរិយាកាស​រីករាយ​ ធ្វើ​ឱ្យ​ថ្ងៃ​នៃ​ពិធី​បុណ្យ Christmas ​មាន​លក្ខណៈ​ពិសេស។​ អំណោយ​ដំបូង​មាន​លក្ខណៈ​សាមញ្ញ​ដូចជា​មែក​ដើម​ឈើ ​ដែល​តំណាង​ឱ្យ​សំណាង​ល្អ។​ ក្រោយ​មក​ការ​ជូន​អំណោយ​ប្រភេទ​នេះ ​វិវត្តន៍​ទៅ​ជា​អាហារ​ គ្រឿង​អលង្ការ​តូចៗ​ ទៀន​ និង​រូប​ចម្លាក់​ព្រះ។​​ កាល​ពី​មុន​ អ្នក​មិន​ជឿ​សាសនា​គ្រិស្ត​ មិន​ពេញ​ចិត្ត​នឹង​ការ​ជូន​អំណោយ​គ្នា​នេះ​ទេ​តែ ​ក្រោយ​មក​ក៏​ត្រូវ​គេ​ទទួល​យក​វិញ​ ហើយ​វា​ក្លាយ​ជា​រឿង​ធម្មតា​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី។
Santa Claus​ ត្រូវ បាន​ស្គាល់​ដោយ​ក្មេងៗ​ជនជាតិ​អង់គ្លេស​ថា​ ជាបិតា​នៃ Christmas។​ បិតា​នៃ Christmas​ បច្ចុប្បន្ន​ស្រដៀង​គ្នា​នឹង Santa Claus​ របស់​សហរដ្ឋអាមេរិក។ បិតា​នៃ Christmas ​សម័យ​មុន​ ពាក់​អាវ​វែង​និង​វត្ថុ​ស័ក្ដិសិទ្ធិ​នៅ​ក្នុង​ សក់​វែង​ពណ៌​ស។​ ក្មេងៗ​សរសេរ​សំបុត្រ​ទៅ​គាត់​ដើម្បី​រៀប​រាប់​ពី​ការ​បួងសួង​​របស់​ពួកគេ​ ប៉ុន្តែ​ជាជាង​ការ​ដាក់​សំបុត្រ​ទាំង​នោះ​ទៅ​ក្នុង​ប្រអប់​សំបុត្រ​ សំបុត្រ​ត្រូវ​យក​ទៅ​ដាក់​ក្នុង​ភ្នក់​ភ្លើង។​ សំបុត្រ​ឆេះ​ទៅ​ជា​ផ្សែង​ហើរ​ទៅ​តាម​បំពង់​ផ្សែង​ហើយ​បិតា​នៃ Christmas ​​ជា​អ្នក​អាន​ផ្សែង​នោះ។

ពី​ប្រទេស​អង់គ្លេស​ យើង​ទទួល​បាន​រឿង​មួយ​ពន្យល់​ពី​ទំនៀមទំលាប់​នៃ​ការ​ព្យួរ​ស្រោមជើង​នៅ​មាត់ ​បំពង់​ផ្សែង​នៃ​កន្លែង​ភ្នក់​ភ្លើង​ក្នុង​ផ្ទះ។ បិតា​នៃ Christmas បាន​ទម្លាក់​កាក់​មាស​ខ្លះៗ​ចុះ​តាម​ បំពង់ផ្សែង​ហើយ​កាក់​ទាំង​នោះ​នឹង​ធ្លាក់​កប់​បាត់​នៅក្នុង​ផេះ​បើ​មិន​មាន​ ស្រោមជើង​ចាំ​ត្រង។​ ចាប់​តាំង​ពី​ពេល​នោះ​មក​ ក្មេងៗ​បន្ត​ការ​ព្យួរ​ស្រោមជើង​ក្នុង​ក្ដី​សង្ឃឹម​ឃើញ​មាន​អំណោយ​នៅ​ក្នុង​នោះ។​ ប្រពៃណី​នៃ​ការ​ច្រៀង​បទ Carols ក្នុង​ថ្ងៃChristmas ក៏​មាន​ដើម​កំណើត​មក​ពី​ប្រទេស​អង់គ្លេស​ ដែរ។​ ក្នុង​អំឡុង មជ្ឈិម​សម័យ ក្រុម​អ្នក​សម្ដែង​ឈ្មោះ Waits បាន ធ្វើ​ដំណើរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ដើម្បី​ច្រៀង​បទCarol ពី​បុរាណ​និង​ផ្សព្វផ្សាយ​វិញ្ញាណ​នៃ​ថ្ងៃ​ ឈប់​សម្រាក។ ពាក្យCarol មាន​ន័យ​ថា “បទ​ចម្រៀង របស់ អ្នក”​ ហើយ​បទCarol ចាស់​ជា​ទី​ពេញ​និយម​ភាគ​ច្រើន​ដែល​យើង​ ច្រៀង​សព្វ​ថ្ងៃ​ត្រូវ​បាន​សរសេរ​ក្នុង​សតវត្ស​ទី​១៩។
ចំណែក​​ឯ​ការ​ព្យួរ​ ស្លឹក​ឈើ​ពណ៌​បៃតង​ដូចជា​ស្លឹក Holly និង Ivy គឺ​ជា​ប្រពៃណី​របស់​ ប្រទេស​អង់គ្លេស​នៅ​រដូវ​ធ្លាក់​ទឹកកក​ដែល​មាន​ដើម​កំណើត​ឆ្ងាយ​ពី​សម័យ​ គ្រិស្ត។​ រុក្ខជាតិ​ពណ៌បៃតង​ប្រហែល​ជា​ប្រើ​ដើម្បី​​លើក​ទឹក​ចិត្ត​ដល់​រដូវ​ធ្លាក់​ ទឹក​កក​និង​រំលឹក​ប្រជាជន​ថា​រដូវ​ផ្កា​រីក​​ខិត​ជិត​មក​ដល់​ហើយ។
ប្រពៃណី ​នៃ​ការ​ថើប​គ្នា​ក្រោម​ដើម​បញ្ញើរ​ក្អែក​គឺ​មក​ពី​សម័យ Druid ពី​បុរាណ។​ ការ​តុបតែង​ដើម​ឈើ Christmas ដែល​ជា​ប្រពៃណី​របស់​ប្រទេស​អាល្លឺម៉ង់​ ទទួល​បាន​ប្រជាប្រិយភាព​នៅ​ប្រទេស​អង់គ្លេស​តាំង​ពី​ឆ្នាំ​១៨៤១ គឺ ពេល​ព្រះ​អង្គ​ម្ចាស់ Albert មាន​ដើមឈើ Christmas ក្នុង​ដំណាក់ រាជវាំង Windsor សម្រាប់​ព្រះ​មហេសី​វ៉ិកតូរីយ៉ា ព្រម​ទាំង​បុត្រ។

ពាក្យ Wassail មក​ពី​ឃ្លា​សម័យអង់ក្លូសាក់សុង ថា “Waes Hael” ន័យ​ថា “សុខភាព​ល្អ”។​ កាល​ពី​ដើម Wassail គឺ​ជា​បង្អែម​ធ្វើ​ពី ​ស្រាបៀរ​ ក្រែម​រឹង​ ផ្លែ​ប៉ោម​ដុត​ គ្រាប់​ផ្លែ​ណាត់​ ស៊ុត​និង​គ្រឿង​ទេស​ផ្សេងៗ​ទៀត។​ បង្អែម​នេះ​ ត្រូវ​បាន​បម្រើ​​ជា​អាហារ​ក្នុង​បំណង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ ក្ដី​សប្បាយ​រីករាយ​ទូទៅ​ក្នុង​រដូវ​កាល។​ ដូច​ប្រពៃណី​ជា​ច្រើន​ពី​បុរាណ​​ ការ​ធ្វើ Wassailing មាន​រឿង​ព្រេង​ដើម្បី​ប្រាប់​ពី​ដើម​ដំណើត​របស់​វា។​ វា​ហាក់​ដូច​ជា​​អ្នក​បម្រើ​ស្អាត​សម័យ នោះ​ដែរ​គឺ មាន​ឈ្មោះ​ថា​ Rowena តំណាង​ឱ្យ​ព្រះ​អង្គ​ម្ចាស់ Vortigen ជាមួយ ស្រា​មួយ​ថូ​ព្រម​ទាំង​ប្រសិទ្ធិពរ​ទ្រង់​ដោយ​ប្រើ​ពាក្យ​ថា Waes Hael។​ អស់​រយៈពេល​ប៉ុន្មាន​សតវត្ស​មក​ហើយ​ ពិធី​បុណ្យ​ជា​ច្រើន​បាន​អភិវឌ្ឍន៍​ប្រពៃណី​នៃ​ការ​ទទួល​ទាន Wassail ​ដែល​ត្រូវ​គេ​ លើក​យក​ទៅ​ក្នុង​បន្ទប់​ទទួល​ទាន​អាហារ​អម​ជាមួយ​ក្រុម​ភ្លេង​ច្រៀង​បទ Carol។​​ រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​នៅ​ប្រទេស​អង់គ្លេស​ ក្បាល​សត្វ​ជ្រូក​ព្រៃ​ខ្វៃ​ក៏​មាន​ទំនាក់ទំនង​ជាមួយ​កម្ម​វិធី​ជប់​លៀង​ ថ្ងៃ​ឈប់​សម្រាក​ដែរ។​ ប្រពៃ​ណី​នេះ​ប្រហែល​ជា​មាន​ដើម​កំណើត​មក​ពី​ការ​អនុវត្ត​របស់​ប្រជាជន Scandinavia (ដាណឺម៉ាក ស៊ុយអែត និង ន័រវែស) ក្នុង​ការ​បូជា​សត្វ​ជ្រូក​ព្រៃ​នៅ​ពិធី​ បុណ្យ Yuletide ​ថ្វាយ​ឱ្យ​ព្រះ​ដែល​មាន​ឈ្មោះ​ថា Freyr។​ មាន​រឿង​មួយ​អំពី​និស្សិត​នៅ​មហាវិទ្យាល័យ Oxford​ដែល​និស្សិត​នោះ​ ត្រូវ​បាន​ប្រហារ​ដោយ​សត្វ​ជ្រូក​ព្រៃ​មួយ​ក្បាល​នៅ​ថ្ងៃ​បុណ្យ Christmas។​ និស្សិត​នោះ​មាន​សៀវភៅ​មួយ​ក្បាល​របស់​លោក​ Aristotle ​ធ្វើ​ជា​អាវុធ​នៅ​ ក្នុង​ដៃ​ ហើយ​បាន​គប់​សៀវភៅ​នោះ​ចូល​ទៅ​ក្នុង​មាត់​និង​ជាប់​នៅ​ត្រង់​ក​របស់​សត្វ​ ជ្រូក។​ ដោយ​ចង់​បាន​សៀវភៅ​ត្រលប់​មក​វិញ​ និស្សិត​នោះ​ក៏​កាត់​ក្បាល​របស់​សត្វ​ជ្រូក​និង​យក​ទៅ​មហាវិទ្យាល័យ​ដើម្បី​ ធ្វើ​ជា​ម្ហូប​អាហារ​ពេល​ល្ងាច​ក្នុង​ឱកាស​បុណ្យ Christmas។

ប្រពៃណី ​កំណាត់​ដើម​ឈើ Yule​ ភាគច្រើន​មាន​ដើម​កំណើត​មក​ពី​ប្រទេស​បណ្ដា ​ប្រទេស​នៃ​តំបន់ Scandinavia។​ រដូវ​ធ្លាក់​ទឹកកក​នាំ​ឱ្យ​មាន​ការ​អភិវឌ្ឍ​ប្រពៃណី​ទាំង​នោះ​ដែល​មាន​ជាប់​ ពាក់ព័ន្ធ​នឹង​ភាព​កក់​ក្ដៅ​និង​ភ្លើង។ Yultide​គឺ​ជា​ពេល​សំខាន់​ បំផុត​នៅ​​តំបន់ Scandinavia​​ ជា​ពេល​ដែល​លាភ​សំណាង​ក្នុង​ឆ្នាំ​ក្រោយ​ ត្រូវ​បាន​កំណត់​និង​ជា​ពេល​ដែល​ព្រលឹង​ខ្មោច​ដើរ​នៅ​ឋាន​កណ្ដាល។​ អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ​ វា​ចាត់​ទុក​ថា​មាន​គ្រោះ​ថ្នាក់​ក្នុង​ការ​គេង​ម្នាក់​ឯង​នៅ​ថ្ងៃ​បុណ្យ Christmas។​ ទាំង​គ្រួសារ​ ម្ចាស់​ផ្ទះ​និង​អ្នក​បម្រើ​តែង​តែ​គេង​ជាមួយ​គ្នា​ទាំង​អស់​នៅ​ថ្ងៃ​នោះ។​ ជា​ទូទៅ​ គេ​យក​កំណាត់​ដើម​ឈើYule​ចូល​ក្នុង​ផ្ទះ​ដោយ​ ប្រុងប្រយ័ត្ន​និង​មាន​រៀបចំ​ពិធី​ផង​ដែរ។​ ដើម​ឈើ Christmas ​មិន​សូវ​ទទួល​ ការ​ពេញ​និយម​នៅ​ប្រទេស​បារាំង​ប៉ុន្មាន​ទេ​បើ​ទោះ​ជា​ប្រពៃណី​នៃ​ការ​ ប្រើប្រាស់​កំណាត់​ដើម​ឈើ Yule​ សាប​រលាប​ខ្លះ​ក៏​ដោយ៕

ប្រវត្តិបុណ្យណូអែល

បុណ្យគ្រិស្តម៉ាស ឬណូអែល ចាប់ផ្តើមប្រារព្ធធ្វើ ប្រមាណជា ២០០ឆ្នាំ ក្រោយ គ្រិស្តសករាជ។ កាលពីឆ្នាំ២២១ ប្រវត្តវិទូសម័យ ក្រុងរ៉ូម ឈ្មោះSextus Julius Africanus បានកំណត់ក្នុងសៀវភៅ
ប្រវតិ្តពិភពលោក របស់គាត់ យកថៃ្ង ២៥ ធ្នូ​ ជាថៃ្ងបុណ្យគ្រិស្តម៉ាស។ ដាយគ្រិស្តម៉ាស
នៅជាប់នឹងបុណ្យ រដូវរងា ដែលជាឱកាស សប្បាយរីករាយ របស់ជនជាតិជាច្រើនក្នុងតំបន់ត្រជាក់
ចំហៀងខាងជើង នៃពិភពលោក បុណ្យនេះក៏ចេះតែកើនប្រជាប្រិយភាពខ្លាំងឡើងចាប់ពីសតវត្សរ៍
ទី ៤ រៀងមក ក្នុងអាណាចក្ររ៉ូមុំាង។យោងតាមសព្វវចនាធិប្បាយ Britannica និង ឯកសារដទៃ
ទៀតបុណ្យគ្រិស្តម៉ាស បានត្រូវរៀបចំឲ្យមានបែបបទត្រឹមត្រូវ តាមពិធីសាសនា កាលពី
យុគកណ្តាល ហើយ ទម្លាប់ចែកចាយ អំណោយ ឬហ្គិហ្វត៍ ឬ កាដូ នោះ ក៏កើតមានចាប់ពី សតវត្សរ៍ ទី ១៥ មក។ នៅប្រទេស អង់គេ្លស ក្រោយមានការប្តូរ ទៅកាន់និកាយ ប្រូតិស្តង់ ក៏មានការហាម មិនឲ្យធ្វើបុណ្យ គ្រិស្តម៉ាសនៅអង់គេ្លស រួមទាំង ស្កត់ឡែនដ៍ ឬ Ecosse និង
ក្នុងចំណោមនិគមជន អង់គេ្លស នៅទ្វីបអាមេរិកផងដែរ កាលពីឆ្នាំ ១៦៤៧ ។ ទាល់តែ ចូលដល់ពាក់កណ្តាលសតវត្សរ៍ទី ១៩ ហើយ ទើបបុណ្យ គ្រិស្តម៉ាស បានទទួលប្រជាប្រិយភាព
 ឡើងវិញ ដោយបានក្លាយជាបុណ្យដែលមិនសូវទាក់ទង នឹងខាង សាសនា ដូចមុនទៀត តែជាបុណ្យរីករាយ ប្តូរអំណោយគ្នា ទៅវិញទៅមកហើយស៊ីផឹកសប្បាយ ជួបជុំញាតិមិត្ត ទៅវិញ។

ប័ណ្ណជូនសព្វសាធុការពរ ក្នុងឱកាសបុណ្យ គ្រិស្តម៉ាស និងចូលឆ្នាំថ្មី ដំបូងបង្អស់ បានកើតមានប្រមាណជា ១៦០ឆ្នាំមុននេះ ហើយគំនិតស្តីពី សាន្តាខ្លស Santa Claus ឬ Pere Noe ដែលសើច ហូ ហូ ហូ ជិះគាវទឹកកកអូសដោយសត្វរមាំង នាំកាដូ ចុះតាមបំពង់ផែ្សង ទៅចែកឲ្យ កេ្មងៗដែលប្រព្រឹត្តល្អនោះ ក៏ចាប់ផ្តើមទទួល ប្រជាប្រិយភាព ពីសតវត្សរ៍ ទី ១៩ នៅក្រុងញូវយ៉ក ។ បុណ្យគ្រិស្តម៉ាសនៅ ស,រ,អ, បានត្រូវប្រកាសជាបុណ្យជាតិ នៅឆ្នាំ ១៨៧០ គឺ​៥ ឆ្នាំ ក្រោយ
សង្រ្គាមស៊ីវិល រវាង រដ្ឋខាងជើង និងខាងត្បូង។នៅសតវត្សរ៍ទី១ នៃ គ្រិស្តស័ករាជ ជំនឿក្រៅសាសនា ទាំងអស់នេះ ក៏ត្រូវសាសនាគ្រិស្ត គ្របដណ្តប់ ព្រោះសាសនា របស់ ជីស័ស ខ្រៃស្ត៍ ពេលនោះ បានចាប់ផ្តើម រីករាលដាល គ្របដណ្តប់ អាណាចក្ររ៉ូមុំាង ។ ក៏ប៉ុនែ្តថៃ្ងកំណើត
 ឬ ទិវាប្រសូតិ ពិតប្រាកដ របស់ យេស៊ូ គ្រិស្ត ពុំមាននរណាដឹងច្បាស់ថា ជាថៃ្ងណា ឆ្នាំណា ពិតប្រាកដ ឡើយ ដោយគ្មាន បញ្ជាក់ឲ្យដឹង ក្នុងគម្ពីរប៊ីប្ល៍។ដោយសារក្រុងរ៉ូមបានប្រារព្ធ ថៃ្ងកំណើត របស់ មីត្រាទេវៈនៃពន្លឺ នៅថៃ្ងទី ២៥ ធ្នូ ជាទូទៅ ទើបគេគិតថា គ្រិស្តសាសនិក នៅរ៉ូម ក៏បាននាំគ្នា សន្មតយក ថៃ្ងនោះជាថៃ្ងកំណើត របស់ យេស៊ូគ្រិស្តនោះផងដែរ។
នៅសតវត្សរ៍ទី៤ សមេ្តចប៉ាប ក្រុងរ៉ូម ក៏បានប្រកាស ជាផ្លូវការថា ថៃ្ង ២៥ ធ្នូ គឺជាទិវាប្រសូតិ របស់
ព្រះគ្រិស្ត។ និយាយពីបុណ្យគ្រិស្តម៉ាស ចាំបាច់ត្រូវស្គាល់ Santa Claus ឬ Pere Noel ដែលគេតែង ពណ៌‌នាថាជាបុរសចាស់ ពុកមាត់ពុកចង្កា សស្រមូមដុះពោះស្ពីង ស្លៀកពាក់ ខោអាវពណ៌‌ក្រហម ថែបស ជាមនុស្សចិត្តល្អ ដែលមានផ្ទះ នៅឯ ប៉ូល ឬ អក្ខោសានខាងជើង ដែលគ្របដណ្តប់
ទៅដោយទឹកក។ ជនជាតិហូល្លង់ដ៍ មានទំនៀមស្គាល់ សន្តបុគ្គល ឈ្មោះ Saint Nicolas ឬ Sinterklaas ដែលតែងតែចែកស្ករគ្រាប់ និងអំណោយផេ្សងៗ ឲ្យកូនកេ្មង នៅថៃ្ងបុណ្យ ។ លុះពួក ហុល្លងដ៍ អន្តោប្រវេសន៍ ទៅនៅអាមេរិក គេក៏បាន នាំយកជំនឿនោះទៅជាមួយផង
ហើយនៅសតវត្សទី ១៩ អាមេរិក ក៏បានប្តូរឈ្មោះ គាត់ជា santa claus ឬ Saint Nicolas។

នៅរៀងរាល់យប់ទី ២៤ រំលងអធ្រាត្រចូល ២៥សាន្តាខ្លស នឹងជិះ គាវទឹកកក ដឹកកាដូ យកទៅចែកឲ្យកូនកេ្មង ដែលប្រព្រឹត្តល្អ មិនខ្ជិលច្រអូសហើយដែលបានសរសេរ សំបុត្រ សូមអំណោយពីគាត់។
 គេនិយាយប្រាប់ កូនកេ្មងតូចៗថា សាន្តា ចុះតាមបំពង់ផែ្សង យកកាដូ ទៅដាក់នៅក្រោម ដើមស្រល់ដែលគ្រួសារនីមួយៗ តុបតែងដោយអំពូលភ្លើង ខែ្សបូ
និង ផ្កាយក្រដាសពណ៌‌ រួចហើយ សាន្តា ក៏នឹងទទួលទាននំ និងទឹកដោះដែលគេតែងដាក់ថ្វាយ
គាត់ នៅលើតុ ។ ក្រៅពីថៃ្ងបុណ្យនេះ សាន្តាខ្លសនឹងនៅផ្ទះ ជាមួយភរិយា ហើយផលិត គឿ្រងលេងផេ្សងៗ ដោយមានពួក ទេវតាតូចៗ ជួយគាត់ ដើម្បីទុកសម្រាប់ចែក ឲ្យកូនកេ្មង នៅឆ្នាំក្រោយទៀត។ មាននិទានសៀវភៅ កំណាព្យល្ខោន និងភាពយន្តជាច្រើន រៀបរាប់ពីបុណ្យ គ្រិស្តម៉ាស ដែលថ្វីបើជាបុណ្យខាងសាសនាគ្រិស្ត ព្រោះជាទិវាប្រសូតិ របស់ព្រះយេស៊ូ តែក៏បានក្លាយទៅជាបុណ្យ នៃទឹកចិត្តសប្បុរសបុណ្យនៃការចែកចាយអំណោយ។
នៅថ្ងៃបុណ្យណូអែល អ្នកណាដែលមិនទិញអ្វីចែកគ្នា គេតែងប្រដូចទៅនឹង សេដ្ឋីកំណាញ់ស្វិត ឈ្មោះ ស្រ្គូច ក្នុងនិទានរបស់ឆាល្ស៍ ឌិកខឹនស៍ ដែលកំណាញ់ មហាកំណាញ់ ទាល់តែត្រូវ ខ្មោចលង ស្ទើរស្លាប់ស្ទើររស់។ សម័យមុន អំណោយបុណ្យគ្រិស្តម៉ាស ច្រើនជា ប្រដាប់ កេ្មងលេង
គឿ្រងឧបករណ៍អគ្គិសនី វិទ្យុ ទូរទស្សន៍ ស្លៀកពាក់ គឿ្រងឧបករណ៍តន្រ្តី និងកីឡា៕

No comments:

Post a Comment