តាមរយៈខ្សែវីដេអូឃ្លីបមួយ ដែលកំពុងតែមានការចាប់អារម្មណ៍ច្រើន លើបណ្តាញអីុនធឺណែត ដែលបង្ហាញពីសកម្មភាពដ៏ព្រៃផ្សៃមួយ របស់បុរសជនជាតិឥណ្ឌាម្នាក់ ចាប់ចងប្រពន្ធខ្លួន រួមនឹងបុរសម្នាក់ទៀត វាយធ្វើបាបជាទម្ងន់។
បើតាមការឲ្យដឹង វីដេអូឃ្លីបមួយនេះ ត្រូវគេសង្ស័យថាជាសកម្មភាព ប្តីដាក់ទណ្ឌកម្មលើប្រពន្ធ ក្រោយពីដឹងថា នាងលួចលាក់ផិតក្បត់មានប្រុសថ្មី។ ក្នុងនោះគេឃើញ នារីជាប្រពន្ធ និងប្រុសស្នេហ៍ ត្រូវប្តីកំណាចចាប់ចងដៃជាប់នឹងសរសរផ្ទះ ហើយប្រើរំពាត់វាយសំពងយ៉ាងដំណំ ធ្វើឲ្យនាងស្រែកទ្រហោយំយ៉ាងខ្លាំង។
ទន្ទឹមនឹងនោះបុរសដែលជាគូស្នេហ៍វិញ ក៏ត្រូវរងរំពាត់យ៉ាងចាស់ដៃ ពីបុរសជាប្តីផងដែរ ខណៈដែលមានអ្នកភូមិជាច្រើន ចោមរោមឈរមើលទាំងញញើត និងមិនមានអ្នកហ៊ានចូលទៅជួយឡើយ។
រូបភាព៖ ប្រពន្ធដែលកំពុងតែត្រូវប្តីសំពង |
វីដេអូឃ្លីបមួយនេះ ក្រោយពីបានបង្ហោះចូលក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម មានអ្នកចុចចូលមើលជាង ៨ម៉ឺនដងផងដែរ។
ទោះយ៉ាងណា គេនៅមិនទាន់ដឹងច្បាស់ថា វីដេអូនេះកំពុងត្រូវបានស៊ើបអង្កេតដោយក្រុមប៉ូលិស ឬយ៉ាងណានោះទេ ខណៈដែលមានអ្នកនិយមលេងអីុធឺណែតជាច្រើន មានការរិះគន់យ៉ាងខ្លាំងផងដែរ៕
No comments:
Post a Comment