ប្រទេស ជប៉ុន បានចេញការព្រមានត្រង់ៗចំពោះប្រទេស ចិន ថានឹងមានរឿងកើតឡើងប្រសិនបើនាវាកងទ័ពជើងទឹក ចិន ចូលទៅក្បែរប្រជុំកោះ សេនកាគុ ម្ដងទៀត ដែលជាការបំពានទៅលើដែនទឹករបស់ប្រទេស ជប៉ុន ។
ការព្រមាននេះ ធ្វើឡើងក្រោយពីអនុរដ្ឋមន្ត្រីការបរទេស ជប៉ុន លោក
អាគីតាកា សៃគី កោះហៅឯកអគ្គរដ្ឋទូត ចិន ប្រចាំទីក្រុង តូក្យូ
លោក ឆេង យ៉ុងហ៊ូ ដើម្បីណែនាំអំពីបញ្ហាបំពានដែនទឹក
របស់នាវា ចិន ដោយបញ្ជាក់ថា សកម្មភាពនោះ នឹងញ៉ាំងឲ្យមានការចល័តនាវាស្វ័យការពាររបស់ទាហាន ជប៉ុន ដើម្បីចេញធ្វើប្រតិបត្តិការសន្តិសុខដែនសមុទ្រ ហើយអាចជាប្រតិបត្តិការដែលប្រើប្រាស់អាវុធផងដែរ ក្នុងបំណងទប់ទល់នឹងការបំពានណាមួយ ។
របស់នាវា ចិន ដោយបញ្ជាក់ថា សកម្មភាពនោះ នឹងញ៉ាំងឲ្យមានការចល័តនាវាស្វ័យការពាររបស់ទាហាន ជប៉ុន ដើម្បីចេញធ្វើប្រតិបត្តិការសន្តិសុខដែនសមុទ្រ ហើយអាចជាប្រតិបត្តិការដែលប្រើប្រាស់អាវុធផងដែរ ក្នុងបំណងទប់ទល់នឹងការបំពានណាមួយ ។
ក្រោមច្បាប់សន្តិសុខរបស់ប្រទេស ជប៉ុន ដែលអនុម័តកាលពីខែ កញ្ញា
ឆ្នាំមុន រដ្ឋាភិបាល
ត្រូវបានអនុញ្ញាតឲ្យបញ្ជូនកងទ័ពស្វ័យការពារទៅកាន់តំបន់ពណ៌
ប្រផេះ ឬ តំបន់មានទំនាស់ ក្នុងករណីមានឧបទ្ទវហេតុណាមួយកើតឡើង
អាចបង្កគ្រោះថ្នាក់ដល់ប្រទេស ជប៉ុន ។
ចំណែកអ្នកនាំពាក្យរដ្ឋាភិបាល ជប៉ុន លោក យូស៊ីហីដេ ស៊ូកា និយាយថា
ប្រទេស ជប៉ុន មានការព្រួយបារម្ភចំពោះនាវាឈ្លបយកការណ៍របស់ប្រទេស
ចិន ដែលចូលទៅក្បែរដែនទឹក ជប៉ុន ក្បែរប្រជុំកោះ គីតាដៃតូ ខេត្ត
អូគីណាវ៉ា ។
ក្រសួងការពារជាតិ ជប៉ុន ឲ្យដឹងថា
នេះគឺជានាវារបស់កងទ័ពជើងទឹក ចិន ដែលបានចូលទៅកាន់ដែនទឹក
ជប៉ុន ភាគនិរតីខេត្ត កាកូស៊ីម៉ា ហើយនាវានោះ
ចូលក្នុងដែនទឹកបែងចែកព្រំដែនរបស់ប្រទេស ជប៉ុន ។
អ្នកនាំពាក្យរដ្ឋាភិបាល និងជាប្រធានគណៈរដ្ឋមន្ត្រី ជប៉ុន
បញ្ជាក់ថា រដ្ឋាភិបាល ជប៉ុន
បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះនាវាឈ្លបយកការណ៍
និងនាវាកងទ័ពជើងទឹករបស់ប្រទេស ចិន
ដែលចូលទៅក្នុងខ្សែបន្ទាត់ព្រំដែនបែងចែកដែនទឹករវាងប្រទេស ចិន
និង ជប៉ុន ។
កាលពីសប្ដាហ៍មុន ប្រទេស ជប៉ុន បានកោះហៅឯកអគ្គរដ្ឋទូត ចិន
ប្រចាំទីក្រុង តូក្យូ ទៅសាកសួរម្ដងរួចមកហើយ
ពាក់ព័ន្ធនឹងនាវាមួយគ្រឿងរបស់កងទ័ពជើងទឹក ចិន
ដែលបើកបរទៅក្បែរដែនទឹកដែលប្រទេស ជប៉ុន
អះអាងថាជាទឹកដីរបស់ខ្លួន ក្នុងសមុទ្រចិនខាងកើត
ធ្វើឲ្យភាពតានតឹងអំពីទំនាស់ទឹកដី កើតឡើងកាន់តែខ្លាំង ៕
ប្រភព : japantimes ,knn-news
No comments:
Post a Comment