Sunday, June 19, 2016

មូលដ្ឋាន​ធំ​បំផុត​ទី​ពីរ​របស់​ ISIS​ ក្នុង​ប្រទេស​ អីុរ៉ាក់​ ត្រូវ​បាន​រំដោះ​

ទាហាន​រដ្ឋាភិបាល​ អ៊ីុរ៉ាក់​ បាន​រំដោះ​ទីក្រុង​ ហ្វាលូចា​ ដែល​ជា​មូលដ្ឋាន​ធំ​បំផុត​ទី​ពីរ​របស់​ ISIS​ ក្នុង​ប្រទេស​ អ៊ីរ៉ាក់​ ប៉ុន្តែ​ជីវពល​ ISIS ​មួយ​ជាច្រើន​នៅ​ពួន​សំងំ​ក្នុង​សង្កាត់​មួយ​ចំនួន​ ដើម្បី​បង្កប់​គ្រាប់​ផ្ទុះ​ មុន​ពេល​ពួក​គេ​ចាក​ចេញ​ ធ្វើ​ឲ្យ​ការ​បោស​សម្អាត​ទីក្រុង​នេះ​ជួប​នឹង​ឧបសគ្គ​ច្រើន ។​
នាយក​រដ្ឋមន្ត្រី​ អីុរ៉ាក់​ លោក ហៃឌឺ អាល់​-អាបាឌី​ បាន​ប្រកាស​ដល់​ប្រជាជាតិ​ និង​ពិភពលោក​ថា​ ទីក្រុង​ ហ្វាលូចា​ ត្រូវ​បាន​រំដោះ​ពី​ក្រុម​ ISIS​ ដូច​ដែល​បាន​សន្យា​ ក្រោយ​ពី​ទាហាន​រដ្ឋាភិបាល​
បាក់ទ័ព​បោះបង់​មូលដ្ឋាន​ក្នុង​ទីក្រុង​នេះ​ កាល​ពី​ខែ​ មករា​ ឆ្នាំ​ ២០១៤ ។​ ទោះ​យ៉ាងណា​ក្រសួងការពារជាតិ​ សហរដ្ឋ​អាមេរិក​ និង​មន្ត្រី​យោធា​ អាមេរិក​ ព្រមាន​ថា​ ការ​ប្រយុទ្ធ​ដើម្បី​រំដោះ​ទីក្រុង​ ហ្វាលូចា​ ទាំងស្រុង​ អាច​ប្រឈម​នឹង​ការ​លំបាក​ច្រើន​ ដោយសារ​ជីវពល​ ISIS​ ប្រើ​ប្រាស់​ជនស៊ីវិល​ធ្វើ​ជា​ខែល​ការពារ​ខ្លួន ។​ 
ចាប់​តាំងពី​ប្រតិបត្តិការ​រំដោះ​ទីក្រុង​ ហ្វាលូចា​ ចាប់ផ្ដើម​កាលពី​ខែ​ មិនា​ ឆ្នាំ​ ២០១៦​ ជន​ស៊ីវិល​ជាង​ ៣៥០០​ នាក់​ បាត់​បង់ជីវិត​ ហើយ​ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​នោះ​ មាន​ ២៦៤៨​ នាក់​ គឺ​ជា​បុរស,​  ២៥២​ នាក់​ជា​ស្រ្តី​ និង​ ៥៦១​ នាក់​ជា​កុមារ ។​ ទីក្រុង​ ហ្វាលូចា​ ក៏​ជា​កន្លែង​ដែល​ទាហាន​ អាមេរិក​ ជាង​ ១០០​ នាក់​ស្លាប់​នៅ​ទីនោះ​ផង​ដែរ​ និង​ជាង​ ១០០០​ នាក់​រង​របួស​ អំឡុង​ការ​ប្រយុទ្ធ​ជា​មួយ​ក្រុម​តាលីបង់​ ក្នុង​ឆ្នាំ​ ២០០៤ ។​ 
នេះ​គឺជា​មូលដ្ឋាន​របស់​  ISIS​ ទី ​៣ ​ដែល​ត្រូវ​បាន​រំដោះ​ បន្ទាប់ពី​ទីក្រុង​ ទីគ្រីត និង​ទីក្រុង​ រ៉ាម៉ាឌី​ ហើយ​ទាហាន​រដ្ឋាភិបាល​ នឹង​រៀបចំ​ប្រតិបត្តិការ​រំដោះ​ទីក្រុង​ធំ​បំផុតរបស់​​ ISIS​ ក្នុង​ប្រទេស​ អ៊ីរ៉ាក់​ គឺ​ទីក្រុង​ មូស៊ុល ។​ 
ការ​បាត់បង់​កាន់​តែ​ច្រើន​នូវ​ទីតាំង​ឈរ​ជើង​របស់​ក្រុម​ជីវពល​និយម​ជ្រុល​ ក្នុង​ប្រទេស​ អីុរ៉ាក់​ អាច​ជា​មូលហេតុ​ល្អ​សម្រាប់​រដ្ឋាភិបាល​ទីក្រុង​ បាដាដ​ ប៉ុន្តែ​ប្រហែល​ក្លាយ​ជា​អំរ៉ែក​កាន់​តែ​ធ្ងន់​សម្រាប់​រដ្ឋាភិបាល​ ស៊ីរី​ នៅ​ពេល​ដែល​ជីវពល​ទាំង​នោះ​ភៀស​ខ្លួន​ទៅ​ជួប​ជុំ​គ្នា​ក្នុង​ប្រទេស​ ស៊ីរី ។​ 
ប្រភពៈ​ nbcnews​, knn-news

No comments:

Post a Comment