Tuesday, June 21, 2016
UN៖ មនុស្ស ៦៥លាននាក់បាត់បង់ជម្រកនិងផ្លាស់លំនៅព្រោះជម្លោះប្រដាប់អាវុធ
ចំនួនអ្នកភៀសខ្លួននិងបាត់បង់ជម្រកដោយសារជម្លោះប្រដាប់អាវុធនៅ ទូទាំងពិភពលោក
ទាំងមូលកើនឡើងដល់កម្រិតមួយមិនធ្លាប់មានក្នុង ប្រវត្តិសាស្ត្រពិភពលោក ពោលគឺកើនដល់៦៥លាននាក់ឯណោះ។
ក្នុងចំណោមអ្នកទាំងនោះ មានប្រជាជនដែលបង្ខំចិត្តផ្លាសប្តូរជម្រកនោះមានមួយចំនួនគេចពី សង្គ្រាមស៊ីវិលស៊ូដង់ខាងត្បូង, បញ្ហាអសន្តិសុខបង្កដោយក្រុមជួញដូរគ្រឿងញៀននៅអាមេរិកកណ្តាល, និងពីសង្គ្រាមដែលបង្កឡើងដោយក្រុមភេរវជនដែស្ហ។ ប៉ុន្តែយផងតាមរបាយការណ៍អង្គការសហប្រជាជាតិ ភាគច្រើននៃប្រជាជនទាំងនោះផ្លាស់ប្តូរជម្រកនៅក្នុងទឹកដីប្រទេសពួកគេ ហើយប្រជាជនផ្សេងទៀតបង្ខំចិត្តធ្វើដំណើរផ្សងព្រេងដើម្បីសុំសិទ្ធិ ជ្រកកោននៅបរទេសជាពិសេសនៅប្រទេសអ្នកមានដូចអឺរ៉ុប។
យ៉ាងណាមិញ បញ្ហានៅត្រង់ថា ក្នុងចំណោមប្រជាជនដែលបាត់បង់ជម្រកហើយស្វែងរកសិទ្ធិជ្រកកោននោះមាន កុមារតូចៗជិត១សែននាក់នោះ។ ជនភៀសខ្លួននិងជនអន្តោប្រវេសន៍ទាំងប្រុសស្រី ក្មេង និងចាស់សុទ្ធតែប្រឈមបញ្ហាច្រើននៅពេលដែលផ្សងព្រេងស្វែងរកលំនៅឬ ទីជម្រកថ្មីនៅប្រទេសថ្មី។ ដូចដែលឃើញស្រាប់ ប្រទេសមួយចំនួនជាពិសេសសហភាពអឺរុប បង្ហាញជំហមួយស្ទាក់ស្ទើរក្នុងការដោះស្រាយបញ្ហានៃការហូរចូលនៃ ជនភៀសខ្លួនមកអឺរ៉ុបតាមរយៈសមុទ្រមេឌឺទែរ៉ាណេ។
ទាក់ទិនបញ្ហានោះ ស្ថាប័នឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន បានបង្ហាញក្តីបារម្ភខ្លាំងចំពោះការកើនឡើងនៃចលនាស្អប់ខ្ពើមជាតិ សាសន៍ដទៃដែលកំពុងរីកដុះដាលនៅអឺរ៉ុប។ ដែលសកម្មភាពនេះធ្វើឲ្យប្រជាជនដែលកំពុងស្វែងរកជំនួយនិងគេចពី បញ្ហាប្រឈមនោះ កាន់តែស្ថិតក្នុងស្ថានភានគ្រោះថ្នាក់និងអស់សង្ឃឹម។
ក្នុងពេលទស្សនកិច្ចកោះ Lesbos របស់ក្រិកដែលជាទីតាំងសម្រាប់ដាក់អ្នកសុំសិទ្ធិជ្រកកោនពីស៊ីរី អ៊ីរ៉ាក់ និងអាហ្វហ្កានីស្ថាន លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្កោលទោសការបិទព្រំដែន ដាក់រនាំបាំងបិទ និងសកម្មភាពព្រងើយកន្តើយនិងជ្រុលនិយមនានាដែលបានកើតឡើងកន្លងមក។ ហើយលោកក៏បានអំពាវនាវឲ្យបណ្តាប្រទេសអឺរ៉ុបបញ្ឈប់ការឃុំខ្លួន ជនភៀសខ្លួន និងសកម្មភាពមិនសមរម្យផ្សេងទៀតដាក់ជនភៀសខ្លួន វាហាក់បីដូចជាពួកគេជាឧក្រិដ្ឋជនដូច្នេះដែរនោះ៕
ប្រភព៖ thmeythmey, និពន្ធដោយ : សៅ ផលនិស្ស័យ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment