ប៉ូលិសកំពុងត្រួតពិនិត្តទីតាំងក្រៅភោជនីយដ្ឋាន O'Kitchen និង ហាងនំបុ័ង Holey Artisan Bakery នៅថ្ងៃ០៣ កក្កដា។ |
ប្រទេសបង់ក្លាដែស
បានចាប់ផ្តើមកាន់ទុករយៈពេល២ថ្ងៃនៅថ្ងៃអាទិត្យនេះបន្ទាប់ពី
ពួកជនសកម្មប្រយុទ្ធឥស្លាមមួយក្រុមដែលមានគ្នា៧នាក់
បានសម្លាប់ចំណាប់ខ្មាំង២០នាក់ និង
មន្រ្តីប៉ូលិស២នាក់ក្នុងអំឡុងពេលនៃការឡោមព័ទ្ធអស់រយៈពេល១១ម៉ោង
នៅឯភោជនីយដ្ឋានប្រណិតមួយនៅក្នុងរដ្ឋធានីដាកា។
ក្រុមរដ្ឋឥស្លាម បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ ក៏ប៉ុន្តែការជាប់ទាក់ទិនដោយ
ផ្ទាល់ទៅនឹងក្រុមជនសកម្មប្រយុទ្ធ នេះ មិនបានត្រូវគេបញ្ជាក់ទេ ហើយពួកមន្រ្តីរដ្ឋាភិបាលបានបដិសេធពីការជាប់ទាក់ទិនទៅនឹង ក្រុមរដ្ឋឥស្លាម។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃប្រទេសបង់ក្លាដែស បាននិយាយនៅថ្ងៃអាទិត្យនេះថា ពួកអ្នកវាយប្រហារ ប្រាកដជាគ្មានជាប់ទាក់ទិនទៅនឹងក្រុមរដ្ឋឥស្លាមទេ។ លោក Asaduzzaman Khan រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បាននិយាយថា ក្រុម Jumatul Mujahedeen ឬ JPM ដែលជាក្រុមជនសកម្មប្រយុទ្ធក្នុងស្រុកជាអ្នកវាយប្រហារ។ ក្រុម JPM បានត្រូវហាមឃាត់នៅក្នុងប្រទេសអស់រយៈពេលមួយទសវត្សរ៍មកហើយ។ លោក Khan បាននិយាយទៀតថា ពួកអ្នកវាយប្រហារទាំងអស់ បានទទួលការសិក្សាយ៉ាងល្អហើយចេញមកពីក្រុមគ្រួសារអ្នកមាន។
ទីភ្នាក់ងារព័ត៌មានReuters ក៏បានដកស្រង់សម្តីលោក Shahidul Hoque ប្រធានប៉ូលិសជាតិមកចុះផ្សាយថា ពួកជនសកម្មប្រយុទ្ធ៧នាក់ ជាជនជាតិបង់ក្លាដែស ហើយថា ពួកអាជ្ញាធរ បានព្យាយាមចាប់ខ្លួនពួកគេ៥នាក់កាលពីពេលមុន។
រដ្ឋាភិបាល បាននិយាយទទូចជាយូរយាណាស់មកហើយថា ក្រុមរដ្ឋឥស្លាមមិនមានវត្តមាននៅក្នុងប្រទេសនេះទេ។ រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តី Sheikh Hasina បានស្តីបន្ទោសការវាយប្រហារជាបន្តបន្ទាប់នៅក្នុងប្រទេសនោះទៅ លើគូសត្រូវខាងនយោបាយដោយនិយាយថា ពួកគេ បានគាំទ្រក្រុមជនសកម្មប្រយុទ្ធនៅក្នុងការប៉ុនប៉ងធ្វើឲ្យមាន ចលាចល៕
ប្រភព៖ VOA Khmer

No comments:
Post a Comment