មនុស្សម្នាកំពុងពិនិត្យទីតាំងនៃការបំផ្ទុះគ្រាប់បែកក្នុងរថយន្តនៅទីធ្លាលក់ដូរក្នុងទីក្រុងបាដាកនាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦។ |
ការបំផ្ទុះគ្រាប់អត្តឃាតុផ្ទុកក្នុងរថយន្តមួយនៅឯមជ្ឈមណ្ឌលលក់
ដូរដ៏មមាញឹកមួយនៅក្នុងរដ្ឋធានីបាដាកនៃប្រទេសអ៊ីរ៉ាក់នៅព្រឹក
ថ្ងៃអាទិត្យនេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ក៏៧៥នាក់ដែរ
និងធ្វើឲ្យមនុស្សជាង១៣០នាក់ទៀតរងរបួស។
ក្រុមរដ្ឋឥស្លាម បានអះអាងទទួលខុសត្រូវចំពោះការផ្ទុះគ្រាប់បែកនេះនៅក្នុងស្រុក Karrada
ដោយនិយាយថា ក្រុមនិកាយស៊ីអ៊ីដជាទិសដៅនៃការវាយប្រហារនេះ។ក្រុមជីហាដ ចាត់ទុកពួកនិកាយស៊ីអ៊ីដជាសត្រូវសួរពូជ។
ការផ្ទុះនេះ បានកើតមានឡើងបន្ទាប់ពេលថ្ងៃលិចនៅពេលដែលមនុស្សជាច្រើនបាន ស្ថិតនៅតាមផ្លូវនានាបន្ទាប់ពីការតមអាហាររយៈពេលមួយថ្ងៃ។ នៅពេលដែលពិធីបុណ្យរ៉ាម៉ាដានរយៈពេលមួយខែជិតផុត ពួកអ្នកកាន់សាសនាឥស្លាមជាច្រើន បានទៅតំបន់មជ្ឈមណ្ឌលលក់ដូរនានាមុនពេលការឈប់សម្រាកដែលកត់ សម្គាល់ពីការបញ្ចប់ខែពិសិដ្ឋរបស់អ្នកកាន់សាសនាឥស្លាម។
លោក Haider al-Abadiនាយករដ្ឋមន្រ្តីនៃប្រទេសអ៊ីរ៉ាក់ បានទៅពិនិត្យមើលទីកន្លែងនៃការបំផ្ទុះគ្រាប់បែកនោះប៉ុន្មាន ម៉ោងបន្ទាប់ពីការវាយប្រហារ។
ការវាយប្រហារបានកើតមានឡើងជាងមួយសប្តាហ៍បន្តិចបន្ទាប់ពី កងទ័ពអ៊ីរ៉ាក់បានបណ្តេញក្រុមរដ្ឋឥស្លាមចេញពីទីក្រុង Hallujah ដែលស្ថិតនៅចម្ងាយ៥០គីឡូម៉ែត្រភាគខាងលិចរដ្ឋធានីបាដាក។
ការផ្ទុះគ្រាប់បែកដ៏ប្រល័យនៅថ្ងៃទី២ បានកើតមានឡើងនៅផ្នែកខាងកើតនៃរដ្ឋធានីបាដាក បានសម្លាប់មនុស្សយ៉ាងហោចណាស់ក៏ម្នាក់ និងធ្វើឲ្យមនុស្សជាច្រើននាក់ទៀតរងរបួស។ មិនទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែក ទី២នេះនៅឡើយទេ៕
ប្រភព៖ VOA Khmer

No comments:
Post a Comment