អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) ថ្លែងក្នុងសន្និសីទកាសែតនៃកិច្ចប្រជុំកំពូលមនុស្សធម៌ពិភពលោក កាលពី២៤ ខែឧសភា ឆ្នាំ២០១៦ នាទីក្រុងអ៊ីស្តាន់ប៊ុល ប្រទេសទួរគី (Turkey)។ AFP |
អ្នកនាំពាក្យនៃអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក ស្តេហ្វ៉ាន ឌូយ៉ារីក (Stephane Dujarric) មានប្រសាសន៍ក្នុងសន្និសីទកាសែតនាទីស្នាក់ការកណ្ដាលរបស់អង្គការសហប្រជាជាតិ
នៅក្រុងញីវយ៉ក (New York) កាល ពីថ្ងៃទី១៣ ខែកក្កដា នេះថា លោក បាន គីមូន នៅតែមានក្តីបារម្ភអំពីស្ថានការណ៍នៅប្រទេសកម្ពុជា ក្នុងនោះរួមមាន ការបំភិតបំភ័យ ការរើសអើង និងការចាប់ខ្លួនមន្ត្រីសង្គមស៊ីវិល និងគណបក្សប្រឆាំង ព្រមទាំងបញ្ហាគំរាមកំហែងលើផ្នែកសារព័ត៌មាន និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាដើម។
លោក បាន គីមូន ក៏អំពាវនាវសុំឲ្យមានការគោរពសិទ្ធិមនុស្ស រួមមានសេរីភាពនៃការបញ្ចេញមតិ និងការប្រមូលផ្តុំគ្នា ជាដើម៕
2016-07-14 ដោយ ម៉ៅ សុធានី
No comments:
Post a Comment