អ្នកជំនួញជនជាតិចិនម្នាក់
ត្រូវតុលាការអាមេរិកកាត់ទោសឲ្យជាប់ពន្ធនាគារជិត៤ឆ្នាំ
ក្រោមបទចោទថា Hack យកព័ត៌មានសម្ងាត់
និងសំខាន់ៗរបស់យោធាអាមេរិកជាច្រើន ដោយការសម្រេចកាត់ទោសនេះ
ត្រូវបានធ្វើឡើងក្នុងពេលដែលចិន និងអាមេរិក
កំពុងតែប្រឈមមុខដាក់គ្នាខ្លាំង ចំពោះវិបត្តិសមុទ្រចិនខាងត្បូង ។
លោក Su Bin បានសារភាពថា ខ្លួនគេបានចូលដៃចូលជើងជាមួយនឹងក្រុម
Hacker ឯទៀតក្នុងកងទ័ពរំដោះប្រជាជនចិន ដើម្បីលួចទិន្នន័យយោធា
ពីក្រុមហ៊ុនការពារជាតិអាមេរិកចន្លោះពីឆ្នាំ២០០៨ដល់ឆ្នាំ២០១៤
លុះដល់ឆ្នាំ២០១៤នោះ លោក Su Bin
ក៏ត្រូវបានគេចាប់ខ្លួនក្នុងប្រទេសកាណាដា
ហើយបានធ្វើបត្យាប័នមកកាន់អាមេរិក ។
ទាក់ទងនឹងចម្លើយសារភាពថា លោក Su Bin បានសហការជាមួយនឹង Hacker
ក្នុងជួរកងទ័ពចិននោះ រដ្ឋាភិបាលចិនបានធ្វើការបដិសេធ ក្នុងការ
Hack យកព័ត៌មានទាំងឡាយ ពីក្រុមហ៊ុនបរទេស
ព្រមទាំងរដ្ឋាភិបាលបរទេសផងដែរ
ហើយជាមួយនឹងការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៤៦ខែនេះ
តុលាការក៏តម្រូវឲ្យលោក Su Bin
បង់ប្រាក់ពិន័យ១ម៉ឺនដុល្លារអាមេរិកផងដែរ ។
លោក John Carlin ជាជំនួយការរដ្ឋអាជ្ញា បានថ្លែងក្នុងសេចក្ដីប្រកាសថា "ការ
កាត់ទោសចំពោះអ្នកជំនួញជនជាតិចិននេះ គ្រាន់តែជាការដាក់ទណ្ឌកម្ម
ចំពោះចម្លើយសារភាពរបស់លោក ក្នុងការឃុបឃិតជាមួយនឹង Hacker
របស់យោធាទ័ពអាកាស នៃកងទ័ពរំដោះប្រជាជនចិន
ក្នុងការលួចទិន្នន័យសំខាន់ៗរបស់យោធាអាមេរិក" ៕ (BBC)
ផ្ដល់សិទ្ធិដោយ៖KQUBE
ប្រភព៖ KNN-News
No comments:
Post a Comment