Friday, July 15, 2016
លោកស្រី ឃើសស្ទី វេសផល្លែន ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋហ្វាំងឡង់ បានមកជួបពិភាក្សាការងារជាមួយឯកឧត្តម កឹម សុខា នៅទីស្នាក់ការកណ្តាលគណបក្សសង្រ្គោះជាតិ
នាព្រឹកថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០១៦ លោកស្រី ឃើសស្ទី វេសផល្លែន (Kirsti Westphalen) ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋហ្វាំងឡង់ (Republic of Finland) និង សហការីបានមកជួបពិភាក្សាការងារជាមួយ ឯកឧត្តម កឹម សុខា នៅទីស្នាក់ការកណ្តាលគណបក្សសង្រ្គោះជាតិ ។ ក្នុងជំនួបនេះផងដែរបានពិភាក្សាអំពី វិបត្តិនយោបាយដែលកំពុងកើតឡើង។ លោកស្រីឯកអគ្គរដ្ឋទូត បានសម្ដែងការព្រួយបារម្ភអំពី ស្ថានភាពនយោបាយ ដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាព និងសុវត្ថិភាពលោក កឹម សុខា ក៏ដូចជាអង្គការសង្គមស៊ីវិលមួយចំនួននូវកម្ពុជាផងដែរ។ លោកស្រីឯកអគ្គរដ្ឋទូត ក៏បានប្រាប់ទៅ លោក កឹម សុខា ថា រដ្ឋាភិបាលហ្វាំងឡង់ និងសហភាពអឺរ៉ុប
នៅតែខិតខំប្រឹងប្រែងតាមដានសភាពការណ៍នេះយ៉ាងយកចិត្តទុកដាក់។ ក្នុងជំនួបនេះ ឯកឧត្តម កឹម សុខា ក៏បានថ្លែងអំណរគុណដល់ប្រទេសហ្វាំងឡង់ និងសហភាពអឺរ៉ុប ដែលបាន និងកំពុងយកចិត្តទុកដាក់លើដំណើរការប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា។ តាមរយៈលោកស្រីឯកអគ្គរដ្ឋទូត ឯកឧត្តម កឹម សុខា បានស្នើសហភាពអឺរ៉ុប បន្តជួយដល់ដំណើរការបោះឆ្នោតនៅកម្ពុជានាពេលខាងមុខនេះ ឲ្យមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលអាចទទួលយកបានគ្រប់ភាគីទាំងអស់៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment