Friday, July 15, 2016

ក្រសួង​អប់រំ​ប្រកាស​ថ្ងៃ​​ប្រឡង​និង​ថ្ងៃ​ចេញ​លទ្ធផល​ បាក់ឌុប​ឆ្នាំ​២០១៥-២០១៦​​​​ ដែលមានបេក្ខជនប្រឡងសរុប ៩៣,៧៥២នាក់

សេចក្តីប្រកាសព័ត៌មាន
ភ្នំពេញ៖ ក្រសួង​អប់រំ យុវជន និង​កីឡា ​បាន​​សេចក្ដី​​ជូនដំណឹង​ដល់​មាតាបិតា ឬ​អ្នក​អាណាព្យាបាល​បេក្ខជន និង​បេក្ខជន​ ឲ្យ​បាន​ជ្រាប​ថា ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សាទុតិយ​ភូមិ​ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា​ សម័យប្រឡង​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៦ ដែលមានថ្នាក់វិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម ដោយ​រួមមាន​បេក្ខជនប្រឡងសរុប ៩៣,៧៥២នាក់ មណ្ឌល​ប្រឡង​ចំនួន​១៥៧​មណ្ឌល ចែក​ចេញ​ជា ​៣ ៧៨១​បន្ទប់ នៅ​ទូទាំង​រាជធានី ខេត្ត។
​ហើយ​ក្រសួង ក៏​បាន បញ្ជាក់ថាការប្រឡងនេះនឹងត្រូវប្រកាសលទ្ធផលនៅតាមមណ្ឌលប្រឡងនីមួយៗ នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៦​ សម្រាប់​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល និង​នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៦​ សម្រាប់​មណ្ឌល​ប្រឡង​នៅ​ខេត្ត​ផ្សេង​ៗ​ទៀត​៕ 

No comments:

Post a Comment