រាជធានីភ្នំពេញ ៖ ឃាតករដៃដល់ដែលរឹត.កសម្លាប់ស្រីស្នេហ៍របស់ខ្លួន ដែលជាបុគ្គលិកបម្រើការនៅក្លឹប៥៥ ត្រូវបានកម្លាំងកងរាជអាវុអាវុធហត្ថរាជធានីភ្នំពេញ នាំទៅធ្វើត្រាប់ នៅផ្ទះដែលធ្វើសកម្មភាព កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៨ ខែវិឆ្ឆិកា ឆ្នាំ២០១៦ នៅផ្ទះលេខ៤២C បុរីប៉េងហួត ដែលស្ថិតនៅផ្លូវលេខ៥៩៨ ក្នុងភូមិទំនប់ សង្កាត់ភ្នំពេញ ខណ្ឌសែនសុខ ។
ការនាំជនសង្ស័យជាឃាតករទៅធ្វើត្រាប់នោះក្រោមការដឹកនាំដោយលោកវរៈសេនីយ៍ឯក ខេន សុវណ្ណ មេបញ្ជារងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមានការដឹកនាំសម្របសម្រួលដោយលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងមានចូលរួមសហការណ៍ពីនគរបាលព្រហ្មនៃស្នងការនគរបាលរាជធានីភ្នំពេញ និងអាជ្ញាធរថ្នាក់មូលដ្ឋានផងដែរ ។
នៅក្នុងការធ្វើត្រាប់សមត្ថកិច្ចក៍បានយករូប ម៉ាណាកាំង ធ្វើជានិមិត្តរូបនារីរងគ្រោះដែលឃាតករសម្លាប់ ។
តាមការបង្ហាញរបស់ជនសង្ស័យជាឃាតករបានអោយដឹងថា រូបគេមានគ្នាតែម្នាក់ឯង បានរឹត.ក
សម្លាប់ នារីរងគ្រោះ នឹងខ្សែភ្លើងឆ្នាំងបាយ ខណៈពេលដែលនារីរងគ្រោះកំពុងតែអង្គុយលើសាឡុង ចុចទូរស័ព្ទ ។ នៅក្នុងសកម្មភាពនោះ នារីរងគ្រោះខំរើបម្រាស់រហូតខ្លួនរបស់នាងបានធ្លាក់លើអិដ្ឋការ៉ូ ហើយឃាតករ ខំរឹត.ករហូតដល់នាងលែងរើបម្រាស់។
តាមឃាតករបានធ្វើត្រាប់អោយដឹងទៀតថា បន្ទាប់ពីរឹត.កសម្លាប់ហើយ រូបគេបានយកកន្សែងបិទមុខ និងទៅយកភួយរុំ ហើយយកខ្សែនីឡុង(ចំណង់គោ) ដែលនៅកៀនទ្វារ មកចងរុំរួចក៍បានទៅយកកំរាលពូក មករុំផ្នែកជើង និងថង់ប្លាស្ទិចរុំពូកមកគ្របរុំក្បាលរបស់នាង ហើយបណ្តើរម៉ូតូចូលទៅក្នុងផ្ទះ លើកសពដាក់លើម៉ូតូ។
តាមសកម្មភាពត្រាប់របស់ឃាតករបានអោយដឹងបន្តទៀតថា នៅពេលលើកសពដាក់ម៉ូតូ រូបនាងនៅមានដង្ហើមនៅឡើយ ហើយរើបម្រាស់ធ្លាក់ពីលើម៉ូតូ ឃើញដូច្នោះហើយ រួចគេ(ជាឃាតករ)រឹត.កបន្ថែមទៀត ហើយលើកនារីរងគ្រោះដាក់លើរានម៉ូតូដឹកចេញយកទៅបោះចោលតែម្តង ។
បន្ទាប់ពីធ្វើត្រាប់នៅផ្ទះ សមត្ថកិច្ចក៍បាននាំឃាតករ ទៅធ្វើត្រាប់នៅកន្លែង ទម្លាក់សពចោលនៅលើគំនរសំរាមបន្តទៀត។
សូមបញ្ជាក់ថា ឃាតករដែលបានរឹត.កសម្លាប់សង្សាររបស់ខ្លួន ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថអោយដឹងថា ឈ្មោះ យ៉េន សុបញ្ញា អាយុ20ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ឃាតកររូបនោះត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការណ៍ជាមួយកងរាជអាវុធហត្ថខេត្តកណ្តាលឃាត់ខ្លួនបាន កាលពីរសៀល ថ្ងៃទី១៧ ខែវិឆ្ឆិកា នៅស្រុកកោះធំ ខេត្តកណ្តាល ។
ចំណែកឯនារីរងគ្រោះរូបនោះត្រូវបានឃាតករដែលជាសង្សារបស់ខ្លួនរឹត.កសម្លាប់នឹងខ្សែភ្លើងឆ្នាំងបាយ ហើយរុំភួយ ដឹកតាមម៉ូតូ យកទៅលាក់ចោលនៅក្នុងគំនរសំរាមតាមផ្លូវលេខ១០០៣ ក្នុងភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី១៦ ខែវិឆ្ឆិកា ឆ្នាំ២០១៦ ខណៈពេលដែលអ្នករើអេតចាយម្នាក់បានទៅកកាយរើសយករបស់របរអេតចាយ នៅគំនរសំរាមនោះប្រទះឃើញសព ភ្ញាក់ស្ទើរដាច់ផ្ងារ ៕
No comments:
Post a Comment