Tuesday, March 28, 2017

ប្រជាពលរដ្ឋប្រមាណ២០គ្រួសារបានចាប់ផ្តើមធ្វើការតវ៉ាបិទផ្លូវនៅក្នុងភូមិតានប់

ប្រជាពលរដ្ឋដែលធ្វើការតវ៉ា (២៨ មីនា ២០១៧)
តាកែវ៖ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិតានប់ ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ បានធ្វើការដាក់ប៉ារ៉ាស់បិទផ្លូវ ក្នុងគោលបំណងសុំឲ្យមានការជួសជុល ផ្លូវជូន ពួកគាត់ ។ មូលហេតុចំបងនិងមូលហេតុជាច្រើនទៀតដែលនាំឲ្យប្រជាពលរដ្ឋរស់នៅក្នុង ភូមិខាងលើ ដាក់ប៉ារ៉ាស់បិទផ្លូវនេះ៖

១.ផ្លូវធ្វើដំណើរនៅក្នុងភូមិមានការខូចខាតកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃពីសំណាក ឡានដែលចូលទិញថ្មនៅភ្នំចំបាប់ (ដឹកទាំងយប់ទាំងថ្ងៃ)

២.ប៉ះពាល់ការរស់នៅបងប្អូនប្រជាពលរដ្ឋ ជាពិសេសគឺបញ្ហាសុខភាពពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារការហុយពីឡានដឹកថ្មពេលបើកបរម្តងៗ សូររំខាននៅពេលបន្ទុះថ្មពីសំណាក ក្រុមហ៊ុនជាដើម

៣.ផ្ទះសម្បែងបងប្អូនប្រជាពលរដ្ឋ វត្តអារាម សាលារៀន កំពុងរងផលប៉ះពាល់ដូចជា រងការប្រេះស្រាំជាបណ្តើរៗ ដំបូលគ្របដណ្តប់ដោយធូលីដីយ៉ាងក្រាស់ក្រែល

៤.ទឹកស្រះត្រពាំងរបស់បងប្អូនប្រជាពលរដ្ឋដែលនៅជាប់ថ្នល់មានការប្រែពណ៌ទៅជារាងខៀវ ដូចស្លែ ដោយមិនដឹងមូលហេតុ៕

ប្រសិនបើមានការដំណោះស្រាយយ៉ាងណាយើងខ្ញុំនិងធ្វើផ្សាយជូនជាបន្តនៅពេលក្រោយ




No comments:

Post a Comment