Wednesday, March 29, 2017

អង្គការមួយនៅក្នុងភូមិតានប់បានរៀបចំកម្មវិធីអញ្ជើញចាស់ព្រឹទ្ធាចារ្យពិសារអាហារថ្ងៃត្រង់ និង ចែកជូនវ៉ែនតា

សកម្មភាពលោកតាលោកយាយទទួលទាន អាហារថ្ងៃត្រង់ជុំគ្នា
តាកែវ៖ ក្នុងចំងាយប្រមាណជា ៥០​ គីឡូម៉ែត្រពីភ្នំពេញមកខេត្តតាកែវ ស្ថិតនៅក្នុង ឃុំត្នោត នៃ ស្រុកបាទី ខេត្តតាកែវ ដែលក្នុងឃុំមួយនេះបានប្រមូលផ្តុំទៅដោយភូមិចំនួន៨ ដូចជា៖ ភូមិរំចេក ភូមិតានប់ ភូមិត្នោត ភូមិតានន ភូមិពៃ ភូមិព្រៃជប់ ភូមិឈើទាល និង​ ភូមិថ្មី។
   ភូមិតានប់គឺជាភូមិមួយដែលមានប្រជាជនរស់នៅប្រមាណ ២៤១ គ្រួសារ ហើយស្ថិតនៅក្នុងភូមិ នេះដែរមានអង្គការមួយ ដែលមានឈ្មោះថា អង្គការមជ្ឈមណ្ឌលសហគមន៍ភូមិតានប់ដើម្បីការ បណ្តុះបណ្តាល ដែលបានចាប់ដំណើរការរបស់ខ្លួនក្នុងឆ្នាំ ២០០៨ ក្រោមគំនិតផ្តួចផ្តើមរបស់អ្នក ស្រី Lyn Hotchin និង លោក តឹក ទិត ដែលអង្គការខាងលើផ្តោតសំខាន់លើការផ្តល់ការអប់រំជូន
សិស្សានុសិស្សដោយមិនយកកម្រៃ។
   នៅម៉ោងប្រមាណ ១០ ទៅ ១១​ ព្រឹក ថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៧ នេះ អង្គការមជ្ឈមណ្ឌល សហគមន៍ភូមិតានប់ដើម្បីការបណ្តុំបណ្តាល បានរៀបចំកម្មវិធីអញ្ជើញចាស់ព្រឹទ្ធាចារ្យ ដែលមកពី ភូមិផ្សេងៗគ្នា ចូលរួមពិសារអាហារថ្ងៃត្រង់ជុំគ្នា។ 

អ្នកគ្រូ ចាន់ណា បុគ្គលិកបង្រៀនភាសាអង់គ្លេស
បើតាមការឲ្យដឹងពីអ្នកគ្រូ ចាន់ណា ដែលជា បុគ្គលិកនៅក្នុងអង្គការមជ្ឈមណ្ឌលសហគម ន៍ភូមិតានប់ដើម្បីការបណ្តុះបណ្តាល បាន ប្រាប់អ្នកយកពត៌មានយើងថា អង្គការមជ្ឈ មណ្ឌលសហគមន៍ភូមិតានប់ដើម្បីការ បណ្តុះបណ្តាល បានរៀបចំកម្មវិធីពិសារ អាហារថ្ងៃត្រង់ ចំនួន បី បួន ដងរួចមកហើយ ហើយដែលមានអ្នកចូលរួមប្រមាណពី ៤០ ទៅ ៥០ នាក់ អ្នកគ្រូ បានបញ្ជាក់បន្ថែមទៀត ថា កម្មវិធីលើកនេះ ខុសពីលើកមុនៗ ដោយមានការចែកជូនវ៉ែនតាដល់លោកយាយលោកតា។ 
លោកតាម្នាក់ក្នុងចំណោមអ្នកដែលបានចូលរួមផ្សេងទៀត បានប្រាប់អ្នកយកពត៌មានយើងថា គាត់ រួមនិងអ្នកចូលរួម ឯទៀតៗ មានការសប្បាយរីករាយក្នុងចិត្តយ៉ាងក្រៃលែង និងបានអរគុណ ដល់ថ្នាក់ដឹកនាំអង្គការមជ្ឈមណ្ឌលសហគមន៍ភូមិតានប់ដើម្បីការបណ្តុំបណ្តាល និងបុគ្គលិក ទាំងអស់ ដែលបានខិតខំបំពេញការងារយ៉ាងយកចិត្តទុកដាក់  ក្នុងការផ្តល់នូវការអប់រំ និងដែល បានបង្កើតជាកម្មវិធីអាហារថ្ងៃត្រង់នេះឡើង៕

















សូមចុចលើពាក្យខាងបើលោកចង់ទទួលបានពត៌មានថ្មីពីអង្គការខាងលើ៖ Singing Kites Facebook page

No comments:

Post a Comment